វ៉ាក់សាំងកូវីដ១៩

អង់គ្លេសនិងសហភាពអឺរ៉ុបទាស់សម្ដីគ្នាខ្លាំងរឿងផ្គត់ផ្គត់វ៉ាក់សាំង


ជម្លោះពាក្យសម្ដីរវាងសហភាពអឺរ៉ុប និង អតីតប្រទេសជាសមាជិក គឺចក្រភពអង់គ្លេសបានកើតមានឡើងជាថ្មីទៀតហើយ ជុំវិញបញ្ហាវ៉ាក់សាំងកូវីដ-១៩ ដោយសហភាពអឺរ៉ុបបានគំរាមទៅកាន់ចក្រភពអង់គ្លេសថា ខ្លួននឹងផ្អាកការផ្គត់ផ្គង់វ៉ាក់សាំងកូវីដ-១៩ ដល់ចក្រភពអង់គ្លេសសិន ដោយយកលេសថាប្រទេសជាសមាជិករបស់ខ្លួនជាច្រើនបាននិងកំពុងរងគ្រោះពីរលកទី៣ នៃការរីករាលឆ្លងកូវីដ-១៩។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក Boris Johnson នាយករដ្ឋមន្ត្រីអង់គ្លេស​ (ឆ្វេង) និង លោកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុប (ស្តាំ) រូបភាព៖​ AP

ប្រធាន​គណៈកម្មការ​អឺរ៉ុប លោកស្រី វ៉​ន​ឌឺ​លែ​ន បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា ពេល​នេះ​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប​ជា​ច្រើន​កំពុង​ជួប​ប្រទះ​នឹង​ការ​ឆ្លង​កូ​វី​ដ​-១៩ រលក​ទី​៣ ហើយ​យើង​ចង់​ព​ន្លឿ​ន​ការ​ចាក់​វ៉ាក់សាំង​ឲ្យ​បាន​ឆាប់រហ័ស ហើយ​យើង​ចង់​ធានា​ឲ្យ​បាន​ថា ពលរដ្ឋ​នៅ​សហភាព​អឺរ៉ុប​នឹង​ទទួល​បានការ​ចាក់​វ៉ាក់សាំង​ទាំងអស់​គ្នា​។

លោកស្រី ឌឺ​លែ​ន​បន្ត​ថា EU ត្រូវ​ផ្អាក​ការ​នាំ​ចេញ​វ៉ាក់សាំង​ទៅ​ប្រទេស ដែល​ជា​អ្នក​ផលិត​វ៉ាក់សាំង​ដូច​គ្នា​សិន​។ ក្នុង​ន័យ​នេះ EU ចង់​សំដៅ​ដល់ អង់គ្លេស​ដែល​ជា​រឿយ​ៗ​ត្រូវ​បាន​ប្រទេស​នៅ​អឺរ៉ុប​រិះគន់​ពី​ភាពយឺត​យ៉ាវ ក្នុង​ការ​ដឹក​ជញ្ជូន​វ៉ាក់សាំង​របស់​ខ្លួន​ដល់​ប្រទេស​នៅ​សហភាព​អឺរ៉ុប រួម​មាន អា​ល្លឺ​ម៉​ង់ បារាំង អ៊ី​តា​លី ជាដើម​។

គួរ​រំឭក​ថា​កន្លង​មក EU បាន​នាំ​ចេញ​វ៉ាក់សាំង​របស់​ខ្លួន​ចំនួន​ជាង ១០​លាន​ដូ​សរួច​ហើយ​ទៅ​ឲ្យ​អង់គ្លេស ស្រប​ពេល​ដែល EU កំពុង​រង់ចាំ​វ៉ាក់សាំង​ជា​ច្រើន​លាន​ដូ​ស​ពី​អង់គ្លេស​វិញ​ដែរ​។

ជា​ការ​ឆ្លើយ​តប រដ្ឋមន្ត្រី​ក្រសួងការបរទេស​អង់គ្លេស លោក ដូ​មី​នី​ក រ៉ាប (Dominic Rabb) បាន​លើក​ឡើង​ថា សហភាព​អឺរ៉ុប​ធ្វើ​បែប​នេះ គឺ​កំពុង​រុញ​ឲ្យ​អង់គ្លេស​ជួប​ទុក្ខ​លំបាក​ហើយ ខណៈ​បច្ចុប្បន្ន​អង់គ្លេស​កំពុង​មាន​អ្នក​ឆ្លង​កូ​វី​ដ​-១៩​ជា​ច្រើន​។ អង់គ្លេស បាន​ស្នើ​ឲ្យ​មាន​បកស្រាយ​អំពី​បញ្ហា​នេះ​ឲ្យ​បាន​ច្បាស់ ដោយ​រំពឹង​ថា EU នឹង​ធានា​បាន​ពី​ការ​ផ្គត់ផ្គង់ និង​គោរព​តាម​កិច្ចសន្យា​ដែល​បាន​ចុះហត្ថលេខា​រវាង​គ្នា​។

សូម​បញ្ជាក់​ថា ប្រទេស​នៅ​អឺរ៉ុប​ជា​ច្រើន​មក​ដល់​ពេល​នេះ នៅ​តែ​បន្ត​ប្រឈម​នឹង​វិបត្តិ​ជំងឺ​កូ​វី​ដ រលក​ទី​៣ រាលដាល​ឆ្លង​ខ្លាំង​ដដែល ជាក់ស្តែង​នៅ​ទីក្រុង​បារី​ស ប្រទេស​បារាំង និង​តំបន់​ជុំវិញ​ក្រុងប៉ារីស កំពុង​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​យ៉ាង​ខ្លាំង ខណៈ​ប្រទេស​អ៊ី​តា​លី​បាន​ប្រកាស​បិទ​ប្រទេស (Lockdown) ម្តងទៀត​ហើយ ក្នុង​ស​ប្ដា​ហ៍​នេះ​ដោយសារ​តែ​រលក​ឆ្លង​លើក​ទី​៣​កំពុង​រាតត្បាត​ខ្លាំង​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ជប៉ុនផ្ដល់ជំនួយឥតសំណងជាងជាង៥៧ម៉ឺនដុល្លារ ដល់កម្ពុជា

ព័ត៌មាន
រដ្ឋាភិបាលជប៉ុន បានឯកភាពផ្ដល់ថវិកាសរុបជាង៥៧ម៉ឺនដុល្លារ ដល់កម្ពុជាក្រោមគ្រោងការណ៍ជំនួយហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្ដិសុខ…

WHO ប្រាប់ឲ្យបន្ដចាក់វ៉ាក់សាំង AstraZeneca ដដែលខណៈជាង២០ប្រទេសបានផ្អាក

ព័ត៌មាន
ក្រោយកិច្ចប្រជុំពិនិត្យពិភាក្សាលើបញ្ហាវ៉ាក់សាំង AstraZeneca របស់អង់គ្លេស រួចមក អ្នកជំនាញរបស់អង្គការសុខភាពពិភពលោក ហៅកាត់ថា WHO បានណែនា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ