អឺរ៉ុប​-​កម្ពុជា

សភា​ពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា​និយាយ​ថា ទណ្ឌកម្ម​ណា​មួយ​គឺ​មិន​ចំណេញ​សម្រាប់​ប្រទេស​ជាតិ​ទេ


សភា​ពាណិជ្ជកម្ម​អឺរ៉ុប​នៅកម្ពុជា​ (EuroCham Cambodia) បាន​និយាយ​ថា ទណ្ឌកម្ម​ពាណិជ្ជកម្ម​ណា​មួយ​ដែល​អាច​នឹង​កើត​ឡើង វា​មិន​ចំណេញ​សម្រាប់​ប្រទេស​ជាតិ​នោះ​ទេ។
សភា​ពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​កម្ពុជា
ដោយ

សហភាព​អឺរ៉ុប (EU) ដែល​មាន​ទីតាំង​នៅ​ទីក្រុង​ប្រ៊ូហ្ស៊ែល ប្រទេស​បែលហ្ស៊ិក ធ្លាប់​បាន​គំរាម​ថា ផល​ប្រយោជន៍​ពាណិជ្ជកម្ម​របស់​កម្ពុជា​សម្រាប់​ទីផ្សារ​អឺរ៉ុប​អាច​ត្រូវ​បាន​គេ​ដក​ចេញ បន្ទាប់​ពី​ការ​រំលាយ​គណបក្ស​ប្រឆាំង កាល​ពី​ខែ​វិច្ឆិកា ដោយ​តុលាការ​កំពូល​នៃ​ប្រទេស​នេះ។

សម្រាប់​កម្ពុជា​ ​ទីផ្សារ​នៅ​សហរដ្ឋ​អាមេរិក​និង​សហភាព​អឺរ៉ុប​បាន​ជួយ​កម្ពុជា​កសាង​ឧស្សាហកម្ម​កាត់ដេរ​មួយ​ដ៏​ធំ ដែល​មាន​ចំណូល​ជិត ៧​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ និង​ផ្តល់​ការងារ​ដល់​ប្រជាជន ជាង ៧០​ម៉ឺន​នាក់។ សម្រាប់​ទីផ្សារ​ធំ​ទាំង​ពីរ​នេះ អាមេរិក​និង​អឺរ៉ុប​បាន​ប្រមូល​ទិញ​ប្រមាណ​ជា ៦០​ភាគរយ​នៃ​ការ​នាំចេញ​របស់​កម្ពុជា។

ដូច្នេះ សភា​​ពាណិជ្ជ​កម្ម​​អឺរ៉ុប​​នៅ​​កម្ពុជា​ (EuroCham Cambodia) បាន​និយាយ​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា ការ​ដាក់​ពិន័យ​ប្រទេស​កម្ពុជា​ជារួម ដោយសារ​រឿង​នយោបាយ វា​នឹងជះ​ផល​វិបាក​អវិជ្ជមាន​សម្រាប់​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស និង​សម្រាប់​ប្រជាជន​កម្ពុជា។

សភា​ពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា​បាន​និយាយ​ថា “ខណៈ​ដែល​ប្រទេស​កម្ពុជា​កំពុង​ឈាន​ដល់​ដំណាក់កាល​នៃ​ការ​ផ្លាស់ប្តូរ​រវាង​ជំនាន់​ជា​ច្រើន ទណ្ឌកម្ម​ពាណិជ្ជកម្ម​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​វិបុលភាព​វិជ្ជមាន​សម្រាប់​វិនិយោគិន​បរទេស សហគ្រិន និង​ប្រជាជន​កម្ពុជា។”

“ផល​វិបាក​អាច​មិន​ត្រឹមតែ​ជា​ការ​បាត់បង់​ឥទ្ធិពល​របស់​សហភាព​អឺរ៉ុប​នោះ​ទេ ក៏​ប៉ុន្តែ​ក៏​ជា​អស្ថិរភាព​របស់​ប្រទេស​ដែល​មិនសម​នឹង​មាន​វិបត្តិ​មួយ​ទៀត ខណៈ​ដែល​ប្រជាជន​របស់​ខ្លួន​បាន​ឆ្លង​កាត់​រួច​ហើយ​នូវ​ការ​ឈឺចាប់​ពី​អតីតកាល។”

គួរ​បញ្ជាក់ថា ជាង ៤០​ភាគរយ​នៃ​ការ​នាំ​ចេញ​​របស់​​កម្ពុជា បាន​នាំ​ចេញ​ទៅ​អឺរ៉ុប។ កាល​ពី​ឆ្នាំ​មុន តម្លៃ​នៃ​ការ​នាំចេញ​ទាំង​នោះ បាន​កើន​ឡើង​ដល់ ៥​ពាន់​លាន​ដុល្លារ ដែល​ស្មើ​នឹង ២៥​ភាគរយ​នៃ​ផលិត​ផល​ក្នុង​ស្រុក​សរុប​របស់​កម្ពុជា។

សភា​ពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា​ ​ត្រូវ​​បាន​បើក​សម្ពោធ​នៅ​ឆ្នាំ​២០១១ ដោយ​មាន​ការ​គាំទ្រ​ពី​អង្គភាព​ពាណិជ្ជកម្ម​អឺរ៉ុប​ចំនួន​៣​ផ្សេង​ទៀត ដូចជា សភា​ពាណិជ្ជកម្ម​បារាំង អាល្លឺម៉ង់ និង អង់គ្លេស នៅ​កម្ពុជា។ សភា​ពាណិជ្ជ​កម្ម​អឺរ៉ុប​នៅកម្ពុជា​ មាន​សមាជិក​ជាង ៣០០​ក្រុមហ៊ុន ដែល​កំពុង​ដំណើរការ​រកស៊ី​នៅ​កម្ពុជា៕




អត្ថបទបន្ទាប់


ផ្សារជាប់ព្រំដែនកម្ពុជាវៀតណាមនឹងត្រូវសាងសង់ឆ្នាំ២០១៨! តែអ្នកជំនាញថា វៀតណាមនឹងទទួលប្រយោជន៍បានច្រើនជាង!

ព័ត៌មាន
ផ្សារដារ ជាផ្សារគំរូព្រំដែនកម្ពុជា វៀតណាម ដែលគ្រោងនឹងសាងសង់ឡើងនៅខេត្តត្បូងឃ្មុំនោះ ត្រូវបានរដ្ឋាភិបាលប្រទេសទាំងពីរ បើកកិច្ចប្រជុំពិភាក្សា …

លោក សន សៀប សុំគេធ្វើការអត់យកប្រាក់ខែ រហូតក្លាយជា CEO ក្រុមហ៊ុនអចលនទ្រព្យ

ព័ត៌មាន
ខណៈវិស័យអចលនទ្រព្យកំពុងមានសន្ទុះខ្លាំងនៅកម្ពុជា មានអ្នកមានមិនតិចទេ ដែលមានបានដោយសារវិស័យមួយនេះ។

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ