អឺរ៉ុប-ចិន-ក្រុមប្រទេសG7

គម្រោងផ្លូវ១ខ្សែក្រវាត់១របស់ចិន នឹងមានគូប្រជែងថ្មីពីអឺរ៉ុប និងក្រុមប្រទេស G7


ប្រទេសជាសមាជិកសហភាពអឺរ៉ុបទាំងអស់ បានមូលមតិគ្នាជាធ្លុងមួយ ក្នុងការបញ្ចេញគម្រោង ផែនការហេដ្ឋារចនាសម្ព័ន្ធថ្មីសន្លាងមួយ គោលដៅដើម្បីតភ្ជាប់អឺរ៉ុប ជាមួយនឹងពិភពលោកឲ្យកាន់តែទូលំទូលាយជាងនេះ ស្របពេលដែលគម្រោងនេះ ត្រូវបានគេមើលឃើញពីលទ្ធភាពក្នុងការប្រកួតប្រជែងជាមួយនឹងគម្រោងផ្លូវមួយខ្សែក្រវ៉ាត់មួយរបស់ចិន ដែលកំពុងពង្រីកឥទ្ធិពលកាន់តែខ្លាំងក្លាទៅកាន់ប្រទេសជាច្រើនរួចទៅហើយនៅទូទាំងពិភពលោក។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Reuters។
គម្រោងផ្លូវ១ខ្សែក្រវាត់១របស់ចិន នឹងមានគូប្រជែងថ្មីពីអឺរ៉ុប
ដោយ

គម្រោងការ​ថ្មី​ដែល​សហភាព​អឺរ៉ុប​បាន​សម្រេច​បង្កើត​ឡើង​នេះ ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ជា​ភាសា​អង់គ្លេស​ថា  «A Globally Connected Europe» មាន​ន័យ​ជា​ភាសា​ខ្មែរ​យើង​ថា «​ការ ភ្ជាប់​ទំនាក់ទំនង ជាស​កល ជាមួយ​អឺរ៉ុប​»​។

ទោះបីជា​ឈ្មោះ​គម្រោង​នេះ មិន​បាន​បង្ហាញ​ពី​ចេតនា​ក្នុង​ការ​ប្រកួតប្រជែង​ជាមួយ​មហា​យក្ស​ចិន​យ៉ាងណា​ក្តី ក៏​ប៉ុន្តែ​អ្នក​តាមដាន​ន​យោ​យ​បាយ និង សេដ្ឋកិច្ច​ពិភពលោក សុទ្ធតែ​បាន​កត់សម្គាល់​ឃើញ​នៅ​ក្នុង​សេចក្តី​ព្រាង​គំនិត​ផ្តួចផ្តើម​របស់​សហភាព​អឺរ៉ុប​ដែល​មាន​កម្រាស់ ៨​ទំព័រ បាន​រៀបរាប់ ដោយ​បាន​បញ្ចូល​នូវ​ន័យ​សេចក្តី​ជា​ច្រើន ក្នុង​អត្ថន័យ​ប្រើប្រាស់​គម្រោង​ខាងលើ​នេះ​គឺ​ដើម្បី​ប្រកួតប្រជែង​នឹង​ប្រទេស​ចិន​។

បើ​តាម​ការ​បញ្ជាក់​ពី​អ្នកការទូត​របស់​សហភាព​អឺរ៉ុប​ម្នាក់ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់ ទីភ្នាក់ងារ Reuters ថា ការ​ជ្រើសរើស​យក ការ​ប្រកួតប្រជែង​នឹង​មហាអំណាច​ចិន ដោយ​ប្រើប្រាស់​គម្រោង​ខាងលើ​នេះ អាច​បង្ក​ជា​ហានិភ័យ​ដល់​ប្រទេស​អា​ល្លឺ​ម៉​ង់ ដែល​ជា​បងធំ​ជាងគេ​នៅ​ក្នុង​ទឹកដី​តំបន់​អឺរ៉ុប​។ ហានិភ័យ គឺ​នៅ​ត្រង់​ថា រថយន្ត​ម៉ាក​ប្រណិត​ៗ របស់​អា​ល្លឺ​ម៉​ង ដែល​បាន​ផលិត និង​លក់​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន​ជា​ច្រើន​គ្រឿង​ជា​រៀង​រាល់​ឆ្នាំ ពោល​គឺ​ច្រើន​ជាង​លក់​នៅ​ក្នុងស្រុក​របស់​ខ្លួន​ទៅ​ទៀត​។ទាក់ទង​ទៅ​នឹង​ការ​ប្រឈម​មុខ​ដាក់​គ្នា​ជាមួយនឹង​មហា​យក្ស​ចិន​នេះ មន្ត្រីជាន់ខ្ពស់​ការទូត​សហ​អឺរ៉ុប​រូប​នេះ ថែម​ទាំង​បាន​លើកយក​ប្រទេស​អូស្ត្រាលី​ជា​គំរូ​ផង​ដែរ​។

យ៉ាងណាមិញ ក្រោយ​ការ​សម្រេច​ខាងលើ​របស់​អឺរ៉ុប រដ្ឋមន្ត្រី​ការ​បរទេស​អា​ល្លឺ​ម៉​ង់ លោក ហី​កូ ម៉ាស់ (Heiko Maas) បាន​ស្រែក​ក្តែ​ង​ៗ​ថា ៖ យើង​បាន​មើលឃើញ​ពី​ការ​ពង្រីក​ឥទ្ធិពល​នយោបាយ​របស់​ប្រទេស​ចិន​ទៅ​ពាសពេញ​ពិភពលោក តាម​រយៈ​ការ​ប្រើប្រាស់​វិស័យសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដូច្នេះ​ហើយ យើង​ត្រូវ​តែ​បង្កើត​អ្វីមួយ​ដែរ ដើម្បី​ជំនួស ឬ ក្លាយជា​ជម្រើស​មួយទៀត​សម្រាប់​ពិភពលោក​។

សូម​រំឭក​បន្តិច​ថា កាលពី​ខែមិថុនា​កន្លង​ទៅ ក្រុម​ប្រទេស​អ្នកមាន​ទាំង​៧ ឬ​ហៅ​កាត់​ថា G7 ក៏​បាន​បង្កើត​នូវ​គម្រោង​មួយ​ស្រ​ដៀង​គ្នា​ទៅ​នឹង​គម្រោង​របស់​សហភាព​អឺរ៉ុប​នេះ​ដែរ ដោយ​គម្រោង​នោះ មានឈ្មោះ​ថា គំនិត​ផ្តួចផ្តើម​កសាង​ពិភពលោក​ឲ្យ​ប្រសើរ​ឡើង​វិញ ឬ​ហៅ​កាត់​ថា B3W ហើយ​គោលដៅ​របស់​គម្រោង​ដែល​ផ្ដួចផ្ដើម​ឡើង​ដោយ​ក្រុម​ប្រទេស​ដែល​មាន​ឧស្សាហកម្ម​ជឿនលឿន​ទាំង​៧ ឬ G7 នេះ ក៏​មិន​ខុស​គ្នា​ទៅ​នឹង​គម្រោង​របស់​សហភាព​អឺរ៉ុប​ប៉ុន្មាន​ដែរ ដោយ​ពួក​គេ​មាន​គោលដៅ​រួម​គ្នា​មួយ គឺ​ចង់​ប្រកួតប្រជែង​វាយ​សន្ធប់​ទៅ​លើ​គម្រោង​ផ្លូវ​មួយ​ខ្សែ​ក្រ​វ៉ា​ត់​មួយ​របស់​មហា​យក្ស​ចិន​ហ្នឹងឯង​។យើង​រង់ចាំ​មើល ថា​តើ​ចិន​អាច​នឹង​ទ្រាំទ្រ​បាន​កម្រិត​ណា? ហើយ​ចិន​អាច​នឹង​ថមថយ​ឥទ្ធិពល​របស់​ខ្លួន​នៅ​ក្នុង​ពិភពលោក​តាម​រយៈ​គម្រោង​ផ្លូវ​មួយ ខ្សែ​ក្រ​វ៉ា​ត់​មួយ​ដែរ​ឬ​យ៉ាងណា?

សូម​ជម្រាប​ជូន​ថា ប្រទេស​ចិន​បាន​ចាប់ផ្តើម​គម្រោង​ផ្លូវ​មួយ​ខ្សែ​ក្រ​វ៉ា​ត់​មួយ ចាប់តាំងពី​ឆ្នាំ​២០១៣​មក​ម្ល៉េះ ដោយ​បាន​សាងសង់​ឡើង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ទាំង​ផ្លូវទឹក ផ្លូវគោក និង​ផ្លូវអាកាស​អស់​ជា​ច្រើន​មក​ហើយ នៅ​ជាង ៦០​ប្រទេស ជុំវិញ​ពិភពលោក រាប់​ចាប់តាំងពី​តំបន់​ម​ជ្ឈឹ​ម​បូព៌ា ទី្វ​ប​អាស៊ី  ទ្វីបអឺរ៉ុប និង ទ្វីប​អា​ហ្វ្រិ​ច​ជាដើម​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ដំណឹងល្អសម្រាប់អ្នកស្វាយរៀង ! foodpanda មកដល់ខេត្តស្វាយរៀងហើយ ដើម្បីជួយអាជីវកម្មនៅក្នុងខេត្តដ៏មានសក្ដានុពលមួយនេះ

ព័ត៌មាន
ស្វាយរៀង, ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ -- ក្រុមហ៊ុន foodpanda ដែលជាក្រុមហ៊ុនដឹកជញ្ជូនអាហារ គ្រឿងទេស និងសម្ភារៈប្រើប្រាស់ចាំបាច់ផ្សេងៗ ឈាន…

កូវ៉ាក់សម្រេចទទួលយកវ៉ាក់សាំងចិនទាំង២ប្រភេទជាផ្លូវការហើយ ខណៈចិនសន្យាផ្គត់ផ្គង់ឲ្យបាន ៥៥០លានដូស

ព័ត៌មាន
អង្គការសម្ព័ន្ធដើម្បីវ៉ាក់សាំងជាសកលហៅកាត់ថា GAVI បានប្រកាសថា ខ្លួនបានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនផលិតវ៉ាក់សាំងរបស់ចិនចំនួនពីរ គឺក្រុ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ