ទណ្ឌកម្មលើរុស្ស៊ី

សហភាពអឺរ៉ុបនឹងពិនិត្យមើលលទ្ធភាពរបស់ខ្លួន ក្នុងការហ៊ុមព័ទ្ធដាក់ទណ្ឌកម្មលើប្រេងរបស់រុស្ស៊ីជាមួយលោកចូ ប៉ៃដិន


រដ្ឋាភិបាលសហភាពអឺរ៉ុបនឹងពិចារណាថាតើត្រូវដាក់ទណ្ឌកម្មប្រេងលើរុស្ស៊ីដែរឬយ៉ាងណា ជុំវិញការឈ្លានពានរបស់រុស្ស៊ីនៅលើអ៊ុយក្រែន ខណៈពួកគេនឹងជួបប្រជុំគ្នានៅសប្តាហ៍នេះ ជាមួយប្រធានាធិបតីអាមេរិកលោក ចូ ប៉ៃដិន សម្រាប់កិច្ចប្រជុំកំពូលជាបន្តបន្ទាប់ ដែលរៀបចំឡើងដើម្បីពង្រឹងការឆ្លើយតបរបស់លោកខាងលិចចំពោះទីក្រុងម៉ូស្គូ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
សហភាពអឺរ៉ុបពិនិត្យមើលលទ្ធភាព លើការដាក់ទណ្ឌកម្មលើប្រេងរបស់រុស្ស៊ីជាមួយលោកចូ ប៉ៃដិន
ដោយ

រដ្ឋាភិបាលសហភាពអឺរ៉ុប នឹងធ្វើការពិភាក្សាគ្នាក្នុងចំណោមរដ្ឋមន្ត្រី​ការបរទេស​នៅថ្ងៃចន្ទនេះ ពោលគឺ នៅមុនពេលលោកចូ បៃដិន ទៅដល់ទីក្រុងប្រ៊ុចសែល​នៅថ្ងៃ​ព្រហស្បតិ៍​សម្រាប់កិច្ចប្រជុំ​កំពូល​ជាមួយសម្ព័ន្ធមិត្ត​ចំនួន ៣០ របស់ណាតូ ក៏ដូចជាសហភាពអឺរ៉ុប និងក្រុមប្រទេសរីកចម្រើនទាង G7 រួមទាំងប្រទេសជប៉ុនផងដែរ។

យ៉ាងណាមិញ រហូតមកដល់ពេលនេះ វិមានក្រឹមឡាំង មិនបានផ្លាស់ប្តូរគៅលដៅ​នៅក្នុងការវាយសង្គ្រាមដណ្ដើមយករដ្ឋធានី និងផ្ដួលរដ្ឋាភិបាល​​​ប្រទេស​អ៊ុយក្រែននៅ​ឡើយទេ ទោះបីជាមានការដាក់ទណ្ឌកម្មជាច្រើនជុំ​​​រួចមកហើយ​ពីសហភាពអឺរ៉ុប​ក្នុងរយៈពេល ៣ សប្តាហ៍កន្លងមកនេះ រួមទាំងទណ្ឌកម្ម​លើ​ជនជាតិរុស្ស៊ី និងបេឡារុស្សចំនួន ៦៨៥ នាក់ទៀត ក៏ដូចជាលើស្ថាប័នហិរញ្ញវត្ថុ និងពាណិជ្ជកម្មរបស់រុស្ស៊ីផងដែរ។

ទោះយ៉ាងណាមិញ ការដាក់ទណ្ឌកម្ម​បានធ្វើឱ្យ​ប្លុកអឺរ៉ុបមួយនេះ កាន់តែលំបាកទាក់ទងផ្នែក​សេដ្ឋកិច្ចរបស់ខ្លួន ដោយសារតែ​ការដាក់ទណ្ឌទៅលើរុស្ស៊ី ក៏ត្រូវឈឺខ្លួនឯងដែរ។ ដូច្នេះហើយ ទើប​សហភាពអឺរ៉ុប កំពុងពិចារណាថាតើត្រូវកំណត់គោលដៅទណ្ឌកម្ម​ទៅប្រេងរបស់រុស្ស៊ី ដូចដែលសហរដ្ឋអាមេរិក និងអង់គ្លេសបានធ្វើឬយ៉ាងណា?  ព្រោះថាសហភាពអឺរ៉ុប​គឺពឹងផ្អែក​ប្រេង និងឧស្ម័ន​ពីរុស្ស៊ី​យ៉ាងច្រើន សម្រាប់​ប្រើប្រាស់។

សូមជម្រាបថា ទីក្រុងមូស្គូបានព្រមានថា ការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុបលើប្រេងរបស់ខ្លួន អាចជំរុញឱ្យរុស្ស៊ី បិទបំពង់បង្ហូរឧស្ម័នដ៏សំខាន់មួយទៅកាន់អឺរ៉ុប។ សហភាពអឺរ៉ុបពឹងផ្អែកលើប្រទេសរុស្ស៊ីសម្រាប់ ៤០% នៃឧស្ម័នប្រើប្រាស់ក្នុងស្រុក ដោយប្រទេសអាល្លឺម៉ង់ស្ថិតក្នុងចំណោមប្រទេសដែលពឹងផ្អែកខ្លាំងបំផុត។ 

យ៉ាងណាមិញ រាល់ការសម្រេចចិត្តដាក់ទណ្ឌកម្មរបស់អឺរ៉ុប​តែងតែ​ទាមទារឱ្យមានការយល់ស្រប​ពីសមាំជិកទាំងអស់ ទើបអាចធ្វើទៅបាន។ ក្នុងនោះប្រធានាធិបតីបារាំងលោក Emmanuel Macron បាននិយាយថា ប្រសិនបើស្ថានការណ៍​កាន់តែអាក្រក់ទៅៗក្នុងប្រទេស​អ៊ុយក្រែន ដែលមនុស្សរាប់ពាន់នាក់ត្រូវបានសម្លាប់ ខណៈមនុស្សជាង ៥ លាននាក់ត្រូវបានផ្លាស់ទីលំនៅ និងទីក្រុងមួយចំនួនត្រូវបានបំផ្លិចបំផ្លាញដោយការបាញ់ផ្លោង នោះវាមិនគួរមានការហាមឃាត់ទាក់ទងនឹងការដាក់ទណ្ឌកម្មទៅលើរុស្ស៊ីនោះទេ។

សូមបញ្ជាក់ថា ការដាក់ទណ្ឌកម្មទាំងនេះ គឺសំដៅបង្ខំលោកប្រធានាធិបតីពូទីន ពិចារណាឡើងវិញ  ដើម្បីបញ្ឈប់ការលុកលុយលើអ៊ុយក្រែនបន្ដទៀត។ ប៉ុន្ដែ គេមិនទាន់ដឹងថា តើទណ្ឌកម្មនេះ នឹងអាចធ្វើឲ្យ​លោកពូទីនដកថយពីសង្គ្រាម ឬក៏អត់នោះទេ ដ្បិតថា ទោះបីជាមកទល់ពេលនេះ មានទណ្ឌកម្ម​បានដាក់​ជាច្រើនរួចទៅហើយក្ដី ប៉ុន្ដែរុស៊ីនៅតែបន្ដសង្គ្រាមយ៉ាងក្ដៅគគុកជាមួយអ៊ុយក្រែនដដែល៕ 

អត្ថបទ ស៊ើង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យប្រជាពលរដ្ឋកម្ពុជា២៣គ្រួសាររស់នៅអ៊ុយក្រែន បន្ដរួមសុខ រួមទុក្ខជាមួយប្រជាជនអ៊ុយក្រែន

ព័ត៌មាន
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានប្រកាសយ៉ាងច្បាស់ៗថា កម្ពុជាមិនមានបំណងជម្លៀសប្រជាជនកម្ពុជា ចំនួន២៣គ្រួសារ ដែលកំពុងរស់នៅក្នុ…

របាយការណ៍បង្ហាញថា ក្នុងឆ្នាំ២០២២ ប្រទេសក្រីក្របំផុត នឹងត្រូវសងបំណុលចិនសរុប ១៤ពាន់លានដុល្លារនៅឆ្នាំនេះ

ព័ត៌មាន
បណ្ដាប្រទេសក្រីក្របំផុតក្នុងពិភពលោកនឹងត្រូវបង់សងប្រាក់បំណុលឱ្យប្រទេសចិនក្នុងចំនួនសរុបជិត ១៤ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០២២នេះ។ នេះបើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ