EBA

វៀតណាមជិតសម្រេចមហិច្ឆតា FTA ជាមួយអឺរ៉ុប ខណៈកម្ពុជាកំពុងស្រពិចស្រពិលនឹង​រឿង ព្យួរ ឬមិនព្យួរ EBA ?


ស្របពេលដែលប្រទេសកម្ពុជា កំពុងស្ថិតនៅក្នុងស្ថានភាពមិនច្បាស់លាស់នៃការព្យួរ ឬមិនព្យួរ EBA ដោយសហភាពអឺរ៉ុបនោះ ប្រទេសវៀតណាមឯណោះវិញ កំពុងតែរីកមុខរីកមាត់ខ្លាំងឡើង ដោយសារតែទើបតែទទួលបានការបោះឆ្នោតគាំទ្រពីសមាជិកសភាអឺរ៉ុប លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយអឹរ៉ុប ដែលរំពឹងថានឹងអាចចូលជាធរមាននៅពេលឆាប់ៗ។
វៀតណាមជិតសម្រេចមហិច្ឆតា FTA ជាមួយអឺរ៉ុប ខណៈកម្ពុជាកំពុងស្រពិចស្រពិលរឿង ព្យួរ EBA ?

សមាជិក​សហ​ភា​អឺរ៉ុប កាលពី​ថ្ងៃ​អង្គា​រស​ប្ដា​ហ៍​នេះ បាន​បោះ​ឆ្នោត​គាំទ្រ​ជាបឋម លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​អឺរ៉ុប និង​វៀតណាម ដែល​វា​ត្រូវ​បាន​គេ​មើលឃើញ​ថា គឺជា​កតិកាសញ្ញា​ទូលំទូលាយ​បំផុត​មួយ​របស់​សហភាព​អឹ​រ៉ុ​ប ដែល​ធ្វើ​ជាមួយនឹង​ប្រទេស​កំពុង​អភិវឌ្ឍន៍​។

គណៈកម្មាធិការ​ពាណិជ្ជកម្ម​អន្តរជាតិ នៃ​សភា​អឺរ៉ុប បាន​បោះ​ឆ្នោត​គាំទ្រ​កិច្ចព្រមព្រៀង​នេះ​ក្នុង​សំឡេង ២៩ ទល់​នឹង ៦​សំឡេង ដោយ​បាន​បើកផ្លូវ​ឲ្យ​មានការ​បោះ​ឆ្នោត​នៅ​ក្នុង​សភា​ពេញលេញ នៅ​ក្នុង​ស​ប្ដា​ហ៍​ដែល​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី ១០ ខែកុម្ភៈ​។ បន្ទាប់​មក កិច្ចព្រមព្រៀង​នេះ អាច​នឹង​ចូល​ជា​ធរមាន​នៅ​លើ​មូលដ្ឋាន​បណ្ដោះអាសន្ន​។

ក្នុង​ខែកុម្ភៈ​នេះ​ដែរ សម្រាប់​កម្ពុជា ក៏​នឹង​ត្រូវ​សហភាព​អឺរ៉ុប​ប្រកាស​លទ្ធផល​ថា តើ​ត្រូវ​ព្យួរ ឬ​មិន​ព្យួរ ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា បន្ទាប់​ពី​បាន​ធ្វើការ​តាមដាន និង​ចំណាយពេល​សរសេរ​របាយការណ៍​ដែល​បាន​បញ្ចប់​ជា​ស្ថាពរ​កាលពី​ខែវិច្ឆិកា​ឆ្នាំ​២០១៩​។ សហភាព​អឺរ៉ុប​ក៏​បាន​ទុក​ឱកាស​ឲ្យ​កម្ពុជា​១​ខែ ដើម្បី​ឆ្លើយ​តប​ផង​ដែរ​។ 

តាម​ការ​បញ្ជាក់​របស់ លោកស្រី Cecilia Malmström ស្នងការ​អឺរ៉ុប​ទទួល​បន្ទុក​ពាណិជ្ជកម្ម កាលពី​ពេល​ខែវិច្ឆិកា ឆ្នាំ​២០១៩ បាន​ឲ្យ​ដឹង​ថា សេចក្ដី​សម្រេចចិត្ត​ចុង​ក្រោយ​ថា ព្យួរ ឬ​មិន​ព្យួរ EBA ពី​កម្ពុជា​នេះ នឹង​ត្រូវធ្វើ​ឡើង​នៅ​ខែកុម្ភៈ​ឆ្នាំ​២០២០​ហើយ​។

ខាង​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា ធ្លាប់​បាន​លើក​ឡើង​ម្ដង​ហើយ​ម្ដងទៀត តាម​រយៈ​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​ថា ការ​បាត់បង់ EBA នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កម្មករ​រាប់​សិប​ម៉ឺន​នាក់ ដែល​វា​អាច​នឹង​ធ្វើ​ឲ្យ​ខូចប្រយោជន៍​ដែល​ជា​អ្វី​ដែល​សហភាព​អឺរ៉ុប​ធ្លាប់​ជួយ​កម្ពុជា​ឲ្យ​ងើប​ចេញពី​ភាព​ក្រីក្រ នា​ពេល​កន្លង​មក​ដូច​គ្នា​ដែរ​។

ទោះ​យ៉ាងណា ធនាគារជាតិ​នៃ​កម្ពុជា​កាលពី​ថ្មី​នេះ បាន​ថ្លែង​នៅ​ក្នុង​របាយការណ៍​របស់​ខ្លួន​ថា ទោះបីជា​សហភាព​អឺរ៉ុប​នឹង​អាច​សម្រេច​ដក EBA ពី​កម្ពុជា នៅ​ខែកុម្ភៈ ឆ្នាំ​២០២០​ក៏​ដោយ​ចុះ ប៉ុន្ដែ​ការ​នាំ​ចេញ​សម្លៀក​បំពាក់​របស់​កម្ពុជា​នៅ​តែ​រំពឹង​ថា​បន្ដ​កំណើន​របស់​ខ្លួន​ដដែល​។ ធនាគារជាតិ​អះអាង​បែប​នេះ គឺ​ផ្អែក​ទៅ​លើ​ហេតុផល​ចំនួន​៤ ធំ​ៗ រួម​មាន​ដូច​ខាងក្រោម​៖ 

១, យន្ដការ​នៃ​ការ​ដក EBA ពេញលេញ​នឹង​ត្រូវ​អនុវត្ត​នៅ​៦​ខែ ក្រោយ​ពី​ការ​សម្រេច​។

២, កម្ពុជា​នៅ​តែ​អាច​នាំ​ចេញ​ទៅ​ទីផ្សារ​សហភាព​អឺរ៉ុប​បាន ទោះបីជា EBA ត្រូវ​បាន​ដក​ក៏​ដោយ ពីព្រោះ​ការ​បាត់បង់ EBA គ្រាន់តែ​អាច​បង្កើន​ថ្លៃ​ទំនិញ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​សហភាព​អឺរ៉ុប​ប៉ុណ្ណោះ​។

៣, កំណើន​ប្រាក់​ឈ្នួល​អប្បបរមា​នៅ​កម្ពុជា​មិន​ទាន់​មាន​ផល​ប៉ះពាល់​ទៅ​លើ​ការ​ប្រកួតប្រជែង​របស់​កម្ពុជា​នោះ​ទេ ។

៤, រាជរដ្ឋាភិបាល​កម្ពុជា បាន​ដាក់​ចេញ​នូវ​វិធានការ​ជា​បន្តបន្ទាប់ ដើម្បី​កាត់​បន្ថយ​ថ្លៃដើម​ផលិតកម្ម​, អភិវឌ្ឍ​សហគ្រាស​ធុន​តូច និង​មធ្យម និង​សម្រួលការ​ធ្វើ​ពាណិជ្ជកម្ម​កាន់តែ​ប្រសើរ​ឡើង​។

ដោយឡែក បើ​ពិនិត្យ​ទៅ​មើល កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អឺរ៉ុប​-​វៀតណាម​ឯណោះ​វិញ ត្រូវ​បាន​គេ​មើលឃើញ​ថា គឺជា​កិច្ចព្រមព្រៀង​ទី​២​ហើយ ជាមួយនឹង​ប្រទេស​សមាជិក​អាស៊ាន បន្ទាប់​ពី​ប្រទេស​សិង្ហ​បុរី ហើយ​វា​ក៏​ជា​កិច្ចព្រមព្រៀង​មួយ​ក្នុង​ចំណោម​កិច្ចព្រមព្រៀង​តិចតួច​ប៉ុណ្ណោះ​ដែល​អឺរ៉ុប​ធ្វើ​ជាមួយនឹង​ប្រទេស​កំពុង​អភិវឌ្ឍន៍​។ 

លោក Geert Bourgeois សមាជិក​សភា​មក​ពី​ប្រទេស​បែ​ល​ហ្ស៊ិ​ក ដែល​បាន​ដឹកនាំ​កិច្ច​ពិភាក្សា​នៅ​ក្នុង​សភា​បាន​និយាយ​ថា ការ​បោះ​ឆ្នោត​កាលពី​ថ្ងៃ​អង្គារ​ទី ២១ មក​រា គឺជា​សញ្ញា​វិជ្ជមាន​មួយ សម្រាប់​តំបន់​អាស៊ាន និង​នៅ​លើ​ពិភពលោក ក្នុង​ពេល​ដែល​មាន​ភាព​តានតឹង​ពាណិជ្ជកម្ម​កើនឡើង​។

លោក Geert និយាយ​ថា «​កិច្ចព្រមព្រៀង​នេះ គឺជា​ស្ថានការណ៍​ឈ្នះ​ៗ​។ ការ​នាំ​ចេញ​ទំនិញ និង​សេវា​របស់​វៀតណាម​ទៅ​អឺរ៉ុប នឹង​កើនឡើង​ដល់ ១៥​ពាន់​លាន​អឺ​រ៉ូ ខណៈ​ដែល​សហភាព​អឺរ៉ុប នាំ​ចេញ​ទៅ​វៀតណាម​វិញ នឹង​កើនឡើង​ដល់ ៨,៣​ពាន់​លាន​អឺ​រ៉ូ នៅ​ឆ្នាំ​២០៣៥​។​»

កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ នៅ​ចុង​ក្រោយ នឹង​លុប​ចោល​ពន្ធគយ ៩៩% ទើ​បី​ជា​វៀតណាម​នឹង​មាន​រយៈពេល​អន្តរកាល​រហូត​ដល់ ១០​ឆ្នាំ សម្រាប់​ការ​នាំ​ចូល​មួយ​ចំនួន ដូច​ជា​រថយន្ដ​ជាដើម​ក៏​ដោយ​ចុះ​។

សូមបញ្ជាក់ថា នៅតំបន់​អាស៊ាន ប្រទេសថៃ ក៏កំពុង​តែ​តាមបើកការ​ចរចាឡើងវិញ​ ជាមួយនឹង​អឺរ៉ុប​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរីនេះដែរ ខណៈដែល​អឺរ៉ុប​ធ្លាប់បិទទ្វារ​ឈប់ចរចា​ជាមួយ​ថៃ តាំងពីពេល​ដែលប្រទេសនេះ មានរដ្ឋប្រហារ​ដោយយោធាមកម្ល៉េះ។ យ៉ាងណាក៏ដោយចុះ នៅរយៈពេល​ចុងក្រោយនេះ បន្ទាប់ពីប្រទេសថៃ បាន​បោះសម្រេច​ការបោះឆ្នោត​ និងវិលរកសភាពដើមវិញ អឺរ៉ុប​ហាក់មាន​ការទន់ចិត្ត​ចង់បើកផ្លូវ​ឲ្យ​ថៃ​ចរចាឡើងវិញ ដោយគេរំពឹងថា កិច្ចចរចានេះ​នឹងអាចរស់ឡើងវិញ៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ភ្នាក់ងារទូទាត់សាច់ប្រាក់ក្នុងផ្សារមូលបត្រកើនឡើងដល់ ៤ ក្រុមហ៊ុន

ព័ត៌មាន
ស្របពេលដែលវិស័យមូលបត្រកម្ពុជាបង្ហាញពីសន្ទុះកើនឡើង ដោយមានក្រុមហ៊ុនចុះបញ្ជីបោះផ្សាយមូលបត្រកាន់តែច្រើន និងសកម្មភាពជួញដូរកាន់តែមមាញឹកនោះ គេ…

វីដេអូគ្លីប​ចាក់​ក្នុង​សវនាការ លោក កឹម សុខា ថា គោល​បំណង​របស់​លោក​គឺ​អហិង្សា

ព័ត៌មាន
លោក កឹម សុខា ដែល​តុលាការ​កំពុងតែ​កាត់​ទោស​ពី​បទ​ក្បត់ជាតិ បាន​និយាយ​នៅ​ក្នុង​វីដេអូ​គ្លីប កាលពី​ឆ្នាំ​២០១៣ ថា លោក​មិន​បាន​ព្យាយាម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ