ចំណូលពន្ធគយ

សម្តេចតេជោសែន៖ ទោះបីបិទច្រក ចំណូលពន្ធគយតាមច្រកព្រំដែននៅតែប្រមូលបានជាធម្មតា !


បន្ទាប់ពីមានការប្រកាសបិទច្រកព្រំដែនរវាងកម្ពុជា និងថៃជាបណ្តោះអាសន្នចូលជាធរមានរួចមក នៅក្នុងពិធីជួបសំណេះសំណាល ជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ប្រឆាំង COVID-19 កាលពីថ្ងៃទី២៥ ខែ កុម្ភៈ នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើការបញ្ជាក់អះអាងថា ចំណូលពន្ធគយតាមច្រកព្រំដែននៅតែបន្តរកចំណូលបានដដែល ខណៈលំហូរទំនិញទៅមកនៅតែបន្តចរាចរ។
ថៃប្រកាសបិទច្រកព្រំដែនរវាងកម្ពុជាស្ទើរតែទាំងអស់ ដោយសារកូវីដ១៩!
ដោយ

សម្តេច​តេ​ជោ ហ៊ុន សែន បាន​គូសបញ្ជាក់​ថា ម្សិលមិញ​លំហូរ​ទំនិញ​ឆ្លងកាត់​តាម​ច្រកព្រំដែន​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ​គិត​ជា​ចំណូល​ពន្ធគយ​កម្ពុជា​ប្រមូល​បាន​ជាង​៧​ពាន់​លាន​រៀល​ស្មើ​និង​ជិត​២​លាន​ដុល្លារ  នេះ​អាច​ចាត់​ទុក​ថា ចំណូល​របស់​កម្ពុជា​នៅ​តែ​បន្ត​រកបាន តាម​រយៈ​ពន្ធគយ ជាមួយនឹង​បណ្តា​ប្រទេស​ជិតខាង​មាន​ថៃ វៀតណាម និង ឡាវ នៅ​តែ​មាន​ជា​បន្ត​ដោយសារ​តែ​ការ​ដឹក​ទំនិញ​ទៅ​វិញ​ទៅ​មក នៅ​តែ​ចរាចរ​បាន​។

ជុំវិញ​ទៅ​នឹង​ចរាចរ​ទំនិញ​ឆ្លងកាត់​រវាង​កម្ពុជា​នេះ​ដែរ លោក ស៊ិ​ន ច​ន្ធី ប្រធាន​សមាគម​ភ្នាក់ងារ​បញ្ជូន​ទំនិញ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា បើ​ទោះបី​ការ​ដឹក​ជញ្ជូន​ទំនិញ​អាច​ចរាចរ​ទៅ​មក​បាន​រវាង​ម្ពុ​ជា និង​ថៃ​ក៏​ពិតមែន តែ​បរិមាណ​នៃ​ការ​ដឹក​ជញ្ជូន​ទំនិញ​មានការ​ថយ​ចុះ​ខ្លាំង ធៀប​នឹង​ថ្ងៃ​ធម្មតា​កាលពី​មិន​ទាន់​បិទ ដោយ​ការ​ដឹក​ជញ្ជូន​នោះ​ភាគច្រើន​មាន​តែ​ប្រភេទ​ទំនិញ​ទាក់ទង​នឹង​ម្ហូបអាហារ និង​ភេ​ជ្ជៈ និង​បន្លែ​ដែល​ជា​តម្រូវការ​ចាំបាច់​ប្រចាំ​ថ្ងៃ​តែ​ប៉ុណ្ណោះ​។ប្រធាន​សមាគម​ភ្នាក់ងារ​បញ្ជូន​ទំនិញ​កម្ពុជា​បញ្ជាក់​ថា ដោយឡែក​ចំពោះ​ទំនិញ​បម្រើ​ឲ្យ​ការងារ​វិនិយោគ​សាងសង់​សំណង់​ធំ​ៗ​មាន​ចំនួន​តិចតួច​បំផុត ស្រប​ពេល​ដែល​សកម្មភាព​សាងសង់​បច្ចុប្បន្ន​កំពុង​ស្ថិត​នៅ​ក្នុង​សភាព​ស្ងប់ស្ងាត់​ដោយសារ​បញ្ហា​កូ​វី​ឌ ១៩​។

លោក​បញ្ជាក់​ទៀត​ថា ការ​ប្រកាស​បិទ ច្រកព្រំដែន​រវាង​កម្ពុជា និង​ថៃ​ជា​បណ្តោះអាសន្ន​ចូល​ជា​ធរមាន​នេះ​បាន​ធ្វើ​ឲ្យ​សកម្មភាព​ដឹក​ជញ្ជូន​ទំនិញ​ទៅ​មករ​វាង​កម្ពុជា​និង​ថៃ​មានការ​ថមថយ​ពី ៦០ ទៅ​៧០​ភាគរយ ធៀប​នឹង​ថ្ងៃ​ធម្មតា​។

គួរ​រម្លឹក​ផង​ដែរ​ថា បន្ទាប់​មានការ​ផ្ទុះ​ឡើង​នៃ​មេរោគ​កូ​វី​ដ ១៩ នៅ​ក្នុង​ប្រទេស​កម្ពុជា ថ្នាក់ដឹកនាំ​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋ​ករ​កម្ពុជា បាន​ប្រកាស​ឲ្យ​ដឹង​ថា ឥទ្ធិពល វិ​រុស Covid 19 មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​កាត់ដេរ វិស័យ​ទេសចរណ៍​ធ្ងន់ធ្ងរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ឥ​ទ្ធ​ពល​នៃ​វីរុស​កូ​វី​ដ​នេះ​ក៏​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ប្រមូល​ចំណូល​ពន្ធគយ​នៅ​ដើមឆ្នាំ​២០២០​នេះ​ដែរ ដែល​ជាក់ស្តែង​ក្នុង​ខែកុម្ភៈ​កន្លង​ទៅ​នេះ រដ្ឋ​ប្រមូលប្រាក់​ចំ​ណួ​ល​គយ​បាន​២៣៥​លាន​ដុល្លារ​អា​មេ​រិ​ក ពោល​គឺ​ទាប​ជាង​ផែនការ​ដែល​បាន​កំណត់​មាន​រហូត ២៥០​លាន​ដុល្លារ​។

ឯកឧត្តម គុណ ញឹ​ម អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​គយ និង រដ្ឋាករ​កម្ពុជា​បាន​គូសបញ្ជាក់​ថា នៅ​ក្នុង​ឆ្នាំ​២០២០​នេះ​ជា​ផែនការ​ដែល​បាន​កំណត់​ក្នុង​ច្បាប់​ហិរញ្ញវត្ថុ​គឺ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​ត្រូវ​ប្រមូល​ចំណូល​ឲ្យ​បាន​ជាង ២,៩​ពាន់​លាន​ដុល្លារ ក្នុង​នោះ​គិត​ជា​មធ្យម​ប្រចាំខែ តម្រូវ​ប្រមូល​ឲ្យ​បាន​ជាង ២៥០​លាន​ដុល្លារ​ក្នុង​មួយ​ខែ​។ ជា​លទ្ធផល​នៃ​ការ​ប្រមូល​ចំណូល​គយ​ក្នុង​ខែមករា​លើស​ផែនការ​ដែល​មាន​ចំនួន ២៥៥​លាន​ដុល្លារ ខណៈ​ខែកុម្ភៈ​វិញ​ប្រមូល​ចំណូល​បាន​តិច​ជាង​ផែនការ​ដែល​មាន​ចំនួន​២៣៥​លាន​ដុល្លារ​។

យ៉ាងណា​ក៏​ដោយ​ចុះ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​វីរុស​កូ​វី​ដ ១៩ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចាត់​ឲ្យ អាជ្ញាធរ​នៅ​តាម​ព្រំដែន​ទាំងអស់​ត្រូវធ្វើ​ការងារ​នេះ​ឲ្យ​បាន​ហ្មត់ចត់ ដោយ​បាន​ដាក់​ការងារ​ឲ្យ សម្តេច​ក្រឡាហោម ស ខេ​ង ទទួល​ភារកិច្ច​ធ្វើការ​បញ្ជារ​ទៅ​តាម​ខេត្ត ចំណែក​ក្រសួងការបរទេស​កម្ពុជា ត្រូវធ្វើ​ការងារ​ជាមួយ​ក្រសួងការបរទេស​ថៃ ក្រសួង​ការងារ​ត្រូវធ្វើ​ការងារ​ទាក់ទង​នឹង​ពលករ និង ក្រសួងសុខាភិបាល ត្រូវ​មាន​តួនាទី​ចុះ​ពិនិត្យ​ព្យាបាល​សុខភាព​ពលរដ្ឋ​ឲ្យ​បាន​ល្អ ដោយ​សហការ​ជាមួយនឹង​ភាគី​ថៃ ចំពោះ​ការ​ធ្វើ​មាតុភូមិនិវត្តន៍ របស់​ពលករ​ខ្មែរ ប្រកបដោយ​សុវត្ថិភាព និង​មាន​របៀបរៀបរយ​ខ្ពស់​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សម្តេចហ៊ុន សែន៖ ហាង ឬឱសថស្ថាន នឹងប្រឈមការបិទទ្វារមួយជីវិត បើនៅតែលក់ម៉ាសឡើងថ្លៃ

ព័ត៌មាន
សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី២៥ ខែមីនានេះ បានប្រកាសថា រាជរដ្ឋាភិបាល កំពុងពិចារណាថា តើនឹងត្រូវមានវិធានការយ៉ាងណាចំពោះអ្នកដែលឆ្លៀតឱ…

វៀតណាម នឹងផ្អាកការនាំចេញអង្ករទៅក្រៅប្រទេសដើម្បីធានាសន្តិសុខស្បៀងអាហាររបស់ខ្លួន

ព័ត៌មាន
ចាប់ពីពេលនេះតទៅ ប្រទេសវៀតណាម នឹងផ្អាកការនាំចេញអង្ករ ទៅក្រៅប្រទេសវៀតណាមហើយ ដើម្បីធានានូវសន្តិសុខស្បៀងអាហារ ដោយសារតែបញ្ហាមេរោគកូវីដ១៩ ក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ