វិស័យលក់រាយ

អ្នកជំនាញរំពឹងវិស័យលក់រាយនិងស្ទុះងើបឡើងវិញ ក្រោយពីធ្លាក់ចុះនៅអំឡុងកូវីដ-១៩


អ្នកជំនាញនៅក្នុងវិស័យលក់រាយ និង អចលនទ្រព្យបានលើកឡើងថា ស្របពេលដែលវិស័យលក់រាយមានការដាំក្បាលចុះនៅអំឡុងពេលកូវីដ-១៩នេះ វាក៏បានធ្វើឲ្យការចរន្ដនៃការជួលហាងលក់ទំនិញនៅតាមមជ្ឈមណ្ឌលផ្សារទំនើប កំពុងជួបញ្ហាដែរ។ ប៉ុន្ដែ អ្នកជំនាញជឿជាក់ថា វិស័យនេះ នឹងនៅតែបន្ដកំណើនឡើងវិញនៅពេលខាងមុខនេះ ដ្បិតថា និន្នាការនៃមនុស្សជំនាន់ក្រោយក្នុងការជ្រើសរើសទំនិញបែបទំនើប និងបទពិសោធន៍ទិញទំនិញស៊ីវិល័យក៏នឹងនៅតែបន្ដកើនឡើងដែរ។
ផ្សារទំនើប​ ជីប ម៉ុង បង្កើត​វេបសាយ​ថ្មីសន្លាង សម្រាប់អតិថិជន​បញ្ជាទំនិញតាមអនឡាញ ។
ដោយ

លោក James Hodge  នាយកគ្រប់គ្រងទូទៅ នៃក្រុមហ៊ុន CBRE បានបញ្ជាក់ប្រាប់ខេមបូណូមីសថា បើទោះបីជា មានករណីកើនឡើងនូវមេរោគរាតត្បាត កូវីត ១៩  បានធ្វើឲ្យទីផ្សារលក់រាយនៅកម្ពុជាមានធ្លាក់ចុះបន្តិចមកមែន។ ប៉ុន្តែបើពិនិត្យមើលលើទិដ្នភាពជារួមនាពេលបច្ចប្បន្ន ក៏ដូចជានៅថ្ងៃអនាគត អាជីវកម្មផ្សារទំនើបល្បីៗនៅតែបន្តរក្សាកំណើន ។

អគ្គនាយកគ្រប់គ្រងទូទៅក្រុមហ៊ុន CBRE រូបនេះ បញ្ជាក់បន្ថែមទៀតថា  មានកត្តាជាច្រើនដែលជំរុញដល់ការកំណើននៃការផ្គត់ផ្គង់ហាងលក់ទំនិញ      នៅកម្ពុជា ជាពិសេស ការចូលរួមកាន់តែច្រើនឡើងរបស់ប្រជាជនកម្ពុជាក្នុងចំណោម ក្មេងៗជំនាន់ក្រោយក្នុងជម្រើសទិញទំនិញបែបទំនើប។ ពួកគេស្វែងរកនូវបរិយាកាស ការកម្សាន្ត និងបទពិសោធន៍ថ្មី។ ដែលនេះផ្តល់ឱកាសដល់អ្នក អភិវឌ្ឍន៍ទាំងឡាយជាមួយតម្រូវការហាងទំនិញទំនើបៗកាន់តែច្រើនឡើង។

ជាងនេះទៀត ផ្សារទំនើបក្នុងស្រុកជាច្រើនមើលឃើញអំពីការប្រកួតប្រជែង យ៉ាងខ្លាំងនៅក្នុងវិស័យរបស់ពួកគេ ដូចនេះ ដើម្បីទទួលបានអត្ថប្រយោជន៍ពីការប្រកួតប្រជែង នោះគឺត្រូវប្រែគម្រោងរបស់គេទៅជាហាងទំនិញសម័យថ្មី ទំនើបទាន់សម័យ ក្នុងទាក់ទាញចំណាប់អារម្មណ៍អតិថិជន។ 

បើតាមរបាយការណ៍ស្រាវជ្រាវរបស់ក្រុមហ៊ុន CBRE Cambodia បានឲ្យដឹងថា គិតត្រឹមចុងត្រីមាសទី ១ ឆ្នាំ ២០២១ នេះមានផ្សារទំនើប ២៣ កំពុងប្រតិបត្តិការនៅក្នុងទីក្រុងភ្នំពេញ គ្របដណ្ដប់លើផ្ទៃដីប្រហែល ៣៨ ហិកតា។

សូមបញ្ជាក់ថា គម្រោងផ្សារទំនើបធំៗ ដែលកំពុងសាងសង់នៅកម្ពុជានាពេលបច្ចុប្បន្ននេះ រួមមានដូចជា គម្រោងផ្សារទំនើប ជីប ម៉ុង មេហ្គាម៉ល ២៧១, គម្រោងផ្សារទំនើប អ៊ីអន៣, ផ្សារទំនើប PH Dimond Placeរបស់ក្រុមហ៊ុនប៉េង ហួត, គម្រោងផ្សារទំនើប K Mall និងគម្រោងផ្សារទំនើបស៊ិនជូរីផ្លាហ្សាជាដើម ដោយគម្រោងទាំងនេះ គ្រោងនឹងបញ្ចប់នៅក្នុងអំឡុងរយៈពេល៣ឆ្នាំខាងមុខនេះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញរំពឹងថា ច្បាប់វិនិយោគថ្មីរបស់កម្ពុជា នឹងទាក់ទាញវិនិយោគិបបរទេសកាន់តែច្រើន

ព័ត៌មាន
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថាសេចក្ដីព្រាងច្បាប់វិនិយោគថ្មី នឹងត្រូវដាក់ជូនគណៈរដ្ឋមន្ត្រីពិនិត្យ និងពិភាក្សា នៅក្នុងកិច្ចប្រជុំពេញអង្…

កំណែប្រែច្បាប់​ឯកជនភាព អាចនឹងធ្វើឲ្យ​ក្រុមហ៊ុនបច្ចេកវិទ្យាយក្សៗរបស់អាមេរិក ដើរចេញពីទីផ្សារនៅហុងកុង?

ព័ត៌មាន
ក្រុមអ្នកជំនាញផ្នែកឧស្សាហកម្មបច្ចេកវិទ្យាប្រចាំតំបន់អាស៊ីបានព្រមានថា ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ដូចជា ហ្គូហ្គល (Google) ហ្វេសប៊ុក (Facebook) …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ