វិស័យបច្ចេកវិទ្យាឌីជីថល

អ្នកជំនាញ៖ ចាប់ពីឆ្នាំ២០២០តទៅ យុវជនត្រូវត្រៀមខ្លួនចាប់យកនូវយុគ្គសម័យថ្មីឌីជីថល


អ្នកជំនាញក្នុងវិស័យឌីជីថល បានអះអាងថា យុវជនកម្ពុជា មិនត្រូវព្រងើយកន្ដើយនឹងការវិវឌ្ឍរបស់ពិភពលោកនោះឡើយ ពោលគឺ ចាប់ពីឆ្នាំ ២០២០ តទៅនេះ យុវជនត្រូវតែត្រៀមខ្លួនឲ្យបានរួចរាល់ ដើម្បីចាប់យកនូវយុគ្គសម័យថ្មី គឺសម័យឌីជីថល ដោយអ្នកជំនាញមើលឃើញថា ចាប់ពីឆ្នាំក្រោយទៅឧបករណ៍ឌីជីថលនឹងដើរតួនាទីកាន់តែសំខាន់ទៅៗក្នុងការប្រើប្រាស់គ្រប់លើវិស័យទាំងអស់។
អ្នកជំនាញ៖ ចាប់ពីឆ្នាំ២០២០តទៅ យុវជនត្រូវត្រៀមខ្លួនចាប់យកនូវយុគ្គសម័យថ្មីឌីជីថល

ថ្លែងក្នុង​សន្និសីទ និងពិព័រណ៍ ឌីជីថលកម្ពុជា ២០២០ នាពេល​ថ្មីៗនេះ ឯកឧត្តម កាន ច័ន្ទមេត្តា រដ្ឋលេខាធិកា​ក្រសួង​ប្រៃសណីយ៍ និងទូរគមនាគមន៍ បាន​លើកឡើងថា តម្រូវការ​វិស័យ​ឌីជីថល សម្រាប់​យុវជន​ ត្រូវបានគេមើល​ឃើញថា គឺមានកំណើន​យ៉ាងខ្លាំង​ក្នុងតំបន់អាស៊ាននេះ ហើយក្នុងនោះដែរ យុវជន​កម្ពុជា​ក៏ត្រូវ​មានការ​ត្រៀមខ្លួន​ឲ្យបាន​រួចរាល់ ដើម្បី​ចាប់យក​នូវ​នវានរវត្តន៍​ក្នុងយុគ្គសម័យ​ឌីជីថលនេះ ដើម្បី​អាចទាញ​ជាប្រយោជន៍​បានកាន់តែច្រើន សម្រាប់​ការអភិវឌ្ឍ​ប្រទេសជាតិ។

ឯកឧត្តម កាន ច័ន្ទមេត្តា បាន​បន្ថែមទៀតថា ចាប់ពីឆ្នាំ២០២០តទៅនេះ វិស័យឌីជីថល ក៏ដូចជា​ឧបករណ៍ឌីជីថល នឹង​បង្កនូវលទ្ធភាព​ជាប្រយោជន៍​កាន់តែ​ខ្លាំងឡើង ក្នុងការប្រើប្រាស់​លើការអភិវឌ្ឍ​វិស័យជាច្រើន​ ដោយបច្ចុប្បន្ន គេសង្កេតឃើញថា ឧបករណ៍ឌីជីថល ត្រូវបាន​ប្រើប្រាស់​ជាប្រយោជន៍​គួរឲ្យកត់សម្គាល់​​នៅក្នុងវិស័យមួយចំនួន​ដូចជា សុខាភិបាល, កសិកម្ម, បច្ចេកវិទ្យាហិរញ្ញវត្ថុ និងវិស័យ​មួយចំនួនទៀត។ 

ដោយមើលឃើញពី​សក្ដានុពល និង​អត្ថប្រយោជន៍​នៃវិស័យឌីជីថលនេះ វិទ្យាស្ថានជាតិ NIPTICT បាន​ប្រកាស​នឹង​បន្ត​រៀបចំ​ព្រឹត្តិការណ៍​ពីព័រណ៍ ឌីជីថល​កម្ពុជា ឆ្នាំ២០២០ នៅថ្ងៃទី ២០ ដល់ថ្ងៃទី ២២ ខែ​មីនា ឆ្នាំ២០២០ខាងមុខនេះ។ ដោយព្រឹត្តិការណ៍នេះ មានការគាំទ្រ​ដោយក្រសួង​ចំនួន​៦ និងដៃគូរសហការ​ជាក្រុមហ៊ុន​ឯកជន​ជាច្រើន​ទៀតផងដែរ។

ឯកឧត្តម​បណ្ឌិត សេង សុភាព ប្រធានវិទ្យាស្ថានជាតិ ​NIPTICT បាន​មាន​ប្រសាសន៍​ថា “ព្រឹត្តិការណ៍ Digital Cambodia 2020 ​នេះ គឺជាលើកទី២ហើយដែលវិទ្យាស្ថានជាតិ NIPTICT ធ្វើជាម្ចាស់ព្រឹត្តិការណ៍។ Digital Cambodia 2020 ត្រូវបានរៀបចំឡើងក្រោមប្រធានបទ Digital Talents។ ឯកឧត្តម សេង សុខភាព​ជឿជាក់ថា ព្រឹត្តិការណ៍នេះ នឹងក្លាយជាវេទិកាមួយ​ដែលប្រមូលផ្តុំ​យុវជនឱ្យមកចាប់អារម្មណ៍លើវិស័យបច្ចេកវិទ្យាឌីជីថល ដែលជាវិស័យ​អាទិភាព និងជាឆ្អឹងខ្នងសម្រាប់​អភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។

គួរបញ្ជាក់ផងដែរថា Digital Cambodia 2020 នឹងមានការចូលរួមពីរដ្ឋមន្ត្រី​ទូរគមនាគមន៍​និងព័ត៌មានវិទ្យា​អាស៊ាន និងវាគ្មិន​ដែលបានចូល​រួមជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល​ប្រមាណ ១២០ រូប ខណៈព្រឹត្តិការណ៍​រយៈពេល​៣ថ្ងៃនេះ គេរំពឹងថា​នឹង​មាន​អ្នកចូលរួម​ប្រមាណ ៣ម៉ឺននាក់ផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃ ត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើឲ្យប្រសើរឡើងនូវ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី

ព័ត៌មាន
ប្រទេសថៃ បានត្រៀមខ្លួនរួចជាស្រេច ក្នុងការចាប់យកទីផ្សារបន្ថែម និងធ្វើការបន្ធូរបន្ថយពន្ធទៅលើ មុខទំនិញជាក់លាក់ តាមរយៈ ការធ្វើឲ្យប្រសើរឡើងនូវ …

​សៀវភៅ ១​លាន​ក្បាល នឹង​តាំង​ពិព័រណ៍​​លក់​ នៅ​​ភ្នំពេញ នៅ​ឆ្នាំ​ក្រោយ

ព័ត៌មាន
ការដាក់​តាំង​លក់​សៀវភៅ​ភាសា​អង់គ្លេស​ថ្មីៗ ចំនួន ០១​លាន​ក្បាល នឹង​ចាប់​ផ្តើម​ធ្វើ​ឡើង​នៅ​ក្នុង​សង្កាត់​ជ្រោយ​ចង្វារ នា​ទីក្រុង​ភ្នំពេញ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ