ទីផ្សារមូលបត្រ​កម្ពុជា

វិស័យមូលបត្រកម្ពុជានៅតែរក្សាបានជំហររឹងមាំ អំឡុងពេលនៃវិបត្តិកូវីដ-១៩


អ្នកជំនាញនៅក្នុងវិស័យមូលបត្រកម្ពុជា នៅតែបន្ដអះអាងថា បើទោះបីជា វិបត្តិមេរោគ​កូវីដ-១៩ បានធ្វើឲ្យទំនោរសេដ្ឋកិច្ចសកលមានការថមថយចុះ ហើយសកម្មភាពជួញដូរ នៅក្នុងទីផ្សារមូលបត្រកម្ពុជា ថមថយចុះបន្តិចក្ដី ប៉ុន្តែទីផ្សារមូលបត្រកម្ពុជា នៅតែដំណើរការជាប្រក្រតី និងរំពឹងកំណើនក្នុងឆ្នាំ ២០២០នេះ ដោយសារតែការប្រើប្រាស់បច្ចេកវិទ្យា ការទទួលបាននូវទំនុកចិត្តពីវិនិយោគិន និងឆន្ទៈរបស់ក្រុមហ៊ុនបោះផ្សាយ។
ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយក នៃគណ:កម្មការមូលបត្រកម្ពុជា
ដោយ

ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយក​នៃគណៈកម្មការ​មូលបត្រ​កម្ពុជា បានបញ្ជាក់​ថា ទោះបីជាមាន​ឧបសគ្គ​មួយចំនួន​ក្តី ទីផ្សារ​មូលបត្រកម្ពុជា នៅតែបើក​ដំណើរការ​ជាធម្មតា ហើយនឹង​មាន​កំណើន​ក្រុមហ៊ុន​បោះផ្សាយ​ថែមទៀត​ផង ក្នុងឆ្នាំ ២០២០នេះ ដោយពួកគេ​បានបង្ហាញ​ឆន្ទៈ ក្នុងការ​បោះផ្សាយ​លក់មូលបត្រ​នៅក្នុង​ឆ្នាំនេះ ដោយពុំមាន​ការបោះបង់​នោះឡើយ។

គិតមក​ទល់​ខែវិច្ឆិកានេះ ចំនួន​ក្រុមហ៊ុន​បោះផ្សាយ​លក់មូល​បត្រ​កម្មសិទ្ធិ​មាន ៧ស្ថាប័ន ដែល​ប្រមូល​ដើមទុន​បាន​ប្រមាណ ១០១​លាន​ដុល្លារ​អាមេរិក ខណៈ​ក្រុមហ៊ុន​បោះផ្សាយ​លក់មូលបត្រ​បំណុល​មាន ៦ស្ថាប័ន និងប្រមូល​ដើមទុន​បាន ១៤៣​លាន​ដុល្លារ​អាមេរិកពី ទីផ្សារ​មូលបត្រ​នៅកម្ពុជា។

លើសពីនេះទៅ​ទៀត ឯកឧត្តម ស៊ូ សុជាតិ បានបង្ហើប​ឲ្យ​ដឹង​ទៀតថា នៅក្នុងឆ្នាំ ២០២១ វិស័យ​មូលបត្រ​កម្ពុជា នឹងមាន​ទីផ្សារថ្មីៗ និងឧបករណ៍​ហិរញ្ញវត្ថុ​ជាច្រើន​ប្រភេទ​ទៀត សម្រាប់​វិនិយោគិន ក៏ដូចជា​ក្រុមហ៊ុន​បោះផ្សាយ មានជម្រើស​កាន់តែ​ច្រើន​ក្នុងការ​ជួញដូរ ហើយទីផ្សារ​ដែលគួរឲ្យ​ចាប់អារម្មណ៍​ជាងគេ គឺទីផ្សារ​ Future Commodities Exchange​ ដែលរំពឹង​នឹងមាន​ប្រតិបត្តិករ​ចូលរួម​នាពេលខាងមុខ។

ដោយឡែក ចំពោះទំហំ​ជួញដូរ នៅលើ​ទីផ្សារ​មូលបត្រ​កម្ពុជា ក្នុងត្រីមាសទី ៣ ឆ្នាំ ២០២០នេះ គឺមាន​រង្វង់ ២០០លាន ទៅ ៣០០លាន​រៀល​ក្នុងមួយថ្ងៃ ដែលមាន​កំណើន​មួយខ្ពស់ ធៀបនឹង​ត្រីមាសទី ៣ កាលពីឆ្នាំ ២០១៩ ដែលមាន​ការជួញដូរ​ជាមធ្យម​ប្រមាណ ៥០លានរៀល​ក្នុងមួយថ្ងៃ។

គួរជម្រាបដែរថា ចំនួន​វិនិយោគិន ដែលបាន​បើកគណនី​ជួញដូរ​នៅក្នុង​ទីផ្សារ​មូលបត្រ​កម្ពុជា គឺមានជាង ២ម៉ឺន​នាក់ហើយ ខណៈគណៈកម្មការ​មូលបត្រ​កម្ពុជា បានកំណត់​គោលដៅ ២លាន​នាក់ នាពេលខាងមុខ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សៀភៅរបស់លោក អូបាម៉ា ជាប់ជាសៀវភៅលក់ដាច់ខ្លាំងជាងគេបំផុតជិត៩០ម៉ឺនក្បាល នៅថ្ងៃបើកលក់ដំបូង!

ព័ត៌មាន
សៀវភៅរបស់លោក អូបាម៉ា អតីតប្រធានាធិបតីអាមេរិក ដែលមានចំណងជើងថា A Promised Land ដែលសសេររៀបរាប់ពីជីវិតអាជីពការងារ និងបទពិសោធន៍របស…

រដ្ឋាភិបាលសិង្ហបុរី ព្យាករសេដ្ឋកិច្ចជាថ្មីថាអាចនឹងធ្លាក់ចន្លោះ ៦% ទៅ ៦,៥% ក្នុងឆ្នាំ ២០២០

ព័ត៌មាន
រដ្ឋាភិបាលប្រទេសសិង្ហបុរី តាមរយៈក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម បានធ្វើការព្យាករថា សេដ្ឋកិច្ចជាតិ អាចនឹងធ្លាក់ចុះចន្លោះពី ៦% ទៅ ៦,៥% ក្នុងឆ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ