Advertisement
Advertisement
Advertisement
ការដឹកជញ្ជុន

អ្នកជំនាញថា ការដឹកជញ្ជូនទំនិញតាមផ្លូវទឹកពីចិនមកកម្ពុជា កំពុងហក់ឡើងថ្លៃខ្ពស់មិនធ្លាប់មាន


អ្នកជំនាញនៅក្នុងវិស័យដឹកជញ្ជូនកម្ពុជាបានឲ្យដឹងថា សកម្មភាពដឹកជញ្ជូនទំនិញនៅកម្ពុជា នៅតែដំណើរការសកម្មភាពរបស់ខ្លួនជាធម្មតា បើទោះបីជា ពេលនេះកម្ពុជាមានការផ្ទុះឡើងនៃអ្នកឆ្លងជំងឺកូវីដ-១៩ ក៏ដោយចុះ។ ជាក់ស្តែង ចាប់តាំងពីខែសីហា ឆ្នាំ២០២០ មកតម្លៃសេវាកម្មដឹកជញ្ជូនទំនិញពីប្រទេសចិន ចូលមកកម្ពុជាចាប់ផ្តើមកើនឡើងតម្លៃជាបន្តបន្ទាប់ ដែលធ្វើឲ្យតម្លៃទំនិញនាំចូលពីចិន មកកម្ពុជាបន្តហក់ឡើងថ្លៃខ្ពស់ផងដែរ សម្រាប់រយៈពេល៤ខែចុងក្រោយនេះ។
វិស័យដឹកជញ្ជូនតាមកំពង់ផែនៅកម្ពុជា ពោរពេញទៅដោយឱកាស និងការប្រកួតប្រជែងខ្លាំង (រូបភាព៖ http://www.pas.gov.kh)
ដោយ
Advertisement

លោក ស៊ិន ចន្ធី ប្រធាន​សមាគម ភស្តុភាកម្ម​កម្ពុជា​បានលើកឡើងនៅថ្ងៃទី ០២ ខែធ្នូ ឆ្នាំ២០២០ ថា​ គិតចាប់​តាំងពី​ខែសីហា​មកតម្លៃ​សេវាកម្ម​ដឹកទំនិញ​តាម​ក​ប៉ាល់ពី​ប្រទេស​ចិន​មកកាន់​ប្រទេស​កម្ពុជា ចាប់ផ្តើម​កើនឡើង​តម្លៃ​ខ្ពស់​ជាបន្ត​បន្តាប់​មិនធ្លាប់មាន​ ដោយបាន​កើនឡើង​ថ្លៃរហូត ៣ទៅ ៤ដង ធៀបនឹង​ថ្លៃ​កាលពី​ពេល​ធម្មតា។

លោកបញ្ជាក់ថា ការកើន​ឡើងថ្លៃ​សេវាកម្ម​ដឹកជញ្ជូន​នេះបាន​នឹងកំពុង​ធ្វើឲ្យ​ប៉ះពាល់​ទៅដល់​តម្លៃ​នាំចូល​ទំនិញ​វត្ថុធាតុ​ដើម​ពី​ប្រទេស​ចិន នៅក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​ដោយបាន​កើនឡើង​ថ្លៃទៅ​តាម​ថ្លៃ​ដឹកជញ្ជូន​ផងដែរ។

លោក ស៊ិន ចន្ធី បានឲ្យដឹងទៀតថា ការកើនឡើង​ថ្លៃសេវាកម្ម​ដឹកជញ្ជូន​ទំនិញ​តាមផ្លូវ​ទឹក​ពីចិន​មក​កម្ពុជា ក៏ដូចទៅ​នឹង​ប្រទេស​មួយចំនួន​នាពេលនេះ ដោយសារតែ បញ្ហា​កូវីដ​ផ្ទុះឡើង​ដំបូងនៅ​ប្រទេសចិន ធ្វើឲ្យ​ក្រុមហ៊ុន​នៅប្រទេស​ចិន​មួយចំនួន​បានកាត់​បន្ថយ​សកម្មភាព​អាជីវកម្ម​ផ្តល់សេវាកម្ម​ដឹកជញ្ជូន​តាម​ផ្លូវទឹក និងខ្លះ​ទៀត​ក៏បាន​កាត់បន្ថយ​បុគ្គលិក​ផងដែរ។ ប៉ុន្តែ មកដល់ពេលនេះ ចិនអាច​គ្រប់គ្រង​ស្ថានការណ៍​កូវីដ​នេះបាន​ចាប់តាំង​ពីខែ សីហាមក ចិនស្រាប់​តែសម្រុក​នាំចេញ​ទំនិញ​យ៉ាងគំហុក​តែម្តង ដែលជា​ហេតុធ្វើ​ឲ្យដំណើរការ​នាំចេញ​ស្ទះ​ព្រោះ​ខ្វះកប៉ាល់ ដូច្នេះ ភ្លាមៗនោះ​តម្លៃ​សេវាកម្ម​ដឹកជញ្ជូន​ក៏ចាប់​ផ្តើមឡើង​ថ្លៃខ្ពស់​យក​តែម្តងទៅ។

លោកអះអាងបន្តថា តម្លៃនេះ​គឺមិនធ្លាប់​មានឡើយ​ធៀបនឹងថ្លៃ​កាលពេល​ធម្មតា​ដែលជាទូទៅ​១កុងទ័រនឺ ថ្លៃ ៦០០ដុល្លារ ប៉ុន្តែឥឡូវ​តម្លៃ​ដឹកជញ្ជូន​នេះ បានកើន​រហូត​ខ្ទង់ ២.០០០ដុល្លារ​ ពោលគឺ​កើនឡើង​៣ដង។ ប៉ុន្តែយ៉ាង​ណា​សង្ឃឹមថា ថ្លៃដឹកជញ្ជូន​ទំនិញនេះ នឹងមិន​អូសបន្លាយ​យូរ​ឡើយ ដោយគិតថា អាចធ្លាក់​ថ្លៃ​មកធម្មតា​វិញ នៅអំឡុង​ខែកុម្ភៈឆ្នាំ២០២១ ព្រោះដល់​រដូវ ដែលចិន​បន្ថយ​ការនាំចេញវិញ។

លោកស៊ិន ចន្ធី បានឲ្យដឹងទៀតថា ថ្លៃសេវាកម្ម​ដឹកជញ្ជូន​តាមផ្លូវទឹក​នេះ គឺបានកើន​ឡើង​ថ្លៃ​តែមក​ពីប្រទេស​ចិនប៉ុណ្ណោះ ខណៈថ្លៃសេវា​ដឹកជញ្ជូន​ទំនិញ​នាំចូល​តាមផ្លូវ​ទឹកពី​ប្រទេស​ផ្សេងៗ​ទៀត​គឺនៅ​រក្សា​តម្លៃធម្មតា។ លោកបន្តថា ក្នុងពេល​ជាមួយគ្នា​នេះ​ថ្លៃសេវាកម្ម​ដឹកជញ្ជូន​ទំនិញ​ពីកម្ពុជា​ទៅប្រទេស​ចិនតាម​ផ្លូវទឹក​ក៏មាន​ការកើន​ឡើង​ដែរ តែពុំ​មានការកើន​ឡើង​ខ្លាំង ដូចពីចិន​មកកម្ពុជា​ឡើយពោល​គឺកើន​ត្រឹម ២ដងប៉ុណ្ណោះ។

យ៉ាងណា តាម​ការអះអាង​របស់ ប្រធានសមាគម ភស្តុភាកម្ម​កម្ពុជា បើទោះបីជា​មានការ​កើនឡើង​ថ្លៃដឹកជញ្ជូន​ទំនិញ​ពីប្រទេស​ចិន​តាមផ្លូវ​ទឹក​មានការកើន​ឡើង​ក៏ដោយ​ចុះ ក៏វិស័យ​ដឹកជញ្ជូន​នៅកម្ពុជា​ពេលនេះ​នៅតែដំណើរ​ការ​សកម្មភាព​ល្អជាធម្មតា៕

Advertisement
© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជា កំពុងប្រឹងទាក់ទាញការរវិនិយោគបន្ថែមពីរុស្ស៊ី និងមានបំណងបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរួមគ្នា

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់ របស់ក្រសួងពាណិជ្ជកម្ពុជា ថ្មីៗនេះបានថ្លែងទៅកាន់ អគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់រុស្ស៊ីថា កម្ពុជាសម្រេចបាន និងកំពុ...

ឆ្លង​សហគមន៍ថ្មី ០២នាក់ទៀត; សរុបករណីឆ្លង​សហគមន៍កើនដល់ ១៩ករណី​ហើយ

ព័ត៌មាន
នៅថ្ងៃទី០២ ខែ​ធ្នូ ឆ្នាំ​២០២០​នេះ កម្ពុជា​បានរក​ឃើញ​ករណី​ឆ្លង​សហគមន៍ ចំនួន ០២ករណី ថ្មីទៀត​ហើយ ដែលនាំ​ឲ្យ​ករណី​ឆ្លង​សហគមន៍​សរុប កើន...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ