ការវិនិយោគ​ក្រុង​ព្រះសីហនុ

អ្នកជំនាញ៖ ការវិនិយោគក្នុង​​ខេត្ត​​ព្រះសីហនុ​អាចនឹង​ប្រើពេលតិចជាង ​៣ឆ្នាំ ដើម្បីវិល​មក​ប្រសើរឡើងវិញ!


អ្នកជំនាញអភិវឌ្ឍន៍វិស័យអចលនទ្រព្យនៅកម្ពុជាបានឲ្យដឹងថា ខេត្តព្រះសីហនុអាច​ប្រើពេល​វេលាមិន​លើស​ពី៣ឆ្នាំ​ទៀតនោះឡើយ នឹងចាប់ផ្តើម​វិលត្រឡប់​មករក​សភាព​ដើម​វិញ សម្រាប់​អ្នក​វិនិយោគ ខណៈហេដ្ឋារចនា​សម្ព័ន្ធ​នៅក្នុង​ខេត្ត​មួយនេះ ត្រូវបាន​រាជរដ្ឋាភិបាល​ចំណាយ​ប្រាក់​រាប់សិប​លាន​ដុល្លារ​ក្នុង​ការអភិវឌ្ឍ។
សំណង់អគារ​ដែលបាន​និងកំពុង​សាងសង់​ឡើង​ជាបន្ដបន្ទាប់​នៅ​ក្រុង​​ព្រះសីហនុ (រូបភាព៖ ហ្វេសប៊ុក​ក្រសួងសាធារណៈការ និងដឹកជញ្ជូន)
ដោយ

លោកឧកញ៉ា សៀ ប្ញទ្ធី ប្រធាន​ក្រុម​ប្រឹក្សាភិបាល​ និងជា​អគ្គនាយក​ក្រុមហ៊ុន​វើលប្រ៊ីដ គ្រុប បានគូស​បញ្ជាក់​ថា សម្រាប់​អ្នកវិនិយោគ​ខេត្ត​ព្រះសីហនុ​ពិតណាស់ នឹងវិញ​មករក​សភាព​ដើមវិញ ដោយនឹង​ត្រូវ​​ចំណាយ​ពេលវេលា​មិនលើស​ពី​៣ឆ្នាំ​ទៀត​នោះឡើយ។ ទន្ទឹមនឹង​នេះដែរ អ្នកវិនិយោគ​ក៏គួរតែ​ចាប់យក​ឱកាស​ដើម្បី​ធ្វើការ​វិនិយោគ​ក្នុង​ខេត្ត​សក្តានុពល​សេដ្ឋកិច្ច​មួយនេះ ឲ្យទាន់​ពេល​វេលា ជៀសវាង​ការស្តាយ​ក្រោយ​នៅពេល​ខាងមុខ។

លោកឧកញ៉ា សៀ ឫទ្ធី គូសបញ្ជាក់​យ៉ាង​ដូច្នេះថា «ខ្ញុំលើក​ឧទាហរណ៍ ដូចជាខ្ញុំ​​កន្លងមក​ខ្ញុំចង់ទិញដី​នៅនោះ (ខេត្តព្រះសីហនុ) ដើម្បីធ្វើអគារ​ សម្រាប់​របរ​ទទួលខ្ញុំ ខ្ញុំ​អត់មាន​ឱកាសទេ! ពីព្រោះដី​វាឡើងអស់ហើយ។ ប៉ុន្ដែ ពេលនេះ ជាឱកាស​របស់ខ្ញុំ។ ចឹង​អ្នកវិនិយោគ គេចេះ​ឆ្លៀត​ឱកាស​ណាស់ក្នុងការ​បង្កើត គ្រាន់តែយើង​ត្រូវមើល​ទៅលើ​អ្វីទៅ​ជា​គោលនយោបាយ​របស់​រដ្ឋាភិបាល។ ហ្នឹង! អ្នកវិនិយោគ​គេសម្លឹង​ធំ​នៅលើ​អាហ្នឹងទេ! ទី២គឺទីផ្សារ បើមានគោលនយោបាយ​ល្អហើយ តើ​ខ្ញុំបង្កើត​ទីផ្សារ​សម្រាប់​ក្នុងស្រុក ឬក្រៅ​ស្រុក? យើងត្រូវសិក្សា​ឲ្យច្បាស់!»។

លោកឧកញ៉ា សៀ ឫទ្ធី បាន​សង្កតធ្ងន់ទៀតថា នៅពេល​នេះ អ្នកដែលមាន​បំណង​វិនិយោគ​នៅក្នុង​ខេត្ត​ព្រះសីហនុ​ត្រូវ​គិតគូរឲ្យបាន​ច្បាស់។ លោក ឧកញ៉ា បញ្ជាក់ថា «ពេលនេះវា​មានបញ្ហា តែ​ជាឱកាស» ។

ទន្ទឹមនឹងនេះ លោក ច្រឹក សុខនីម ប្រធាន​សមាគម​អ្នកវាយតម្លៃ និងភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា ​បានគូស​បញ្ជាក់​ផងដែរថា ខេត្ត​ព្រះសីហនុ​បានក្លាយ​ជាទិសដៅ​ដ៏មាន​ប្រជាប្រិយ​បំផុត សម្រាប់​អ្នកវិនិយោគ និងជា​តំបន់​មួយ​ដែលត្រូវ​បាន​គេមើល​ឃើញថា មានការកើន​ឡើង​ខ្លាំង​នៃការវិនិយោគ​ ក្នុងរយៈពេល​បួនឆ្នាំ​ចុង​ក្រោយនេះ  ហើយ​ក៏នឹង​បន្តរីកចម្រើន​ថែម​ទៀត​ក្រោយ​ពីវិបត្តិ​កូវីដ-១៩ផុត​រលត់ទៅ។

សូមជម្រាបថា បើតាម​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ក្នុង​រយៈពេល ៤ ឆ្នាំ ចុង​ក្រោយ​មកនេះ ទុន​វិនិយោគ​លើវិស័យ​សំណង់​ក្នុង​ខេត្តព្រះសីហនុ ត្រូវ​បាន​រាយការណ៍​ថា មាន​ចំនួន​កើនឡើង​រហូត​ដល់​ជាង ៧ ពាន់​លាន​ដុល្លារ​ គិតមក​ដល់​ត្រឹម​ឆមាសទី១ ឆ្នាំ​២០២០ ជាមួយ​នឹង​គម្រោង​សាងសង់​សរុប​រហូត​ដល់​ជាង ១ពាន់គម្រោង៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជានាំចេញទៅអាមេរិកកើន២១% ខណៈអាមេរិកនាំចូលមកវិញធ្លាក់ចុះ ៤០% នៅ៩ខែ ឆ្នាំ២០២០

ព័ត៌មាន
ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងអាមេរិកនៅតែរក្សាបានកំណើនខ្ពស់គួរឲ្យកត់សម្គាល់បើទោះបីជារយៈពេលជិត១ឆ្នាំមកនេះ សេដ្ឋកិច្ចពិភពលោកកំពុង…

ទីបំផុត រកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៣នាក់ទៀត ដែលបានឆ្លងពីរដ្ឋមន្ត្រីការបរទេសហុងគ្រី

ព័ត៌មាន
ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសនៅមុខនេះបន្តិចថា បានរកឃើញករណីវិជ្ជមានកូវីដ-១៩ ថ្មី ចំនួន ០៣នាក់ទៀតហើយ​ ដែលជាអ្នកបានប៉ះពាល់ជាមួយនឹងរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ