ការវិនិយោគ​លើវិស័យមូលបត្រ

អ្នកជំនាញ៖ ការវិនិយោគលើមូលបត្រ ទទួលបានការលើកទឹកចិត្តពីរដ្ឋ តែអ្នកវិនិយោគត្រូវមានភាពឆ្លាតវៃ


ការវិនិយោគលើវិស័យមូលបត្រនៅកម្ពុជា គឺជានិន្នាការវិនិយោគថ្មីនៅកម្ពុជាពេលបច្ចុប្បន្ន ខណៈដែលវិស័យនេះ ត្រូវបានអ្នកជំនាញមើលឃើញថា ហាក់នៅមានភាពក្មេងខ្ចីនៅឡើយ។ បើតាម អ្នកជំនាញ ដោយសារតែវាជាវិស័យថ្មី បច្ចុប្បន្ននេះ ការវិនិយោគលើមូលបត្រ ក៏កំពុងទទួលបានការលើកទឹកចិត្តពីរាជរដ្ឋាភិបាលផងដែរ តាមរយៈការបន្ថូរបន្ថយពន្ធមួយចំនួន ដែលនេះ វាគឺជាឱកាសមួយ ដែលអ្នកវិនិយោគគួរតែពិចារណា។ ទោះយ៉ាងណា អ្នកជំនាញ គូសបញ្ជាក់ដែរថា អ្នកវិនិយោគក្នុងវិស័យនេះ ក៏ត្រូវមានភាពឆ្លាតវៃផងដែរ មិនមែនចេះតែវិនិយោគតាមគ្នា ឃើញគេទិញក៏ទិញតាមគេនោះទេ។
ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយក នៃគណ:កម្មការមូលបត្រកម្ពុជា

ថ្លែង​នៅ​ក្នុង កម្មវិធី រ៉ូ​ដ​សូ ស្ដី​អំពី​ការ​បោះផ្សាយ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​របស់​ធនាគារ​អេ​ស៊ី​លី​ដា កាលពី​ពេល​ថ្មី​ៗ​នេះ ឯកឧត្តម ស៊ូ សុ​ជាតិ អគ្គនាយក​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា បាន​គូសបញ្ជាក់​ថា បច្ចុប្បន្ន​នេះ រាជរដ្ឋាភិបាល បាន​លើកទឹកចិត្ត ក៏​ដូច​ជា​មានការ​លើកលែង​ពន្ធ​មួយ​ចំនួន ចំពោះ​ការ​វិនិយោគ​នៅ​ក្នុង​វិស័យ​មូល​ប​ត្រ ប៉ុន្ដែ ការ​លើកទឹកចិត្ត​នេះ ក៏​មិនមែន​មាន​រហូត​នោះ​ដែរ ដូច្នេះ អ្នក​វិនិយោគ គួរតែ​ពិចារណា​ឱកាស​វិនិយោគ​នេះ​ឲ្យ​បាន​ល្អ​។

ទោះ​យ៉ាងណា ឯកឧត្តម ស៊ូ សុ​ជាតិ បាន​គូសបញ្ជាក់​ដែរ​ថា ការ​វិនិយោគ​លើ​វិស័យ​មូល​ប​ត្រ​នេះ ក៏​ទាមទារ​ឲ្យ​អ្នក​វិនិយោគ ត្រូវ​មាន​ភាព​ឆ្លាត​វៃ និង​ចេះ​តាមដាន​អំពី​និន្នាការ និង​សក្ដានុពល​ទីផ្សារ និង​ស្វែង​យល់​ឲ្យ​បាន​ច្បាស់​អំពី​ប្រភព​ហិរញ្ញវត្ថុ​របស់​ខ្លួនឯង​សម្រាប់​យក​ទៅ​វិនិយោគ ពោល​គឺ មិនមែន ឃើញ​គេ​ទិញ រួច​ក៏​ទៅ​ទិញ​តាម​គេ ឬ​ក៏​ខ្ចី​ធនាគារ​ដើម្បី​យក​មក​វិនិយោគ​នោះ​ទេ​។ ការ​ធ្វើ​បែប​នេះ ត្រូវ​បាន​ឯកឧត្តម ស៊ូ ជាតិ គូសបញ្ជាក់​ថា វា​គឺជា​ការ​វិនិយោគ ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​ណាស់​។

សូម​បញ្ជាក់​ថា នៅ​ដើមឆ្នាំ ២០២០​នេះ គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា ទើបតែ​បាន​សម្រេច​អនុម័ត​ជា​គោលការណ៍​លើ​សំណើរ​សុំ​បោះផ្សាយ​លក់​មូល​ប​ត្រ ទៅ​ឲ្យ​ស្ថាប័នហិរញ្ញវត្ថុ និង​ក្រុមហ៊ុន ចំនួន ៤ ដែល​ក្នុង​នោះ ការ​បោះផ្សាយ​លក់​មូល​ប​ត្រ​ជា ប្រភេទ​មូល​ប​ត្រ​កម្មសិទ្ធិ ឬ​ហៅ​ថា​ភាគហ៊ុន មាន​ចំនួន​១ ស្ថាប័ន គឺ​ធនាគារ​អេ​ស៊ី​លី​ដា និង​ការ​បោះផ្សាយ​លក់​មូល​ប​ត្រ​ជា​ប្រភេទ​សញ្ញា​បណ្ណ ឬ​ហៅ​ថា​មូល​ប​ត្រ​បំណុល មាន​ចំនួន ៣​ស្ថាប័ន ខណៈ​ដែល​បច្ចុប្បន្ន​នេះ ក្រុមហ៊ុន​ដែល​បាន​ចុះបញ្ជី​បោះផ្សាយ​លក់​មូល​ប​ត្រ​ជា​ផ្លូវការ​សរុប​មាន​ចំនួន ៨ ដែល​រួម​មាន ក្រុមហ៊ុន​ចំនួន ៥ បាន​ចុះបញ្ជី​ជា​ភាគហ៊ុន និង ៣​ទៀត បាន​ចុះបញ្ជី​ជា​សញ្ញា​បណ្ណ ហើយ​ក្រុមហ៊ុន​ទាំង ៨​នេះ បាន​ប្រមូល​ទុន​ពី ផ្សា​រមូល​ប​ត្រ​សរុប​ជាង ១៦០​លាន​ដុល្លារ​អា​មេ​រិ​ក​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃ នឹងត្រៀមកញ្ចប់ថវិកាប្រមាណ ១៦០ លានដុល្លារ ជំរុញកំណើនតម្រូវការទេសចរណ៍ក្នុងស្រុក

ព័ត៌មាន
ក្រសួងទេសចរណ៍ និងកីឡា ថៃ គ្រោងនឹងដាក់សំណើរកញ្ចប់ថិវកាគម្រោងជំរុញតម្រូវការទេសចរណ៍ក្នុងស្រុក ៥ពាន់លានបាត ឬស្មើនឹងជិត ១៦០ លានដុល្លារងាមេ…

ក្រសួងសុខាភិបាល ប្រកាសរកឃើញ «ពលរដ្ឋខ្មែរដំបូងគេ ដែលមានមេរោគ Covid-19»

ព័ត៌មាន
បុរសជនជាតិខ្មែរ វ័យ ៣៨ ឆ្នាំម្នាក់ ត្រូវបានក្រសួង សុខាភិបាលកម្ពុជា បានប្រកាសនៅល្ងាចថ្ងៃទី ០៧ មីនានេះ ថា បានឆ្លងមេរោគ Covid-19 ដែលក្រសួង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ