ក្រុមហ៊ុន Facebook នឹងវិនិយោគ១ពាន់លានដុល្លារ

ក្រុមហ៊ុន Facebook នឹងវិនិយោគ១ពាន់លានដុល្លារ ជួយអ្នកបង្កើតមាតិកាថ្មីៗ ប្រជែង TikTok


ក្រុមហ៊ុន Facebook របស់មហាសេដ្ឋីសញ្ជាតិអាមេរិកលោក Mark Zuckerberg បានប្រកាសវិនិយោគទឹកប្រាក់ប្រមាណ ១ពាន់លានដុល្លារដល់កម្មវិធីជួយឧបត្ថម្ភសម្រាប់អ្នកបង្កើតមាតិកាថ្មីៗប្រកបដោយភាពច្នៃប្រឌិតខ្ពស់នៅលើបណ្តាញសង្គមទាំងពីរ របស់ខ្លួន គឺ Facebook និង Instagram ចាប់ពេលនេះរហូតដល់ចុះឆ្នាំ ២០២២ ដើម្បីប្រជែងគ្នាជាមួយបណ្ដាញសង្គមយក្សចិន១ដ៏ពេញនិយម គឺ TikTok។ បើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក ម៉ាក ហ្សាក់ឃើប៊ើហ្គ ស្ថាបនិក និង​ប្រធាន​ក្រុមហ៊ុន Facebook
ដោយ

ការពង្រីកលើការវិនិយោគ​ជួយអ្នកបង្កើតមាតិកាថ្មីៗរបស់​ក្រុមហ៊ុន Facebook នាពេលនេះ គឺធ្វើឡើងចំពេលដែល​ក្រុមហ៊ុន​បណ្ដាញ​​សង្គម​យក្ស​របស់​ចិន TikTok កាន់តែពេញនិយម​ប្រើប្រាស់​កាន់តែខ្លាំងនៅទូទាំងសកលោក ដោយថ្មីៗនេះកម្មវិធីបណ្ដាញសង្គមចិនមួយនេះ ទើបតែ​បាន​ក្លាយ​ជា​​កម្មវិធី​ទូរស័ព្ទ​ដំបូង​គេ ដែល​មាន​អ្នក​ទាញ​​យក​ទៅ​ប្រើប្រាស់ ឬ​ហៅ​ថា Download ដល់​ទៅ​ជាង​៣​ពាន់​លាន​ដង​។សម្រាប់​ការ​វិនិយោគ​តម្លៃ​១​ពាន់​លាន​ដុល្លារ​របស់ Facebook លើក​នេះ​ត្រូវ​បាន​រាប់​បញ្ចូល ក្នុង​កម្មវិធី​ផ្តល់​ប្រាក់​រង្វាន់​ដល់​អ្នក​បង្កើត​មាតិកា​ថ្មី​ៗ ដែល​អាច​ទាក់ទាញ​បាន​អ្នក​ចូល​ទស្សនា និង​គាំទ្រ​ច្រើន​ជាងគេ​។ ស្រប​ពេល​ជាមួយ​គ្នា​នេះ ថវិកា​មួយ​ចំនួន​ទៀត​នឹង​ត្រូវ​ផ្តល់​ជូន ដល់​អ្នក​ដែល​មាន​បំណង​ចង់​បង្កើត​មាតិកា​ដំបូង ប៉ុន្តែ​ខ្វះខាត​ថវិកា​ដើម្បី​ផលិត ក៏​ក្រុមហ៊ុន Facebook នឹង​ធ្វើការ​ឧបត្ថម្ភ​ជាដើម​ទុន​ផង​ដែរ​។

គួរ​កត់​សម្គាល់ថា ការ​បញ្ចេញ​ថវិកា​សម្រាប់​អ្នក​បង្កើត​មាតិកា​នៅ​លើ​បណ្តាញ Facebook នេះ​គឺ​ធ្វើ​ឡើង​ដើម្បី​ប្រជែង​នឹង​ក្រុមហ៊ុន​បណ្តាញ​សង្គម​ផ្សេង​ៗ​ទៀត​របស់ Google ដូច​ជា Youtube និង កម្មវិធី​វី​ដេ​អូ​ខ្លី​របស់​ចិន TikTok ដែល​ក្រុមហ៊ុន​ទាំងនេះ​សុទ្ធសឹងតែ​អនុញ្ញាត​ឲ្យ​អ្នក​ផលិត​មាតិកា ឬ​វី​ដេ​អូ អាច​រក​ប្រាក់​ពី​បណ្តាញ​សង្គម​របស់​ខ្លួន​បាន​ទាំងអស់​។ជាមួយ​គ្នា​នេះ ក្រុមហ៊ុន​ចិន TikTok ក៏​ទើបនឹង​បាន​ប្រកាស​បន្ថែ​មកា​រិ​និ​យោគ​ជាង ២​ពាន់​លាន​ដុល្លារ​បន្ថែម​ទៀត​សម្រាប់​រយៈពេល ៣​ឆ្នាំ ដើម្បី​គាំទ្រ​ដល់​អ្នក​ផលិត​វី​ដេ​អូ​លើ​បណ្តាញ​សង្គម​របស់​ខ្លួន​។

លោក Mark Zuckerberg ស្ថា​បិ​ក​ក្រុមហ៊ុន Facebook បាន​សរសេរ​សារ​ខ្លី​មួយ​នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​លោក ដែល​មាន​ន័យ​ជា​ភាសា​ខ្មែរ​ថា​៖ «​យើង​ចង់​បង្កើត​ឲ្យ​មាន​មាតិកា​ល្អ​ៗ​បំផុត សម្រាប់​អ្នកមាន​ភាព​ច្នៃប្រឌិត​រាប់​លាន​នាក់​នៅ​ជុំវិញ​ពិភពលោក ដើម្បី​ឲ្យ​ពួក​គេ​អាច​ចិញ្ចឹមជីវិត​បាន ដូច្នេះ​យើង​កំពុង​បង្កើត​កម្មវិធី​ថ្មី​មួយ ដោយ​នឹង​វិនិយោគ​ជាង ១​ពាន់​លាន​ដុល្លារ ដើម្បី​ផ្តល់​រង្វាន់​ដល់​អ្នក​ច្នៃប្រឌិត​ចំពោះ​មាតិកា​ល្អ​ៗ ដែល​ពួក​គេ​បង្កើត​នៅ​លើ Facebook និង Instagram រហូត​ដល់​ចុងឆ្នាំ ២០២២»​។

បើ​តាម​ស្ថាបនិក​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក រូប​នេះ ការ​វិនិយោគ​លើ​អ្នក​ច្នៃប្រឌិត​មិនមែន​ជា​រឿង​ថ្មី​ទេ​ហ្វេ​ស​ប៊ុ​ក ប៉ុន្តែ ក្រុមហ៊ុន​បណ្ដាញ​សង្គម​យក្ស​មួយ​នេះ នឹង​ខិតខំ​ពង្រីក​ការងារ​នេះ ឱ្យ​បាន​ទាន់​ពេលវេលា​ក្នុង​កាលៈទេសៈ​ដ៏​លំបាក​នេះ​។សូម​បញ្ជាក់​ថា កម្មវិធី​ដែល​មាន​អ្នក​ទាញ​យក​មក​ប្រើប្រាស់​ច្រើន​ជាងគេ​ក្នុង​ពិភពលោក រាប់​ត្រឹម​ពាក់កណ្តាល​ឆ្នាំ ២០២១​នេះ គឺ​មិនមែន Facebook នោះ​ទេ ប៉ុន្តែ​តំណែង​នេះ​បាន​ទៅ​លើ​កម្មវិធី TikTok ជាមួយនឹង​ការ​ទាញ​យក​មក​ប្រើប្រាស់​ជាង ៣​ពាន់​លាន​ដង តាម​ពីក្រោយ​ដោយ Facebook និង Instagram៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញរំពឹងថាវិស័យទេសចរណ៍នឹងប្រសើរឡើងនៅដើមឆ្នាំ២០២២

ព័ត៌មាន
អ្នកជំនាញនៅក្នុងវិស័យទេសចរណ៍បដិសណ្ឋាកិច្ចនៅកម្ពុជា បានលើកឡើងថា ស្របពេលពិភពលោក ក៏ដូចជាប្រទេសកម្ពុជាសម្រុកចាក់វាក់សាំងបង្ការមេរោគយ៉ាងលឿន…

ក្រុមហ៊ុនផលិតរថយន្ដដ៏ក្មេងខ្ចីរបស់វៀតណាម VinFast នឹងចាប់ផ្ដើមលក់រថយន្ដនៅ​អឺរ៉ុប និងអាមេរិកនៅឆ្នាំក្រោយ

ព័ត៌មាន
ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ក្មេងខ្ចីរបស់វៀតណាម ឈ្មោះ VinFast និងឈានទៅផលិតរថយន្តអគ្គិសនីពីរម៉ូឌែលបន្ថែមទៀត សម្រាប់ដាក់លក់នៅក្នុងទីផ្សារ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ