ប្រាក់​រៀល-​វិស័យ​រោងចក្រ​កាត់ដេរ

សម្រាប់​រោងចក្រ​កាត់ដេរ កម្ពុជា​មិន​ទាន់​ឈាន​ដល់"រៀលូបនីយកម្ម"​នៅ​ឡើយ​ទេ


សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​មានប្រសាសន៍​​ថា ការតម្រូវ​ឲ្យ​បណ្តា​រោងចក្រ​កាត់ដេរ​ខោអាវ និង​ស្បែកជើង​នានា មក​បើក​ប្រាក់​បៀវត្សរ៍ជា​លុយ​រៀល​មិន​ទាន់​ទៅ​រួច​នៅ​ឡើយ​ទេ ដោយ​អះអាង​ថា ការ​អនុវត្ត​ជា​លុយ​​ដុល្លារ​អាមេរិក​គឺ​ជួយ​ទាក់ទាញ​វិនិយោគ​ពី​ក្រៅ​ប្រទេស​បាន​ច្រើន។​
កម្ពុជា​បាន​ធ្វើ​យុទ្ធនាការ​លើក​កម្ពស់​ការចាយ​ប្រាក់​រៀល ដែល​ជា​រូបិយប័ណ្ណ​ជាតិ។
ដោយ

ប្រទេស​កម្ពុជា កន្លង​មក គឺ​ជា​សេដ្ឋកិច្ច​ដុល្លារូបនីយកម្ម ហើយ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ការ​ប្រើប្រាស់​រូបិយប័ណ្ណ​ផ្លូវការ​របស់​អាមេរិក​ក៏​មាន​ការ​ធ្លាក់​ចុះ​ជា​បណ្តើរៗ​ផង​ដែរ។

ក្នុង​ឆ្នាំ​នេះ មាន​យុទ្ធនាការ​ខ្លាំង​​ក្លា​ពី​ធនាគារ​ជាតិ​នៃ​កម្ពុជា ដើម្បី​ជំរុញ​ឲ្យ​មាន​ការប្រើប្រាស់​លុយ​ផ្លូវការ​របស់​ជាតិ​ខ្លួន​នៅ​ក្នុង​​សេដ្ឋកិច្ច។

នៅក្នុង​យុទ្ធនាការ​នេះ ធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​ផ្សព្វ​ផ្សាយ​នូវ​សារ​របស់​ខ្លួន​តាម​បណ្តាញ​សង្គម​ថា «ស្រឡាញ់​ខ្លួន​ឯង ស្រឡាញ់​ប្រទេស​យើង ស្រឡាញ់​លុយ​រៀល​របស់​យើង។ គាំទ្រ​ប្រាក់​រៀល​ គាំទ្រ​សេដ្ឋកិច្ច​​យើង គាំទ្រ​ខ្លួន​យើង»។

ថ្លែង​ក្នុង​ពិធី​សំណេះ​សំណាល​ជាមួយ​​កម្មករ​កាត់​ដេរ​ សម្តេច ហ៊ុន សែន បាន​មាន​ប្រសាសន៍​​ថា រោងចក្រ​ទាំង​អស់ ឥឡូវ​​នេះ បើក​ប្រាក់​ខែ​ជា​លុយ​ដុល្លារ​នៅ​ឡើយ។

សម្តេច ហ៊ុន សែន មាន​ប្រសាសន៍​ដូច្នេះ ថា «ខ្ញុំ​សូម​បញ្ជាក់​ថា កម្ពុជា​មិន​ទាន់​ឈាន​ដល់​រៀលូបនីយកម្ម តម្រូវ​ឲ្យ​ថៅកែ​បើក​ប្រាក់​បៀវត្សរ៍​ជា​ប្រាក់​រៀល​នោះ​ទេ។ នេះ​ក៏​ជា​ចំណុច​ល្អ​ដែល​កម្ពុជា​ងាយ​ទាក់ទាញ​​វិនិយោគ»។

ជារៀងរាល់សប្ដាហ៍ នាយករដ្ឋមន្ត្រី​កម្ពុជា សម្ដេចតេជោ ហ៊ុន សែន ចុះ​ជួប​សួរ​សុខទុក្ខ​ជាមួយ​កម្មករ​កម្មការិនី​រោងចក្រ។

សម្តេច ហ៊ុន សែន បាន​បន្ត​ថា ប្រទេស​ផ្សេង​ទៀត គឺ​គេ​ប្រើ​រូបិយប័ណ្ណ​ប្រទេស​របស់​គេ ខណៈ​ដែល​កម្ពុជា​អនុញ្ញាត​ឲ្យ​ថៅកែ​បើក​ប្រាក់​បៀវត្សរ៍​ឲ្យ​កម្មករ​កម្មការិនី​ជា​ប្រាក់​ដុល្លារ ​ហើយ​«ទុក​ឲ្យ​ទីផ្សារ​នេះ​កាត់​សេចក្តី»។

សម្តេចមានប្រសាសន៍​បន្ត​ថា ចំណុច​ងាយ​ស្រួល​មួយ​ទៀត ក្នុង​ការ​ទាក់ទាញ​ឲ្យ​គេ​មក​ដាក់​ទុន​នៅ​កម្ពុជា គឺ​ការ​មិន​តម្រូវ​ឲ្យ​មាន​ភាគហ៊ុន​អ្នក​នៅ​ក្នុង​ស្រុកទេ។

ធនាគារ​ជាតិ កន្លង​មក បាន​និយាយ​ថា ភោជនីយដ្ឋាន​នានា​បាន​ចាប់​ផ្តើម​ដាក់​ស្លាក​តម្លៃ​ជា​លុយ​រៀល​នៅ​ក្នុង​បញ្ជី​មុខ​ម្ហូប​របស់​ខ្លួន ហើយ​ថា វា​ជា​ឧទាហរណ៍​ល្អ​ ក៏​ដូចជា​ស្របតាម​បទប្បញ្ញត្តិ។

យោងតាម​មូលនិធិ​រូបិយវត្ថុ​អន្ដរជាតិ ​ការ​ប្រើប្រាស់​លុយ​ដុល្លារ​មាន​ប្រមាណ ៨០​ភាគរយ នៅ​ដើម​ឆ្នាំ​២០០០ ហើយ​តួលេខ​បាន​ធ្លាក់​ចុះ​មក​តិច​ជាង ៥០​ភាគរយ នៅ​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​ចុង​ក្រោយ​​នេះ។

កញ្ញា ពេញ វី អាយុ​២០ឆ្នាំ ដែល​ជា​អ្នក​គិត​លុយ នៅ​ហាង Asian Kitchen ដែល​ដាក់​ស្លាក​​តម្លៃ​ជា​លុយ​រៀល បាន​និយាយ​ថា «បើ​និយាយ​ពី​ប្រទេស​វៀតណាម ឬ​ប្រទេស​ផ្សេង​ទៀត គឺ​ក្រៅ​ពី​លុយ​ខ្លួន គឺ​អត់​ចាយ​តែម្ដង​។ អ៊ីចឹង នេះ​គឺ​ជា​និមិត្ត​រូប​របស់​ប្រទេស​នីមួយៗ​ដូចគ្នា»។ «ភាគច្រើន អតិថិជន​យើង​គាត់​ជា​ជនជាតិ​ខ្មែរ ហើយ​គាត់​ចូលចិត្ត​ចាយ​លុយ​ខ្មែរ ហើយ​ជួន​កាល លុយ​ដុល្លារ​ធ្លាក់​តម្លៃ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រដ្ឋមន្រ្តី​ដីធ្លី ជា សុផារ៉ា អំពាវ​ដល់​​ពលរដ្ឋ​ត្រូវ​ពិនិត្យ​ជាមួយ​អាជ្ញាធរ មុន​ទិញ​ដី​ឬ​ផ្ទះ​ដើម្បីកុំ​ឲ្យ​​ចាញ់​បោក​គេ!

ព័ត៌មាន
ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្រ្តី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយ​កម្ម និង​សំណង់ បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ឲ្យ​ពិនិត្យ​និង​សាកសួរ​អាជ្ញាធរ​ឲ្យ​ប…

លទ្ធផល​ចេញ​ហើយ! អង្ករ​កម្ពុជា​នៅ​តែ​រក្សា​តំណែង​លេខ​២ ជា​អង្ករ​ល្អ​បំផុត​លើ​ពិភព​លោក​នៅ​ឆ្នាំ​នេះ

ព័ត៌មាន
នៅទី​បំផុត ការ​ប្រកួត​ប្រជែង​តំណែង​អង្ករ​ល្អ​បំផុត​លើ​ពិភពលោក​នៅ​ទីក្រុង​ម៉ាកាវ ប្រទេស​ចិន កាល​ពី​ថ្ងៃ​ទី៦-៨ ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ