ព័ត៌មានកសិកម្ម

កសិករដាំមៀនប៉ៃលិននៅឆ្នាំនេះព្រួយបារម្ភខ្លាំង ព្រោះដាំបានផលហើយតែគ្មានទីផ្សារ!


មៀនប៉ៃលិន ដែលពលរដ្ឋទូទៅស្គាល់ថាជាតាង៉ែន កំពុងរងគ្រោះព្រោះគ្មានឈ្មួញទិញ ដែលបានធ្វើឲ្យកសិករភាគច្រើនក្នុងខេត្តប៉ៃលិន យំមិនចេញដ្បិតថា ដាំបានផលពេញចម្ការទៅហើយនោះ។ ប្រទេសថៃ ដែលទីផ្សារសំខាន់របស់មៀនប៉ៃលិន បានបិទមិនទទួលទិញមានសោះតែម្តង។ រីឯសហគមន៍មៀនប៉ៃលិន ដែលកសិករធ្លាប់ពឹងពាក់ ក៏មិនទទួលទិញទៀត នាំកសិករដាំដំណាំមួយនេះកាន់តែអស់សង្ឃឹម។ នេះបើតាមការអះអាងរបស់ម្ចាស់ចម្ការមៀនប៉ៃលិន ដែលបានប្រាប់សារព័ត៌មានខេមបូណូមីស នាពេលថ្មីៗនេះ។
កសិករដាំមៀនប៉ៃលិននៅឆ្នាំនេះព្រួយបារម្ភខ្លាំង ព្រោះដាំបានផលហើយតែគ្មានទីផ្សារ
ដោយ

លោក ស សម្បូរ​ណ៍ ជា​កសិករ​ដាំ​មៀន​ប៉ៃលិន​មួយ​រូប ក្នុង​ចំណោម​កសិករ​ជា​ច្រើន​នាក់​ទៀត ដែល​កំពុង​ជួប​បញ្ហា​គ្មាន​ទីផ្សារ​នេះ​។ លោក​បាន​បង្ហោះ​សារ​ដ៏​ក្រៀមក្រំ​មួយ​នៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​សបុ​ករប​ស់លោ​កថា «​តា​ង៉ែ​ន​ឫ​មៀន​ប៉ៃលិន​ឆ្នាំ​នេះ​គ្មាន​ទីផ្សារ​ហើយ​មិន​មាន​អ្នកទិញ RIP longan.» ព្រម​ជាមួយនឹង​ការ​បង្ហាញ​នូវ​រូបភាព​ចម្ការ​របស់​ខ្លួន ដែល​មា​នទី​តាំងនៅ​ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឺ​ង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។

 ចំពោះ​ការ​លើក​ឡើង​របស់​កសិករ​ដាំ​មៀន​ប៉ៃលិន​នេះ ត្រូវ​បាន​លោក សួ​ស ស៊ី​យ៉ា​ត ប្រធាន​សហគមន៍​មៀន​ប៉ៃលិន បញ្ជាក់​ថា បញ្ហា​នេះ​មាន​មែន តែ​មិន​ទាំងស្រុង​នោះ​ទេ​។ លោក​ថា «​នៅ​មាន​ឈ្មួញ​ខ្មែរ​ដើរ​ទិញ​តិចតួច ដោយសារ​ឈ្មួញ​ថៃ​ក៏​មាន​តិចតួច​ដែរ ព្រោះ​ឈ្មួញ​អះអាង​ថា នៅ​ចិន​មាន​បញ្ហា​វីរុស​កូ​រ៉ូ​ណា​ខ្លាំង ទើប​ថៃ​មិន​ហ៊ាន​ទទួល​ទិញ​មៀន​ពី​កម្ពុជា​ច្រើន​នោះ​ទេ​។ មួយវិញទៀត បញ្ហា​កង្វះ​ទឹក​ស្រោចស្រព​ផង ធ្វើ​មៀន​ប៉ៃលិន​លូតលាស់​មិន​បាន​ល្អ ទើប​ធ្វើ​ឲ្យ​តម្លៃ​កាន់​ទាប​ទៀត​តែ​ម្តង​ទៅ​»​។

ប្រធាន​សហគមន៍​មៀន​ប៉ៃលិន​បាន​ប្រាប់​បន្ត​ថា នៅ​ព្រឹក​នេះ លោក​ទើបតែ​ប្រជុំ​ជាមួយនឹង​អភិបាលខេត្ត មន្ទីរ​កសិកម្ម និង​ភាគី​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត ដើម្បី​រក​ដំណោះស្រាយ​លើ​បញ្ហា​ប្រព័ន្ធ​ធារាសាស្ត្រ​នេះ​ដែរ តែ​មិន​ទាន់​ទទួល​បានការ​ដោះស្រាយ​សម​ស្រប​នៅឡើយ​នោះ​ទេ​។

ទោះ​យ៉ាងណា ឯកឧត្តម វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ បាន​អះអាង​ប្រាប់​ខេ​ម​បូ​ណូ​មី​សតា​មរយៈ​បណ្ដាញ Telegram ថា «​រឿង​បញ្ហា​ទីផ្សារ​មៀន​ប៉ៃលិន​នេះ មិនមែន​ជា​រឿង​ថ្មី​នោះ​ទេ ហើយ​ក៏​មិនមែន​មក​ពី​បញ្ហា​វីរុស​កូ​រ៉​ណា​អ្វី​នោះ​ដែរ ពោល​គឺ​ទីផ្សារ​បិទ​បើក បើក​បិទ ស្រេច​តែ​ភាគី​ថៃ ដោយសារ​តែ​កម្ពុជា​យើង​មិន​ទាន់​មានការ​នាំ​ចេញ​ត្រង់​ទៅ​កាន់​ប្រទេស​ចិន​»​។ ឯកឧត្តម​បាន​បន្ត​ថា «​ក្រសួងកសិកម្ម​បាន​ខិតខំ​ទាក់ទង​ផ្ទាល់​ជាមួយ​ភាគី​ចិន​ដែរ ក្នុង​ការ​នាំ​ចេញ​មៀន​ប៉ៃលិន​នេះ តែ​នៅ​មិន​ទាន់​ទទួល​បានការ​យល់ព្រម​ពី​ភាគី​ចិន​នៅឡើយ គឺ​មានការ​យឺតយ៉ាវ​។ ការ​យឺតយ៉ាវ​នេះ​ដោយសារ សហគមន៍​មៀន​ប៉ៃលិន មិន​ទាន់​បាន​រៀបចំ​ខ្លួន​រួចរាល់ ពោល​គឺ​មិន​ទាន់​អាច​រៀបចំ​បាន​ទៅ​តាម​ស្តង់ដា ដែល​ភាគី​ចិន​ចង់បាន​នៅឡើយ ទើប​នៅ​តែ​បន្ត​ការ​ពឹងផ្អែក​លើ​ទីផ្សារ​ថៃ​យ៉ាង​ដូច្នេះ​»​។បែប​នេះ​ក្តី​ទាំង​លោក សួ​ស ស៊ី​យ៉ា​ត ប្រធាន​សហគមន៍​មៀន​ប៉ៃលិន និង​លោក សម្បូរ​ណ៍ ជា​កសិករ​ផ្ទាល់ ស្នើ​ដល់​ក្រសួងកសិកម្ម និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ដោះស្រាយ​រក​ទីផ្សារ​សម្រាប់​កសិករ​ឲ្យ​បាន​ឆាប់​ផង ព្រោះថា កសិករ​ខ្លះ​ខ្ចី​លុយ​ពី​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ដើម្បី​ធ្វើ​ដើមទុន​ទេ បើ​បន្ត​ការ​ខាត​បែប​នេះ​ទៀត អាច​នឹង​ត្រូវ​ចំណាកស្រុក​មិន​ខាន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


បណ្ណបំណុល ABA ត្រូវបានជួញដូរក្នុងថ្ងៃនេះ ក្នុងតម្លៃ ១០០.៩៣០ រៀលក្នុងមួយឯកតា

ព័ត៌មាន
ទោះបីជាទីផ្សារបណ្ណបំណុលពុំសូវមានសន្ទនីយភាពខ្លាំងធៀបនឹងទីផ្សារភាគហ៊ុនក៏ពិតមែន តែផ្សារមូលបត្រកម្ពុជា សង្កេតឃើញថា តម្រូវការទិញនិងលក់របស់វ…

មានទាំង​ការសរសើរ ទាំង​ការរិះគន់ ខណៈ​នាយករដ្ឋមន្រ្តី​កម្ពុជា​ធ្វើ​ទស្សនកិច្ច​នៅ​ទីក្រុង​ប៉េកាំង

ព័ត៌មាន
នាយករដ្ឋមន្រ្តី​កម្ពុជា សម្តេចតេជោ ហ៊ុន សែន បាន​ប្រកាស​នៅ​ថ្ងៃ​ទី៥ ខែ​កុម្ភៈ ឆ្នាំ២០២០​នេះ ថា សម្ដេច​​អញ្ជើញ​​ទៅ​ទស្សនកិច្ច​ទីក្រុង​ប៉េកាំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ