ព្រំដែនហ្វាំងឡង់

ហ្វាំងឡង់គ្រោងសង់រនាំងខណ្ឌចែកព្រំដែនជាមួយរុស្ស៊ី


រដ្ឋាភិបាលនៃប្រទេសហ្វាំងឡង់គ្រោងនឹងធ្វើវិសោធនកម្មច្បាប់ព្រំដែន ដើម្បីអនុញ្ញាតឱ្យមានការសាងសង់របាំងនៅតាមព្រំដែនភាគខាងកើតរបស់ខ្លួនប្រវែង១ពាន់៣រយគីឡូម៉ែត្រ ដែលជាប់ជាមួយប្រទេសរុស្ស៊ី ខណៈវាជាវិធីសាស្រ្តមួយដើម្បីពង្រឹងការត្រៀមខ្លួនប្រឆាំងនឹងការគំរាមកំហែងផ្សេងៗពីរុស្ស៊ីដែលកំពុង ឈ្លានពានលើអ៊ុយក្រែន។ នេះបើតាមការចុះផ្សាយសារព័ត៌មាន Reuters។
រដ្ឋាភិបាលនៃប្រទេសហ្វាំងឡង់គ្រោងនឹងធ្វើវិសោធនកម្មច្បាប់ព្រំដែន ដើម្បីអនុញ្ញាតឱ្យមានការសាងសង់របាំងនៅតាមព្រំដែនភាគខាងកើត
ដោយ

ប្រទេសហ្វាំងឡង់ ដែលបច្ចុប្បន្នកំពុងស្នើសុំចូលជា​សមាជិកភាព​ក្នុងសម្ព័ន្ធយោធា NATOនោះ កំពុង​​បានប្រញាប់ប្រញាល់​ពង្រឹងសន្តិសុខ​តាមព្រំដែន​របស់ខ្លួន ទោះបីជា បច្ចុប្បន្ននៅតំបន់ព្រំដែនរបស់ប្រទេសទាំងពីនេះ​គ្របដណ្តប់​ដោយព្រៃឈើ និង ត្រូវបានសម្គាល់​​ដោយសញ្ញា និង​ខ្សែ​បន្ទាត់ព្រំដែន​ភាគច្រើន​ក៏ដោយ។ ការដែលហ្វាំងឡង់​ ព្យាយាម​យ៉ាងធ្វើដូច្នេះ ដោយសារតែ​ប្រទេសនេះ​​មានការព្រួយបារម្ភថា រុស្ស៊ីអាចប៉ុនប៉ងដាក់សម្ពាធមកលើខ្លួន តាមរយៈការបញ្ជូនអ្នកសុំសិទ្ធិជ្រកកោន​ទៅកាន់ព្រំដែន​របស់ខ្លួន។

តួរយ៉ាង វិសោធនកម្មច្បាប់របស់រដ្ឋាភិបាលហ្វាំងឡង់ រួមមានសំណើដើម្បីបើកការប្រមូលផ្តុំការទទួលពាក្យសុំសិទ្ធិជ្រកកោន តែនៅចំណុចជាក់លាក់ណាមួយប៉ុណ្ណោះ មិនអនុញ្ញាតឲ្យ​អ្នកសុំសិទ្ធិជ្រកកោណទាំងនោះ ចូលមកប្រទេសខ្លួន​បានដោយសេរីនោះទេ ហើយវា​គឺ​ស្ថិតនៅក្រោមច្បាប់របស់សហភាពអឺរ៉ុបដែលមានស្រាប់ដែរ ដោយជនចំណាកស្រុកមានសិទ្ធិស្នើសុំសិទ្ធិជ្រកកោននៅកន្លែងណាមួយដែលបានកំណត់ទៅកាន់ប្រទេសសមាជិកសហភាពអឺរ៉ុបតែប៉ុណ្ណោះ។

ទន្ទឹមនឹងនោះ វិសោធនកម្មនេះ ក៏នឹងអនុញ្ញាតឱ្យមានការសាងសង់របាំងដូចជា របង និង ផ្លូវថ្មី ដើម្បីសម្រួលដល់ការល្បាតព្រំដែនផងដែរ។

រដ្ឋមន្ត្រីក្រសួងកិច្ចការផ្ទៃក្នុងរបស់ហ្វាំងឡង់លោកស្រី Krista Mikkonen បានអះអាងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋាភិបាលនឹងសម្រេចចិត្តលើការសាងសងរបងព្រំដែនចំពោះតំបន់សំខាន់នៅព្រំដែនភាគខាងកើតជាប់នឹងរុស្ស៊ី​នៅពេលខាងមុខ ដោយឈរលើមូលដ្ឋាននៃ​ការវាយតម្លៃ​របស់​ឆ្មាំព្រំដែនហ្វាំងឡង់។

សូមបញ្ជាក់ថា ប្រទេសហ្វាំងឡង់នេះ កំពុងមានក្ដីបារម្ភខ្លាំងមែនទែនថា ចំពោះការគំរាមកំហែង​ពីសំណាក់​រុស្ស៊ី ខណៈដែល​រដ្ឋាភិបាល​ប្រទេស​ដែលមាន​ប្រជាជន​ជាង​៥លាននាក់មួយនេះ ក៏បាន​ស្វះស្វែង​ស្នើសុំចូលជាសមាជិកអង្គការណាតូផងដែរ ប៉ុន្ដែ សំណើនេះកំពុង​ត្រូវបានជាប់គាំង​ដោយសារតែ​មានការជំទាស់​ពីប្រទេសតួកគី៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សិង្ហបុរី និងចិន ចុះកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការស៊ីជម្រៅក្នុងវិស័យយោធា

ព័ត៌មាន
ក្រសួងការពារជាតិសិង្ហបុរី (MINDEF) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ ៩ មិថុនា នេះថា ប្រទេសសិង្ហបុរី និងចិនបានចុះហ…

ធនាគារ PPCBank និងបុរីអាម៉ូរី ៧ មករា ចុះហត្ថលេខាជាដៃគូ ផ្តល់ឥណទាន រហូតដល់៩០% នៃតម្លៃគេហដ្ឋាន

ព័ត៌មាន
នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ ធនាគារ PPCBank និងបុរីអាម៉ូរី ៧ មករា បានធ្វើការចុះហត្ថលេខាជាដៃគូ ក្នុងការផ្តល់ឥណទានគេហដ្ឋានជូនដល់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ