Advertisement
អចលនទ្រព្យ-ផ្សារ

មហាសេដ្ឋី ពុង ឃាវសែ គ្រោងបើកតំបន់អាហារបែបចម្រុះជាតិសាសន៍ធំជាងគេនៅភ្នំពេញ


ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) របស់មហាសេដ្ឋីដ៏មានឥទ្ធិពល ពុង ឃាវសែ គ្រោងវិនិយោគតំបន់អាហារធំជាងគេមួយ ដែលមានឈ្មោះថា The Food Palace ស្ថិតនៅក្នុងទីក្រុងរណបជ្រោយចង្វារ ដែលមានអាហារបែបខ្មែរ ថៃ វៀតណាម ចិន ជប៉ុន កូរ៉េ និង អឺរ៉ុប។
នេះជាគម្រោង The Food Palace នៅក្នុងទីក្រុងរណបជ្រោយចង្វារ
ដោយ
Advertisement

សារព័ត៌មានខេមបូណូមីស បានទំនាក់ទំនងទៅ លោក ទូច សំណាង អគ្គនាយករងទទួលបន្ទុកកិច្ចការសាងសង់វិនិយោគរបស់ក្រុមហ៊ុន OCIC ដើម្បី​លម្អិតពីព័ត៌មាននេះ ប៉ុន្តែ លោកជាប់រវល់ប្រជុំ ដោយបានបង្វែរសំណួរទៅផ្នែកលក់គម្រោងនេះផ្ទាល់វិញ។

អ្នកលក់គម្រោង The Food Palace ម្នាក់សុំមិនបញ្ចេញឈ្មោះ មិនអាចប្រាប់ពីចំនួនទឹកប្រាក់វិនិយោគលើគម្រោងនេះបានទេ ដោយគ្រាន់តែប្រាប់ថា គម្រោង The Food Palace គឺជាតំបន់អាហារដ៏ធំជាងគេនៅភ្នំពេញ ដែលមានហាង និង រទេះលក់អាហារចម្រុះជាតិសាសន៍ សរុបជាង២០០កន្លែង ដោយស្ថិតលើផ្ទៃដីចំនួន២ហិចតានៅក្នុងទីក្រុងរណបជ្រោយចង្វារ។

នេះជាគម្រោង​ The Food Palace

បើតាមគម្រោង តំបន់អាហារដ្ឋានដ៏ធំនេះ នឹងផុសឡើងនៅទីក្រុងរណបជ្រោយចង្វារនាពាក់កណ្តាលឆ្នាំ២០១៨ ទន្ទឹមគ្នានឹងការសម្ភោធស្ពាន បាឡេ ដែលតភ្ជាប់ពីផ្លូវជាតិលេខ៥ឆ្ពោះទៅតំបន់ទីក្រុងរណបជ្រោយចង្វារ៕  

នេះជាគម្រោង The Food Palace
© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កំណើន​សណ្ឋាគារ​នៅ​កម្ពុជា​ជំរុញ​​កំណើន​ការ​នាំ​ចូល​បរិក្ខារ​ប្រណីតៗ​ពី​បរទេស

ព័ត៌មាន
មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ វិស័យ​ទេសចរណ៍​នៅ​កម្ពុជា បាន​និង​កំពុង​​រីកលូត​លាស់​យ៉ាង​ខ្លាំង ខណៈ​កំណើន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​សម្រុក...

វង្សី វិស្សុត៖ ការ​គំរាម​កំហែង​ពី​ខាង​ក្រៅ នឹង​ធ្វើ​ឲ្យ​កម្ពុជា​កាន់​តែ​រឹងមាំ​ដោយ​មិន​ដឹង​ខ្លួន

ព័ត៌មាន
ក្រោយ​ពី​ការ​ចាកចេញ​ពី​ប្រទេស​ចំណូល​ទាប ក្លាយ​មក​ជា​ប្រទេស ដែល​មាន​ចំណូល​មធ្យម​កម្រិត​ទាប បាន​និង​កំពុង​ធ្វើ​ឲ្យ​កម្ពុជា​មាន​ការ​ប្រ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ