កូវីដ១៩-វិធានការបិទខ្ទប់-ស្បៀងអាហារ

ក្រុមអាជីវករលក់ដូរនៅផ្សារចាប់ផ្ដើមរអ៊ូពីភាពស្ងប់ស្ងាត់អ្នកទិញវិញហើយ


ក្រោយរដ្ឋាភិបាលកម្ពុជា ដាក់ចេញវិធានការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅរយៈពេល ១៤ថ្ងៃ គេសង្កេតឃើញថា នៅតាមដងផ្លូវនានាក្នុងក្រុងភ្នំពេញ និង ក្រុងតាខ្មៅ ពុំសូវមានឃើញប្រជាពលរដ្ឋធ្វើចរាចរណ៍នោះទេ ហើយនៅតាមផ្សារលក់ទំនិញមួយចំនួន ក៏មានសភាពស្ងប់ស្ងាត់ និង ផ្សារខ្លះទៀត ក៏ត្រូវបានបិទបណ្ដោះអាសន្នផងដែរ។
អាជីវករលក់បាយម្ហូបនៅទីផ្សាយមួយកន្លែងក្នុងរាជធានីភ្នំពេញ រូបភាព៖ Xinhua

ជុំវិញ​នឹង​បញ្ហា​នេះ​ដែរ ក្រុម​អាជីវករ​លក់​បន្លែ ផ្លែ​ឈើ​ត្រី​សាច់​នៅ​ផ្សារ​ជម្ពូ​វ័ន​បាន​លើក​ឡើង​ថា នៅ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ មិនសូវ​មាន​អ្នក​មក​ទិញ​ទំនិញ​នោះ​ទេ​។ មិនសូវ​មាន​អ្នក​មក​ផ្សារ​ទិញ​ទំនិញ ដោយសារ​តែ​រដ្ឋាភិបាល​មាន​វិធានការ​បិទ​ខ្ទប់ ហាមឃាត់​ការ​ធ្វើ​ដំណើរ​ចាក​ចេញពីផ្ទះ​ដែល​មិន​ចាំបាច់ ដើម្បី​ទប់ស្កាត់​នូវ​ការ​ឆ្លង​មេរោគ​កូ​វី​ដ​-១៩​។

ក្រុម​អាជីវករ​លក់​បន្លែ​ត្រី​សាច់​នៅ​ផ្សារ​ជម្ពូ​វ័ន​បាន​នាំ​គ្នា​រអ៊ូរទាំ​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ពួក​គាត់​មានការ​លក់​ធ្លាក់​ចុះ​ជាង​ពាក់កណ្តាល ដោយសារ​ស្ងាត់​អ្នកទិញ បើ​ធៀប​នឹង​ពេល​កន្លង​មក​។

បន្ថែម​ពីលើ​នេះ ក្រុម​អាជីវករ​លក់ដូរ​នៅ​ផ្សារ​ក៏​បាន​ទទួលស្គាល់​ថា ក្នុងអំឡុងពេល​បិទ​ខ្ទប់​នេះ​តម្លៃ​ទំនិញ​មួយ​ចំនួន ពិតជា​មានការ​ឡើងថ្លៃ​ពិតប្រាកដ​មែន ក៏​ប៉ុន្តែ​ការ​ឡើងថ្លៃ​គឺ​តិចតួច​ប៉ុណ្ណោះ​។ ក្រុម​អាជីវក​រទាំង​អស់នោះ បញ្ជាក់​អះអាង​ទៀត​ថា ការ​លក់​ឡើងថ្លៃ​នេះ មិនមែន​ជា​កំហុស​របស់​ពួក​គេ​ដំឡើង​ថ្លៃ​ដោយ​ខ្លួនឯង​នោះ​ទេ គឺ​ដោយសារ​តែ​ការ​ទិញ​ពី​ផ្សា​របោះ​ដុំ​មក​ក៏​មាន​ឡើងថ្លៃ​ដែរ​។

រហូត​មក​ដល់​ពេល​នេះ មាន​រយៈពេល​មួ​យស​ប្តា​ហ៍​ហើយ ដែល​រាជធានី​ភ្នំពេញ និង​ក្រុង​តា​ខ្មៅ​នៃ​ខេត្តកណ្តាល​ស្ថិត​ក្នុង​បម្រាម​បិទ​ខ្ទប់​មិន​ឲ្យ​ប្រជាពលរដ្ឋ​ចេញ​ក្រៅ​ផ្ទះ និង ធ្វើ​ដំណើរ​ផ្តេសផ្តាស​បើ​មិន​ចាំបាច់ ដើម្បី​ទប់ស្កាត់ និង​បង្ការ​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ដែល​កំពុង​មានការ​កើនឡើង​ខ្លាំង​។

 យ៉ាងណាមិញ នៅ​អំឡុង​ពេល​បិទ​ខ្ទប់​នេះ ក៏​មាន​ផ្សារ​ធំ​ៗ​នៅ​ក្នុង​រាជធានី​ភ្នំពេញ ក៏​ត្រូវ​បាន​បិទ​ជា​បណ្ដោះអាសន្ន​ផង​ដែរ ដូច​ជា ផ្សារ​អូរ​ឫស្សី​, ផ្សារ​ចាស់ និង ផ្សារ​ដើម​គជា​ដើម ដែល​សុទ្ធ​សឹង​ជា​ផ្សារ​ធំ​ៗ ផ្គត់ផ្គង់​បន្លែ​ត្រី សាច់ និង គ្រឿង​បរិភោគ​ជា​ច្រើន​ទៀត​។

លើស​ពី​នេះ​ទៅ​ទៀត ផ្សារ​មួយ​ចំនួន​ទៀត នៅ​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ក៏​ត្រូវ​បាន​ផ្អាក​បណ្ដោះអាសន្ន​ដែរ ដូច​ជា​ផ្សារ សេន​ជូ​រី​ផ្លា​ហ្សា ផ្សារ​ត្រពាំង​ថ្លឹង ផ្សារ​ទួល​ពង្រ និង ផ្សារ​ឯករាជ្យ​១ ជាដើម​។

សូម​បញ្ជាក់​ថា គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី ២០ ខែមេសា ឆ្នាំ​២០២១ កម្ពុជា​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ សរុប​ជាង ៧​ពាន់​៤​រយ​នាក់ អ្នកជា​សះស្បើយ​ជាង ២​ពាន់​៥​រយ​នាក់ និង ស្លាប់​ចំនួន ៤៩​នាក់​៕

ទស្សនាវីដេអូ៖

ចុច Like Facebook Page  របស់​ខេម​បូ​ណូ​មីសនិងចូល​រួម​​ក្នុង ​​Telegram ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មីៗ​លឿនរ​ហ័សមុនគេ: https://t.me/cambonomist

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


នាយករដ្ឋមន្ត្រីកម្ពុជា​​នឹង​ចេញដំណើរទៅចូលរួមប្រជុំ​អាស៊ានស្ដីពីវិបត្តិ​​មីយ៉ាន់ម៉ា នៅថ្ងៃទី២៣ មេសា

ព័ត៌មាន
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ធ្វើ​ដំណើរចាកចេញពី​ប្រទេស នៅវេលា​ម៉ោង ១រសៀល ថ្ងៃទី២៣ ខែមេសា ឆ្នាំ​២០២…

តម្លៃកូនក្រពើដាំក្បាលចុះនៅ១ក្បាល ១ដុល្លារ កំពុងធ្វើឲ្យម្ចាស់កសិដ្ឋានចិញ្ចឹមខាតឡុងចុង

ព័ត៌មាន
ម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើធំៗនៅកម្ពុជា បានត្អូញត្អែរថា ឆ្នាំនេះ ការចិញ្ចឹមក្រពើកំពុងរងការខាតឡុងចុងខ្លាំងមែនទែន ដោយតម្លៃកូនក្រពើបានធ្លាក់ចុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ