ករណីឆ្លងកូវីដ-១៩

ក្រសួងសុខាភិបាល ប្រកាសរកឃើញករណីឆ្លងកូវីដ-១៩ថ្មី ចំនួន០៩នាក់ទៀតហើយ


នៅថ្ងៃនេះ ក្រសួងសុខាភិបាលបានថា រកឃើញករណីឆ្លងថ្មីចំនួន០៩នាក់ និងជាសះស្បើយចំនួន០១ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ម្សិលមិញនេះ ដែលអ្នកទាំងនេះ បានធ្វើដំណើរត្រលប់មកពីប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី២៥ ខែមិថុនា តាមជើងហោះហើរត្រង់។
ក្រសួងសុខាភិបាលប្រកាស រកឃើញករណីឆ្លងថ្មី០៩នាក់ទៀតហើយ (រូបភាព CDC)

នៅ​ក្នុង​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​ដដែល​នេះ​បាន​បញ្ជាក់​ទៀត​ថា អ្នក​ដែល​បាន​ឆ្លង​មេរោគ​កូ​វី​ដ​១៩​ទាំង​០៩​នាក់​នោះ មាន​០៨​នាក់​ជា​ជនជាតិ​ខ្មែរ និង ម្នាក់​ទៀត​ជា​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី​។ ជើងហោះហើរ​នេះ មាន​អ្នកដំណើរ​សរុប​ចំនួន​១០​នាក់ ស្រី​១០​នាក់ និង​ប្រុស​៣០​នាក់ ដែល​រួម​មាន​ជនជាតិ​វៀតណាម ឥណ្ឌូ​នេ​ស៊ី និង​កម្ពុជា ដែល​បាន​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​។

ដោយឡែក​ករណី​ជា​សះស្បើយ​ថ្មី​០១​នាក់ គឺជា​បុរស​ខ្មែរ​-​អា​មេ​រិ​ក ដែល​មាន​អាយុ​៦៦​ឆ្នាំ បាន​អនុញ្ញាត​ឲ្យ​ចាកចេញ​ពិ​មន្ទីរពេទ្យ​ហើយ ខណៈ​ដែល​ករណី​ឆ្លង​ថ្មី​ទាំង​០៩​នាក់​បាន​ដាក់​ឲ្យ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខ្មែរ​សូ​វៀត​។​ចំណែក​រួម​អ្នកដំណើរ​ជាមួយ​៣១​នាក់​ផ្សេង​ទៀត បាន​ដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​តាម​ផ្ទះ​រៀង​ៗ​ខ្លួន​ចំនួន​១៥​នាក់​សម្រាប់​ជនជាតិ​ខ្មែរ ដែល​រស់នៅ​តាម​ខេត្ត ។​សម្រាប់​អ្នក​រស់នៅ​ភ្នំពេញ ត្រូវ​ដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​មណ្ឌល​សុខភាព​ចាក់​អង្រែ​ក្រោម នៅ​គ្រា​ដែល​ជនជាតិ​វៀតណាម និង​ឥណ្ឌូ​នេ​ស៊ី​១៦​នាក់​ទៀត បាន​ដាក់​នៅ​សណ្ឋាគារ​មួយ​នៅ​ភ្នំពេញ​។

សូម​ជម្រាប​ថា រហូត​ម​កល់​នឹង​ពេល​នេះ កម្ពុជា​មាន​អ្នកជំងឺ​កូ​វី​ដ​១៩​សរុប​១៣៩ នាក់​ហើយ ស្រី​៤០​នាក់ ប្រុស​៩៩​នាក់ ដែល​ក្នុង​នោះ​មាន​អ្នកជា​សះស្បើយ​មាន​ចំនួន​១២៩​នាក់ ស្រី​៣៩​នាក់ ប្រុស​៩០​នាក់​៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ជីប ម៉ុង ប្រកាសបើកលក់គម្រោងលំនៅឋានថ្មី នៅហ្គ្រេនភ្នំពេញស៊ីធី ទោះចំពេលសេដ្ឋកិច្ចកំពុងស្ថិតក្នុងវិបត្តិកូវីដ-១៩ក៏ដោយ

ព័ត៌មាន
នៅថ្ងៃនេះ ក្រុមហ៊ុន ជីប ម៉ុង លែន បានប្រកាសបើកលក់ប្រភេទវីឡាថ្មី ក្នុងគម្រោងហ្គ្រេនភ្នំពេញស៊ីធី នៅក្នុងរយៈពេលបីថ្ងៃ គឺចាប់ពីថ្ងៃទី៣ ដល់ថ្ងៃ…

តើចិននឹងអាចរក្សាកំណើនបានកំណើនកម្រិតណាក្នុងឆ្នាំ ២០២០ អំឡុងពេលពិភពលោកកំពុងមានវិបត្តិសេដ្ឋកិច្ច?

ព័ត៌មាន
នៅក្នុងឆ្នាំ២០២០នេះ ប្រទេសចិនអាចនឹងសម្រេចរក្សាបានកំណើនសេដ្ឋកិច្ចរបស់ខ្លួនបានកម្រិតណា? ស្របពេលដែល បញ្ហាមេរោគរាតត្បាតកូវីដ-១៩ បានទាញទម្លាក់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ