ករណីជាសះស្បើយ

គិតត្រឹមថ្ងៃនេះ ចំនួនអ្នកជាសះស្បើយកើនដល់៩៨នាក់ ខណៈមានអ្នកជាសះស្បើយថ្មីថែម២នាក់ទៀត និងគ្មានករណីឆ្លងថ្មីទេ


នៅថ្ងៃនេះ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសថា បានមិនមានករណីឆ្លងថ្មីបន្ថែមទៀតទេ កាលពីថ្ងៃទី១៥ ខែមេសានេះ ដែលនាំឲ្យចំនួនអ្នកឆ្លងសរុបទាំងអស់មាន ១២២នាក់ដដែល ខណៈដែលអ្នកជាសះស្បើយថ្មីមានដល់ទៅ០២នាក់បន្ថែមទៀតដែរ នាំឲ្យអ្នកជាសះស្បើយសរុបកើនដល់៩៨នាក់ ដែលស្មើនឹងប្រមាណជាង៨០% នៃចំនួនអ្នកឆ្លងទាំងអស់ ។
(រូបភាពពី CDC)
ដោយ

ចំពោះ​ករណី​ជា​សះស្បើយ​ទាំង​០២​នាក់​នេះ គឺ​​ជនជាតិ​ជាតិ​បារាំង​ទាំង​០២​នាក់ ដោយ​ម្នាក់​ឆ្លង​នៅ​ខេត្ត​ព្រះ​សីហ​នុ តែ​ត្រូវ​បាន​បញ្ជូន​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រុ​ស្សី ក្នុង​រាជធានី​ភ្នំពេញ និង​ម្នាក់​ទៀត​នៅ​រាជធានី​ភ្នំពេញ ព្រមទាំង​បាន​ព្យាបា​ល​នៅ​មន្ទីរពេទ្យ  ​រុ​ស្សី ក្នុង​រាជធានី​ភ្នំពេញ ដូច​គ្នា​។

សូម​ជម្រាប​ថា មក​ទល់​នឹង​ពេល​នេះ មាន​ករណី​ឆ្លង Covid-19​សរុប ១២២​នាក់​ដដែល  ដែល​ក្នុង​នោះ​មាន​ស្រី​៣៨​នាក់ និង​ប្រុស​៨៤​នាក់ មាន​អ្នកជា​សះស្បើយ​សរុប​ចំនួន ៩៨​នាក់ ជនជាតិ​ខ្មែរ​ជា​ស្រី​០៥​នាក់​និង​ប្រុស​៣៦​នាក់ ក្រៅពី​នេះ​សុទ្ធតែ​ជា​ជនបរទេស និង​អ្នក​កំពុង​សម្រាក​ព្យាបាល​មាន​២៤​នាក់​៕        

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អេសស៊ីជី ផ្ដល់​ប្រអប់សុវត្ថិភាពវេជ្ជសាស្ត្រសម្រាប់​គ្រូពេទ្យ​ជួរមុខ​កម្ពុជា​ប្រើ​ក្នុង​ការ​ប្រយុទ្ធប្រឆាំង​វីរុសកូវីដ១៩

ព័ត៌មាន
ក្រុមហ៊ុន អេសស៊ីជី (SCG) ជាក្រុមហ៊ុនឧស្សាហកម្មឈានមុខគេមួយនៅក្នុងតំបន់អាស៊ាន បានបរិច្ចាគប្រអប់សុវត្ថិភាពវេជ្ជសាស្ត្រ (surgical shield bo…

មេធំ AirAsia ពីររូប​ប្រកាសធ្វើការមិនយកប្រាក់ខែ ដើម្បីប្តេជ្ញារក្សាការងារបុគ្គលិកទាំងអស់ នៅអំឡុងពេលវិបត្តិ Covid-19

ព័ត៌មាន
ប្រធានក្រុមប្រឹក្សាភិបាល និងនាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ AirAsia ពីររូប បានប្រកាសធ្វើការមិនយកប្រាក់ខែ ដើម្បីប្តេជ្ញាចិត្តរក្សាការងារបុគ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ