កូវីដ១៩ នៅ​កម្ពុជា

ថ្ងៃនេះ ករណី​ជាសះស្បើយកើនដល់ ១០៥ ក្នុងចំណោម​ករណី​ឆ្លង​សរុប ១២២; នៅសល់អ្នកជំងឺ​កូវីដ១៩ តែ ១៧នាក់ទេ កំពុងព្យាបាលបន្ត!


នៅថ្ងៃនេះ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសថា មិនមានករណីឆ្លងថ្មីបន្ថែមទៀតទេ កាលពីថ្ងៃទី១៨ ខែមេសានេះ ដែលនាំឲ្យចំនួនអ្នកឆ្លងសរុបទាំងអស់មាន ១២២នាក់ដដែល ខណៈដែលអ្នកជាសះស្បើយថ្មីមានដល់ទៅ០២នាក់បន្ថែមទៀត នាំឲ្យអ្នកជាសះស្បើយសរុបកើនដល់១០៥នាក់ហើយ ដែលស្មើនឹងប្រមាណជាង៨៦% នៃចំនួនអ្នកឆ្លងសរុប ។
គិតត្រឹមថ្ងៃនេះ ចំនួនអ្នកឆ្លងវីរុសកូវីដ១៩នៅត្រឹមតែ១៧នាក់ទេ ក្នុងចំណោមអ្នកឆ្លងសរុប១២២នាក់
ដោយ

ចំពោះ​ករណី​ជា​សះស្បើយ​ទាំង​០២នាក់​នេះ គឺស្រ្តីជន​ជាតិវៀតណាមម្នាក់នៅរាជធានីភ្នំពេញ និងក្មេងប្រុសជនជាតិខ្មែរម្នាក់ អាយុ១២ឆ្នាំ ដែលបានឆ្លងពីឱពុក នៅខេត្តសៀមរាប។

សូម​ជម្រាប​ថា មក​ទល់​នឹង​ពេល​នេះ មាន​ករណី​ឆ្លង Covid-19​សរុប ១២២​នាក់​ដ​ដែ​ល  ដែល​ក្នុង​នោះ​មាន​ស្រ្តី​៣៨​នាក់ និង​បុរស​៨៤​នាក់ មាន​អ្នកជា​សះស្បើយ​សរុប​ចំនួន ១០៥​នាក់ ជនជាតិខ្មែរជាស្រ្តី០៥នាក់និងបុរស៣៨នាក់ ក្រៅពីនេះសុទ្ធតែជាជនបរទេស និង​អ្នក​កំពុង​សម្រាក​ព្យាបាល​មាន​១៧​នាក់​៕       

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទស្សនៈ ៖ រៀបចំ​ផ្ទះ​សម្បែង​សាជាថ្មី...

ព័ត៌មាន
ក្នុងក្បួន​សឹក​ពោលថា៖ សង្រ្គាម​ផ្លូវ​ឆ្ងាយ ត្រូវ​រៀបចំ​ផ្ទះ​សម្បែង​ជា​មុន​សិន។ ក្បួន​សេដ្ឋកិច្ច ក៏​ដូចគ្នា៖ ត្រូវ​ផលិត​ឲ្យ​គ្រប់​ឆ្នាំង​សិន ច…

«វិថីសុវត្ថិភាពសម្តេច សង្ឃរាជ ទេព វង្ស» ក្នុងខេត្តព្រះសីហនុ ចំណាយថវិការដ្ឋសាងសង់ជិត ៧៧ លានដុល្លារ

ព័ត៌មាន
រដ្ឋាភិបាល កម្ពុជា តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី ១៧ ខែមេសា កន្លងទៅនេះ បានបើកការដ្ឋានសាងសង់ផ្លូវថ្មីមួយខ្សែ ក្នុងខេត្តព្រះសី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ