វ៉ាក់សាំងកូវីដ-១៩ នៅអឺរ៉ុប

បារាំងកំពុងពន្យារពេលអឺរ៉ុប ចំពោះផែនការបញ្ជាទិញវ៉ាក់សាំងជិត ២ពាន់លានដូសពីក្រុមហ៊ុន BioNTech/Pfizer


ប្រទេសបាររាំងកំពុងពន្យារពេលចំពោះផែនការរបស់សហភាពអឺរ៉ុប ក្នុងការបញ្ជាទិញវ៉ាក់សាំងកូវីដ-១៩ចំនួន ១ពាន់៨រយលលានដូសពីក្រុមហ៊ុនអាល្លឺម៉ង់-អាមេរិក BioNTech/Pfizer សម្រាប់រយៈពេល២ឆ្នាំ។ នេះបើតាមការរាយការណ៍ដោយការសែតអាល្លឺម៉ង់ Die Welt។
បារាំងកំពុងពន្យារពេលអឺរ៉ុប ចំពោះផែនការបញ្ជាទិញវ៉ាក់សាំងជិត ២ពាន់លានដូសពីក្រុមហ៊ុន BioNTech/Pfizer
ដោយ

យ៉ាងណាក៏ដោយចុះ កាសែត​អន្តរជាតិមួយនេះ មិនបាន​បញ្ជាក់ច្បាស់ពី ហេតុផល​ដែលបារាំង​ស្ទាក់ស្ទើរ​​ក្នុងការ​​ឲ្យអឺរ៉ុប​ទិញយក​វ៉ាក់សាំង​ជិត២ពាន់លាន​ដូស​នេះទេ ប៉ុន្ដែ​បើតាម​ប្រភព​ពី​អ្នក​ការទូត​ខ្លះ​បានមើលឃើញថា ប្រទេសជាប្រទេស​បារាំង​ចង់​ឲ្យក្រុមហ៊ុនរបស់ខ្លួន​ អាច​ចូលរួម​ជាចំណែក​​មួយធំ​ក្នុងការ​​ផលិតវ៉ាក់សាំងនេះ។

ប្រទេស​បារាំង​ត្រូវបាន​គេស្គាល់ថា ជាប្រទេស​មួយ​មានបច្ចេកវិទ្យា និងបិទពិសោធន៍​ខ្ពស់​ក្នុងការ​ផលិត​ឱសថ​ ប៉ុន្ដែ សម្រាប់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ គេមិនទាន់​មិនទាន់ឃើញ​មានក្រុមហ៊ុន​បារាំង​ណាមួយ​អាចផលិត​បាននៅឡើយទេ។ ប៉ុន្ដែ ថ្មីៗនេះ តាមការរាយការណ៍​របស់​សារព័ត៌មានសិង្ហបុរី CNA បាន​ឲ្យដឹងថា ក្រុមហ៊ុន​បារាំងដ៏ធំមួយ​ គឺ Sanofi គ្រោង​​បោះទុនរាប់រយលាន​ដុល្លារ​ក្នុងការ​បង្កើត​រោងចក្រ​ផលិតវ៉ាក់សាំងកូវីដ-១៩នេះ នៅក្នុងប្រទេសសិង្ហបុរី។

តាមការរាយការណ៍​របស់​កាសែត​អាល្លឺម៉ង់ Die Welt បាន​ឲ្យដឹងទៀតថា នៅក្នុង​កិច្ចប្រជុំ​នាពេល​ថ្មីៗនេះ ទាក់ទង​នឹង​ការបញ្ជាទិញវ៉ាក់សាំង អ្នកតំណាង​របស់ប្រទេសបារាំង​បាន​លើកពេល​​នៅក្នុងការសម្រេចចិត្ត និងបាន​ចោទសំណួរ​បច្ចេកទេស និងស្នើឲ្យមាន​ការបញ្ជាក់បន្ថែមទៀតទាក់ទង​នឹង​ការបញ្ជាទិញវ៉ាក់សាំងនេះ។

ដោយសារតែ​តម្រូវការ​វ៉ាក់សាំង​ក្នុងសកលលោក​មានធំធេង អឺរ៉ុប​បារម្ភថាតំបន់របស់ខ្លួន​អាចនឹង​មានភាពយឺតយ៉ាវ ឬបាត់បង់​ការបញ្ជាទិញវ៉ាក់សាំងពីក្រុមហ៊ុន BioNTech/Pfizerនេះ។

អ្នកការទូតម្នាក់​បាននិយាយប្រាប់​សារព័ត៌មាន​អាល្លឺម៉ង់ថា «បើមានគ្រោះមហន្ដរាយ​សម្រាប់​អឺរ៉ុប បារាំង​គឺជាអ្នកត្រូវទទួលខុសត្រូវពីរឿងនេះ»៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃនាំចេញទុរេនទៅចិនច្រើនជាងគេក្នុងតម្លៃជិត ២០០លានដុល្លារ ត្រឹមតែ៣ខែប៉ុណ្ណោះ

ព័ត៌មាន
ផលិតផលទុរេនរបស់ថៃ កំពុងនាំមុខគេនៅក្នុងទីផ្សារប្រទេសចិន ដោយសារតែមានការជំរុញមួយផ្នែកដោយតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំង…

៤ខែ វៀតណាមនាំចេញអង្ករក្នុងតម្លៃ ១ពាន់លានដុល្លារ កើន១,២%

ព័ត៌មាន
នៅរយៈពេល៤ខែដំបូងនៃឆ្នាំ២០២១ វៀតណាមសម្រេចបានទឹកប្រាក់ពីការនាំចេញអង្ករប្រមាណជាង១ពាន់លានដុល្លារអាមេរិក កើនឡើង១,២% ធៀបនឹងរយៈពេលដូចគ្នាក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ