បារាំង-កូវីដ-១៩

​បារាំង​បញ្ជា​ឲ្យ​ប្រជាជន​កុំ​ចេញពីផ្ទះ​​យ៉ាង​ហោច ១៥ថ្ងៃ ដើម្បី​ប្រយុទ្ធនឹង​ការរាតត្បាត​នៃ​វីរុសកូរ៉ូណា


ប្រធានាធិបតី​បារាំង លោក អេម៉ានុយអែល ម៉ាក្រុង បាន​និយាយថា លោក​បាន​ចេញ​បញ្ជា​ឲ្យ​ប្រជាជន​បារាំង​ទូទាំង​ប្រទេស ស្ថិត​នៅ​តែ​ក្នុង​ផ្ទះ​​ក្នុង​រយៈពេល ១៥ថ្ងៃ ដោយសារតែ​ការឆ្លង​រាតត្បាត​នៃ​វីរុស កូរ៉ូណា (កូវីដ-១៩)។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន CNBC កាលពីល្ងាច​ថ្ងៃចន្ទ ទី១៦ មីនា ២០២០។
រូបថតពីអេក្រង់ទូរទស្សន៍ នៃលោក​ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង។
ដោយ

លោកប្រធានាធិបតី ម៉ាក្រុង បាន​និយាយថា ប្រជាជនបារាំង​គួរចាកចេញពីផ្ទះ តែក្នុង​ករណីចាំបាច់​បំផុត​ប៉ុណ្ណោះ ដោយ​គិត​ចាប់ពី​ពាក់​កណ្ដាល​ថ្ងៃ​អង្គារ​នេះ​តទៅ។ 

លោក ម៉ាក្រុង បាន​ថ្លែង​ថា លោក​ចាត់វិធានការ​ដ៏​តឹងរ៉ឹង​ដោយ​រឹតត្បិត​ការធ្វើដំណើររបស់​ប្រជាជន​បែបនេះ គឺ​ដើម្បី​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ឆ្លង​វីរុស កូវីដ-១៩ ដែល​ដើម​ដំបូង​ឡើយ គេ​ហៅថា វីរុស កូរ៉ូណា។ 

លោក​ប្រធានាធិបតី​បារាំង ក៏បាន​និយាយ​ផង​ដែរ​ថា ការបំពាន​ទៅ​លើ​បទបញ្ជា​នេះ នឹងត្រូវ​ទទួលរង​នូវ​ទោសទណ្ឌ។ លោក ម៉ាក្រុង បាន​និយាយ​យ៉ាង​ដូច្នេះ​ថា «យើងកំពុង​ស្ថិត​ក្នុង​សង្គ្រាម​សុខភាព»។ 

ការប្រកាស​វិធានការ​តឹងរ៉ឹងរបស់​លោក ម៉ាក្រុង បាន​ធ្វើ​ឡើង ខណៈ​ដែល​នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បាន​ប្រកាស​បិទ​ច្រក​ព្រំដែន​របស់​ប្រទេស​​ ដោយ​មិន​អនុញ្ញាត​ឲ្យ​ជនបរទេស​ចូល​បាន​ឡើយ លើកលែង​តែ​ពលរដ្ឋ​អាមេរិកាំង។ លោក Trudeau បាន​ថ្លែង​ថា «វាជាពេល​ដែល​យើង​ត្រូវ​ចាត់គ្រប់​វិធានការ​បង្ការ​មុន ដើម្បី​រក្សា​សុវត្ថិភាពរបស់​ប្រជាជន»៕




អត្ថបទបន្ទាប់


ការផ្អាកជើងហោះហើររវាងអាមេរិក និងអឺរ៉ុប ធ្វើឲ្យជះឥទ្ធិពលដល់ក្រុមហ៊ុនអាកាសចរណ៍និងតម្លៃប្រេងឆៅ

ព័ត៌មាន
អាមេរិក នឹងផ្អាកជើងហោះហើរជាមួយបណ្តាប្រទេស ក្នុងប៉ែកអឺរ៉ុប លើកលែងតែ ប្រទេសអង់គ្លេស ប៉ុណ្ណោះ សម្រាប់រយៈពេល ៣០ថ្ងៃ ដើម្បីទប់ស្កាត់ការរីករា…

កម្ពុជារកឃើញអ្នកឆ្លង Covid-19 ចំនួន ១២ករណីបន្ថែមទៀត សរុបកើនដល់ ២៤ករណី

ព័ត៌មាន
ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី ១៧ មីនានេះ បានប្រកាសរកឃើញករណីអ្នកឆ្លងមេរោគ Covid-19 ចំនួន ១២ ករណីបន្ថែមទៀត ដែលក្នុងនោះបានកើតលើបុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ