ហិរញ្ញប្បទាន​ស្ដារវិស័យទេសចរណ៍

បារាំងផ្ដល់ជំនួយឥតសំណង ១,៧ លានដុល្លារ សម្រាប់កម្ពុជាស្ដារវិស័យទេសចរណ៍


កម្ពុជាទទួលបានទឹកប្រាក់ជំនួយឥតសំណងប្រមាណ១,៧ លានដុល្លារអាមេរិក ពីរដ្ឋាភិបាលបារាំងតាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ដើម្បីចូលរួមស្តារឡើងវិញនូវវិស័យទេសចរណ៍កម្ពុជា ក្រោយវិបត្តិ Covid-19។ នេះបើតាមការអះអាងរបស់ក្រសួងទេសចរណ៍កម្ពុជា។
រូបភាព​កិច្ចប្រជុំ​ពិភាក្សាការងារ​រវាង​តំណាង​ក្រសួងទេសចរណ៍ និងភ្នាក់ងារអភិវឌ្ឍបារាំង (រូបភាពពីក្រសួងទេសចរណ៍)

ក្នុងជំនួប​ពិភាក្សា​ការងារ​លើគម្រោង​ស្តារឡើង​វិញក្នុង​វិស័យទេសចរណ៍ ក្រោយវិបត្តិ​នៃជំងឺកូវីដ-១៩​ នៅថ្ងៃទី ២៣ ខែកក្កដា រវាងក្រសួង​ទេសចរណ៍ និងទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង (AFD) ឯកឧត្ដម ណេប សាមុត អគ្គនាយក​គ្រប់គ្រង​ឧស្សាហកម្ម​ទេសចរណ៍ និងជាអគ្គលេខា​ធិការ​នៃគណៈកម្មាធិការ​ជាតិវាយ​តម្លៃ​ទីក្រុងស្អាត​នៃក្រសួង​ទេសចរណ៍ បានបញ្ជាក់ថា ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង (AFD) បានឯកភាពគ្នា​ប្រើប្រាស់​ហិរញ្ញប្បទាន ​១,៥លានអឺរ៉ូ ឬស្មើនឹង​ប្រមាណ១,៧ លាន​ដុល្លារអាមេរិក ក្រោមគម្រោង​ពង្រឹង​សមត្ថភាព​ក្នុងវិស័យ​ទេសចរណ៍ (២០២០-២០២៣) ដើម្បីចូល​រួមអនុវត្ត​ផែនទី​ចង្អុល​ផ្លូវស្តារ​ឡើងវិញ លើវិស័យ​ទេសចរណ៍​កម្ពុជា​ក្រោយ​វិបត្តិនៃ​ជំងឺកូវីដ-១៩។
បើតាម​ក្រសួងទេសចរណ៍ វិស័យនេះ បានរងនូវផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ អំឡុងពេល​រីករាលដាល​ជំងឺកូវីដ-១៩ ដោយសារតែ​ការបាត់បង់​នូវភ្ញៀវ​បរទេស​មកកម្ពុជា រួមទាំង​ការផ្អាក​ជើងហោះហើរ ចេញពីបណ្តា​ប្រទេស​មួយចំនួន ដើម្បីទប់ស្កាត់​ការរីករាល​ដាល​ជំងឺកូវីដ។

នៅក្នុងឱកាសនោះ​ភាគីទាំងពីរបានផ្លាស់ប្តូរ​យោបល់គ្នា​លើការដាក់ចេញ​វិធានការ​គាំទ្រ​វិស័យទេសចរណ៍​កម្ពុជា ក្នុងដំណាក់កាល​ជំងឺកូវីដ-១៩ និងចាប់ផ្តើមពី​ការអនុវត្ត វិធានសុវត្ថិភាព​ទេសចរណ៍ ការជំរុញចលនា​ទេសចរណ៍​ក្នុងស្រុក ដើម្បីធានាថា កម្ពុជា​ជាគោលដៅ​ទេសចរណ៍​គុណភាព និងកក់ក្តៅ​សម្រាប់​ភ្ញៀវទេសចរ និងបាន​ពិភាក្សា​បន្ថែម​អំពីធាតុចូល (Inputs) សម្រាប់ការរៀប​ចំផែនទី​ចង្អុល​ផ្លូវសម្រាប់​ត្រៀមស្តារ​ឡើងវិញ​នៃកំណើន​ទេសចរណ៍ ឆ្នាំ២០២០-២០២៣ ផងដែរ។

តាមការ​អះអាង​របស់​ឯកឧត្ដម ណេប សាមុត បានឱ្យដឹងទៀតថា នៅ ក្រោមហិរញ្ញប្បទាន ១,៧ លាន​ដុល្លារអាមេរិកនេះ ដែលផ្ដល់ដោយ​ភ្នាក់ងារអភិវឌ្ឍន៍​បារាំងនេះ នឹងប្រើប្រាស់​លើគម្រោង​សកម្មភាព​ចំនួន២៤ គម្រោងសម្រាប់ ចូលរួមផែន​ការស្តារ​ឡើងវិញក្នុង និងក្រោយ​វិបត្តិកូវីដ-១៩ ឱ្យមានភាពល្អ​ប្រសើរ​ឡើងវិញ។

សូមបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍​ទាំង២៤នេះ មានធាតុចូល​សំខាន់ៗចំនួន៣ ដែលមានដូចជា៖ ការជួយពង្រឹង​អភិបាលកិច្ច​ក្នុងវិស័យ​ទេសចរណ៍ ដែលមានការ​ជួយ ពង្រឹងសមត្ថភាព ពង្រឹង​រចនាសម្ព័ន្ធ​វិស័យឯកជន​នៅក្នុង​ឧស្សាហកម្ម​ទេសចរណ៍ , ការជួយពង្រឹង​សមត្ថភាពស្ថាប័ន និងភាព​ជាដៃគូរដ្ឋ​និងឯកជន, ការជួយរៀប​ចំ​គម្រោង​ចាំបាច់ ដើម្បីជួយរៀប​ចំវិស័យ​ទេសចរណ៍​គម្រោង​ជួយគាំទ្រ​ផ្នែកសិក្សា​ទីផ្សារ និងផ្សព្វផ្សាយ​គម្រោង​ជួយអេកូទេសចរណ៍ ទេសចរណ៍​ម្ហូបអាហារ ទេសចរណ៍​ទីក្រុង៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រកឃើញករណីកូវីដ-១៩ លើទាហានមួកខៀវកម្ពុជា ៤នាក់ ទើបត្រឡប់ពីប្រទេសម៉ាលីចូលកម្ពុជា!

ព័ត៌មាន
ក្រសួងសុខាភិបាលបានប្រកាសថា នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២០ បានរកឃើញករណីវិជ្ជមានកូវីដ-១៩ ថ្មីចំនួន ៤នាក់បន្ថែមទៀត ដែលអ្នកទាំង៤នាក់នោះ គ…

រដ្ឋមន្រ្តី​ព័ត៌មាន ខៀវ កាញារីទ្ធ៖ ច្បាប់ស្តីពី​ការបង្រ្កាប​ព័ត៌មាន​ក្លែងក្លាយ​«អត់​ចាំបាច់​ទេ»

ព័ត៌មាន
រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ បាន​ប្រកាស​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២០​នេះ ថា កម្ពុជា​នឹង​មិន​ធ្វើ​ច្បាប់​ស្តីព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ