កូវីដ-១៩

Breaking News- ប្រធានាធិបតីបារាំង ឆ្លងកូវីដ-១៩


ប្រធានាធិបតី បារាំង លោក Emmanuel Macron ត្រូវបានប្រភពពីរដ្ឋាភិបាលបារាំងបញ្ជាក់ថា បានធ្វើតេស្ដរកឃើញថាមានវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០២០។ បច្ចុប្បន្ន លោកកំពុងដាក់ខ្លួនឯងឲ្យនៅដាច់ដោយឡែក ប៉ុន្ដែបន្ដធ្វើការងារពីចង្ងាយ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Sky News។
Breaking News- ប្រធានាធិបតីបារាំង ឆ្លងកូវីដ-១៩ (រូបភាព៖ Sky News)
ដោយ

លោក Macron ត្រូវបាន​ធ្វើតេស្ដ​រកឃើញវិជ្ជមាន​ បន្ទាប់ពី​មាន​អាការៈ​ក្នុង​ដំណាក់កាល​ដំបូង។

លោក​នឹង​ដាក់​ខ្លួនឯង​ឲ្យនៅ​ដាច់ដោយឡែក រយៈពេល​៧ថ្ងៃ និង​បន្ដធ្វើការងារ និងសកម្មភាព​ពីចម្ងាយ។

លោក Macron ​នឹងត្រូវ​ទៅទស្សនកិច្ច​នៅ​ប្រទេស លីបង់​ នៅសប្ដាហ៍ក្រោយ ប៉ុន្ដែ ដោយសារតែ​ឆ្លង​កូវីដ-១៩ ដំណើរទស្សនកិច្ចនេះ ត្រូវបានលុបចោលវិញ។

ការធ្វើរោគវិនិច្ឆ័យ​កើតឡើង​នៅ  ៩ថ្ងៃ បន្ទាប់ពី ដំណើរទស្សនកិច្ច​ផ្លូវរដ្ឋ​របស់​ប្រធានាធិបតីអេស៊ីប Abdel Fattah al-Sisi នៅទីក្រុងបារីស។

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រទេសឡាវ នឹងទិញវ៉ាក់សាំងពីអង់គ្លេស នៅឆ្នាំក្រោយ

ព័ត៌មាន
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ដែលស្ថិតនៅក្រោមក្រសួងសុខាភិបាលឡាវ បានបញ្ជាក់ថា ប្រទេសឡាវនឹងទទួលបានវ៉ាក់សាំងនៅក្នុងឆ្នាំ២០២១ខាងមុខនេះ ដោយវ៉…

សម្ដេចតេជោ​ផ្ញើ​លិខិត​អបអរ​សាទរ​ប្រធានាធិបតី​ទី៤៦របស់សហរដ្ឋ​អាមេរិក

ព័ត៌មាន
នាយករដ្ឋមន្ត្រី​កម្ពុជា សម្ដេចតេជោ ហ៊ុន សែន បាន​ផ្ញើ​លិខិត​អបអរ​សាទរ​ចំពោះ​ប្រធានាធិបតី​ជាប់​ឆ្នោតថ្មីរបស់​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ