ជ្រូកខ្វៃ​-ចូលឆ្នាំចិន

ថៅកែ​ជ្រូកខ្វៃ៖ ឆ្នាំនេះ ជ្រូកឡើងថ្លៃគុណនឹង២ តែអ្នកទិញនៅតែសម្រុកទិញដដែល


អ្នកប្រកបរបរខ្វៃជ្រូកលក់កំពុងមមាញឹកខ្លាំងនៅប៉ុន្មានថ្ងៃមកនេះ ក្នុងការត្រៀមខ្វៃជ្រូកសម្រាប់លក់ចេញលើទីផ្សារ ដើម្បីធ្វើការសែនព្រេនក្នុងពិធីបុណ្យចូលឆ្នាំចិនឆ្នាំនេះ។ ថៅកែផ្គត់ផ្គង់ជ្រូកសម្រាប់ខ្វៃលក់នៅរាជធានីភ្នំពេញ និងចែកចាយទៅកាន់បណ្ដាខេត្តផងដែរនោះ បានអះអាងប្រាប់ខេមបូណូមីសថា បើទោះបីជាតម្លៃជ្រូកឆ្នាំនេះ ហក់ឡើងថ្លៃខ្ពស់គុណនឹង២ក៏ដោយ ប៉ុន្ដែ តម្រូវការពីភ្ញៀវកម្ម៉ង់នៅតែមានច្រើនមិនខុសពីឆ្នាំមុនប៉ុន្មានទេ។
អ្នកលក់ជ្រូកខ្វៃ៖ ឆ្នាំនេះ ជ្រូកឡើងថ្លៃគុណនឹង២ តែអ្នកទិញនៅតែសម្រុកទិញដដែល (រូបភាព៖ ហេង ភារម្យ)
ដោយ

កំពុង​តែ​មមាញឹក​រៀបចំ​បញ្ចេញ​ជ្រូក​ទៅ​ឲ្យ​ភ្ញៀវ​យ៉ាង លោក កន ម៉ៅ ថៅកែ​ផ្គត់ផ្គង់​ជ្រូក​ខ្វៃ​ដ៏​ធំ​នៅ​រាជធានី​ភ្នំពេញ​បាន បាន​ឆ្លៀតពេល​ផ្ដល់​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​ខេ​ម​បូ​ណូ​មី​ស​ថា លោក​បាន​ត្រៀម​ជ្រូក​៣​ម៉ឺន​ក្បាល ដើម្បី​ផ្គង់​ផ្គង់​ក្នុង​រដូវ​ចូល​ឆ្នាំ​ចិន​ឆ្នាំ​នេះ​។

ថៅកែ ម៉ៅ បាន​បន្ថែម​ទៀត​ថា តម្លៃ​ជ្រូក​ឆ្នាំ​នេះ មាន​តម្លៃ​កើន​ខ្ពស់​ជាង​២​ដង ធៀប​នឹង​ឆ្នាំ​មុន ជាក់ស្ដែង ជ្រូក​ខ្វៃ​ឆ្នាំ​មុន​ជ្រូក​តូច​ទម្ងន់​៥​គីឡូ មាន​តម្លៃ​តែ ៥​ម៉ឺន​រៀល​ប៉ុណ្ណោះ ក្នុង​មួយ​គីឡូក្រាម តែ​ឥឡូវ​ឡើង​ដល់ ១០​ម៉ឺន​រៀល​ក្នុង​មួយ​គីឡូក្រាម​។ បើ​ទោះបីជា​ជ្រូក​ខ្វៃ​ឡើងថ្លៃ​យ៉ាងណា​ក្ដី អ្នកទិញ​នៅ​តែ​សម្រុក​មក​ក​ម្ម៉​ង់​ទិញ​ជា​ហូរហែ​។

ថៅកែ ម៉ៅ មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ «​អ្នកទិញ​កាលពី​ដំបូង​ឡើយ គាត់​មក​សួរ វា​ដូច​តិច​ៗ​ដែរ ប៉ុន្ដែ​ឥឡូវ​តាម​ខ្ញុំ​ប៉ាន់ស្មាន​មនុស្ស​ដែល​ទិញ​ហ្នឹង​វា​ចូល​៩០%​ហើយ​។ ថ្លៃ​ម៉េច​ក៏​គេ​នៅ​តែ​ធ្វើ​បាន​ដែរ ប្រជាជន​សម័យ​នេះនោះ​! គេ​ជឿន​ណាស់​»​។

ទាក់ទង​នឹង​ហេតុផល​ដែល​ធ្វើ​ឲ្យ​ជ្រូក​ឡើងថ្លៃ ថៅកែ​ជ្រូក​ខ្វៃ​រូប​នេះ អះអាង​ថា ដោយសារ​តែ​ប៉ុន្មាន​ខែ​មុន​នេះ ការ​ចិញ្ចឹម​ជ្រូក​ជួប​ប្រទះ​នូវ​ការ​រាតត្បាត​នូវ​ជំងឺ​ធ្វើ​ឲ្យ​ជ្រូក​ជា​ច្រើន​ងាប់ ដែល​ធ្វើ​ឲ្យ​មាន​កង្វះខាត​ជ្រូក​នៅ​លើ​ទីផ្សារ ហើយ​មិនមែន​តែ​នៅ​កម្ពុជា​ទេ នៅ​ប្រទេស​ជិតខាង​ក៏​ជួ​បញ្ហា​នេះ​ដែរ​។

អ្នកលក់ជ្រូកខ្វៃ៖ ឆ្នាំនេះ ជ្រូកឡើងថ្លៃគុណនឹង២ តែអ្នកទិញនៅតែសម្រុកទិញដដែល (រូបភាព៖ ហេង ភារម្យ)

ថៅកែ​ម៉ៅ បញ្ជាក់​ថា «​ជ្រូក​វា​ឡើងថ្លៃ ដោយសារ​យើង ២ ទៅ​៣​ខែ​មុន​នេះ អាការ​ចិញ្ចឹម​មេ ហើយនឹង​បា​ងាប់​អស់​ទៅ​! អ​ញ្ចឹ​ង​បាន​វត្ថុធាតុដើម​ងាប់​អស់​ទៅ​បាន​ជ្រូក​ពី​ណា​មក វា​មិន​ខ្វះ​ជ្រូក? ទាល់​តែ​ខ្វះ​ជ្រូក​អ​ញ្ចឹ​ង ជ្រូក​ឡើងថ្លៃ​១​ជា​២ ជា​៣​ឯណោះ នៅ​ឆ្នាំ​ហ្នឹង​!»​។

លោក កន ម៉ៅ បាន​លើក​ឡើង​ទៀត​ថា ជ្រូក​ដែល​លោក​យក​មក​ខ្វះ គឺ​មាន​ខ្លះ​យក​មក​ពី​កសិដ្ឋាន​ចិញ្ចឹម​ក្នុងស្រុក និង​ខ្លះ​ទៀត នាំ​ចូល​ពី​ប្រទេស​វៀតណាម​មក​ដែរ​។ លោក​ថា បើ​ទោះបីជា ជ្រូក​នៅ​វៀតណាម​មាន​តម្លៃ​ថ្លៃ​ក៏​ដោយ លោក​ត្រូវ​តែ​ទិញ​យក​មក​ដែរ ព្រោះ​តម្រូវការ​ក្នុងស្រុក​កំពុង​កើនឡើង​។

ទោះ​យ៉ាងណា ថៅកែ​ជ្រូក​ខ្វៃ​រូប​នេះ បាន​បញ្ជាក់​ថា សម្រាប់​ជ្រូក​នាំ​ពី​ប្រទេស​ថៃ គឺ​មិន​អាចយ​កមក​ខ្វៃ​បាន​ល្អ​ទេ ព្រោះ​ជ្រូក​ថៃ មាន​ខ្លាញ់​ច្រើន​ពេក​៕
អ្នកលក់ជ្រូកខ្វៃ៖ ឆ្នាំនេះ ជ្រូកឡើងថ្លៃគុណនឹង២ តែអ្នកទិញនៅតែសម្រុកទិញដដែល (រូបភាព៖ ហេង ភារម្យ)
អ្នកលក់ជ្រូកខ្វៃ៖ ឆ្នាំនេះ ជ្រូកឡើងថ្លៃគុណនឹង២ តែអ្នកទិញនៅតែសម្រុកទិញដដែល (រូបភាព៖ ហេង ភារម្យ)
អ្នកលក់ជ្រូកខ្វៃ៖ ឆ្នាំនេះ ជ្រូកឡើងថ្លៃគុណនឹង២ តែអ្នកទិញនៅតែសម្រុកទិញដដែល (រូបភាព៖ ហេង ភារម្យ)
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិនដាក់ចេញវិធានការ ធានាស្ថិរភាពថ្លៃសាច់ជ្រូកអំឡុងបុណ្យចូលឆ្នាំចិន

ព័ត៌មាន
រដ្ឋាភិបាលចិន នឹងដាក់វិធានការដើម្បីធានាស្ថិរភាពតម្លៃសាច់ជ្រូក ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំចិន ឆ្នាំនេះ ដោយបានធ្វើឲ្យតម្លៃសាច់ជ្រូកដែលលក់តា…

គណៈកម្មការមូលបត្រកម្ពុជា រំពឹងទំហំនៃការជួញដូរឧបករណ៍និស្សន្ទកើនឡើងដល់ ២០០ លានដុល្លារ នៅឆ្នាំនេះ

ព័ត៌មាន
បើទោះបីជាការវិនិយោគលើឧបករណ៍និស្សន្ទ ឬគេហៅថា Forex ដែលជា ការជួញដូរលើគម្លាតថ្លៃ ដូចជាហាងឆេងរូបិយវត្ថុ មាស ប្រេងឆៅ ត្រូវបានអាជ្ញាធរជានិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ