តម្លៃប្រេងឥន្ធនៈនៅកម្ពុជា

ថ្លៃប្រេងសាំងនៅកម្ពុជា កើនឡើងវិញបន្តិច សម្រាប់ពាក់កណ្តាលខែមិថុនា


តម្លៃប្រេងសាំង នៅក្នុងប្រទេសកម្ពុជា ហាក់ងើបឡើងវិញបន្តិចនៅដើមខែមិថុនា នេះ បើយើងធៀបនឹងចុងខែឧសភា កន្លងទៅ ដោយមានការកើនឡើង ២០០រៀលក្នុងមួយលីត្រ យ៉ាងណាក៏ដោយ ក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា ការកំណត់តម្លៃនេះ គឺយោងតាមការប្រែប្រួលនៃតម្លៃប្រេងឥន្ធនៈនៅលើទីផ្សារអន្តរជាតិ ខណៈតម្លៃប្រេងអន្តរជាតិ កំពុងតែបន្តកើនឡើងដូចគ្នាដែរ។ នេះបើយោងតាម សេចក្តីជូនដំណឹងពី ក្រសួងពាណិជ្ជកម្មកម្ពុជា នៅក្នុងថ្ងៃនេះ។
ថ្លៃប្រេងសាំងនៅកម្ពុជា កើនឡើងវិញបន្តិច សម្រាប់ពាក់កណ្តាលខែមិថុនា (ហ្វេសប៊ុក៖ Total)
ដោយ

ចាប់ពីថ្ងៃទី ១ ដល់ ទី១៥ ខែមិថុនានេះ តម្លៃប្រេង​សាំងធម្មតា កើន ២០០រៀល មកដល់ ២.៧០០រៀល​ក្នុងមួយលីត្រ ហើយតម្លៃប្រេង​ម៉ាស៊ូត កើន ២០០រៀលដូចគ្នា មកនៅត្រឹម ២.៥០០រៀល​ក្នុងមួយលីត្រ។

តាំងពីដើមឆ្នាំ ២០២០មក តម្លៃប្រេងសាំង​នៅកម្ពុជា បន្តធ្លាក់ចុះ​ជាបន្តបន្ទាប់ គឺប្រមាណ ៣.៧៥០រៀល នៅដើមខែ​មករា មក​នៅត្រឹម ២.២៥០រៀល កាលពីដើម​ខែឧសភា តែទើបតែ​ចាប់ផ្តើម ងើបឡើង​វិញបន្តិច មកដល់ ២.៧០០​រៀល​ក្នុងមួយលីត្រ ចាប់ពីថ្ងៃនេះ ដល់ពាក់​កណ្តាលខែ​មិថុនា។

បើយើងក្រឡេកទៅលើ តម្លៃប្រេងឆៅ នៅលើទីផ្សារ​សកលលោក ឃើញថា បានហក់ឡើងវិញ​បន្តិចហើយ បន្ទាប់ពី​អង្គការប្រទេ​សនាំចេញ​ប្រេង OPEC និងបណ្តា​ប្រទេស​ផលិតប្រេងធំៗ ​សម្រេចធ្វើការ​កាត់បន្ថ​យផលិតកម្ម​ប្រេង ចំនួន ៩,៧លានបារ៉ែល​ក្នុងមួយថ្ងៃ ដើម្បីចូលរួម​កាត់បន្ថយ​ការផ្គត់ផ្គង់​លើសពីតម្រូវការ និងរក្សា​ស្ថិរភាព​ថ្លៃប្រេង នៅលើ​ទីផ្សារ​សកលលោក។

គួរជម្រាបបន្ថែមថា តម្លៃប្រេង​លើទីផ្សារ​សកល កើនឡើងបន្តិច ដោយគិតត្រឹម​ថ្ងៃទី ១ ខែមិថុនា នេះ ទីផ្សារប្រេងឆៅ Brent របស់ចក្រភព​អង់គ្លេស កើនឡើង​មកដល់​ជាង ៣៧ដុល្លារ ក្នុងមួយ​បារ៉ែល ខណៈទីផ្សារ​អាមេរិក West Texas Intermediate កើនមកនៅជាង ៣៥​ដុល្លារ​ក្នុងមួយបារ៉ែល៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការដួលរលំការនាំចេញអាហារសមុទ្រមីយ៉ាន់ម៉ា ធ្វើឲ្យការងារ ១លាននាក់កំពុងប្រឈមហានិភ័យ

ព័ត៌មាន
មនុស្សប្រហែល១លាននាក់ អាចនឹងបាត់បង់ការងារធ្វើ នៅក្នុងឧស្សាហកម្មជលផលក្នុងប្រទេសមីយ៉ាន់ម៉ា ដោយសារតែការនាំចេញភាគច្រើនត្រូវបានបញ្ឈប់តាំងពីខែ…

អ្នកជំនាញ៖ តម្លៃជ្រូករស់បន្តឡើងថ្លៃខ្ពស់ជាង ១សប្តាហ៍ហើយ

ព័ត៌មាន
បើទោះបីការផ្គង់ផ្គង់សាច់សត្វនៅលើទីផ្សារក្នុងស្រុកមានចំនួនកើនឡើង ដែលជាសញ្ញាបង្ហាញឲ្យឃើញពីការកើនឡើងនៃមុខរបរចិញ្ចឹមសត្វក្នុងស្រុកនៅតាមកសិដ្ឋា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ