វិស័យ​ស្រូវ​អង្ករ

កម្ពុជា​បញ្ចេញ​ទឹក​​ប្រាក់​១៥​លាន​ដុល្លារ​ដើម្បី​កសាង​ឡ​សម្ងួត​និង​ឃ្លាំង​ស្តុក​ស្រូវ​បន្ថែម​


ធនាគារ​អភិវឌ្ឍន៍ជនបទនឹងបញ្ចេញ​ទុនបន្ថែម ១៥​លាន​ដុល្លារ​សម្រាប់​កសាង ឡ សម្ងួត និង​ឃ្លាំង​ស្តុក​នៅ​ខេត្ត​ដែល​មាន​សក្តានុពល​លើ​វិស័យ​ស្រូវ​អង្ករ​ចំនួន​បី​ផ្សេង​ទៀត ដើម្បី​ត្រៀម​សង្គ្រោះ​វិស័យ​ស្រូវ​អង្ករ​ក្នុង​រដូវ​ប្រមូល​ផល​នៅ​ឆ្នាំ​នេះ។
ស្រូវអង្ករកម្ពុជា
ដោយ

កញ្ចប់​ថវិកា​បន្ថែម​សម្រាប់​ធនាគារ​អភិវឌ្ឍន៍​ជនបទ​ដែល​រដ្ឋាភិបាល​គ្រោង​បញ្ចេញ​សម្រាប់​កសាង​ឡ​សម្ងួត​និង​ឃ្លាំង​ស្តុក​នេះ គឺ​នឹង​ត្រូវ​យក​ទៅ​អនុវត្ត​ក្នុង​ខេត្ត​កំពង់ធំ ព្រៃវែង និង​តាកែវ ដែល​មាន​ចំនួន​ទឹក​ប្រាក់​សរុប​១៥​លាន​ដុល្លារ។ នេះបើតាមការឲ្យដឹងពីអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនៅថ្ងៃនេះ។

ឯកឧត្តម កៅ ថាច អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទ​បាន​មាន​ប្រសាសន៍​ថា នេះ​ជា​ផែនការ​វិនិយោគ​បន្ត​បន្ទាប់​របស់​រាជ​រដ្ឋាភិបាល​ ហើយ​ក៏​នឹង​អាច​ពង្រីក​ទៅ​តាម​តំបន់​យុទ្ធសាស្រ្ត​នៃ​ខេត្ត​ផ្សេងៗ​ទៀត​ជា​ច្រើន​ផង​ដែរ។ 

ឯកឧត្តម​បន្ថែម​ថា គិត​មក​ដល់​ពេល​នេះ ធនាគារ​អភិវឌ្ឍន៍​ជនបទ​មាន​កញ្ចប់​ថវិកា​បម្រុង​សម្រាប់​សង្គ្រោះ​វិស័យ​ស្រូវ​អង្ករ​សរុប ៥០​លាន​ដុល្លារ ក្នុង​នោះ​កញ្ចប់​ថវិកា​ពី​រាជ​រដ្ឋាភិបាល​ប្រមាណ​៤៣​លាន និង​កញ្ចប់​ថវិកា​របស់​ធនាគារ​អភិវឌ្ឍន៍​ជនបទ ៧​លាន។

ឯក​ឧត្តម​បញ្ជាក់​ថា ទុន​១៥​លាន​ដុល្លារ​ដែល​ធនាគារ​អភិវឌ្ឍន៍​ជនបទ​នឹង​បញ្ចេញ​សម្រាប់​ត្រៀម​សង្គ្រោះ​វិស័យ​ស្រូវ​អង្ករ​ក្នុង​ខេត្ត​ដែល​មាន​សក្តានុពល​​នេះ វា​ជា​ការ​ជួយ​បំពេញ​បន្ថែម​នូវ​ចំណុច​ខ្វះ​ចន្លោះ​របស់​ម្ចាស់​រោង​ម៉ាស៊ីន​មួយ​ចំនួន។ ជា​គោលដៅ​យើង​ចង់​ឲ្យ​តំបន់​មួយៗ​មាន​ឡ​សម្ងួត​ដែល​មាន​សមត្ថភាព​សម្ងួត​ប្រមាណ ១​ពាន់​៥០០​តោន និង​ឃ្លាំង​ស្តុក ផ្ទុក​ពី​ ៥​ម៉ឺន ទៅ ១០​ម៉ឺន​តោន។

គួរ​បញ្ជាក់​ថា នៅ​ក្នុង​វិស័យ​កសិកម្ម​បច្ចុប្បន្ន​បាន​និង​កំពុង​ផ្តល់​ការងារ​ដល់​ប្រជា​ពលរដ្ឋ​ជាង​៥០​ភាគរយ​ធៀប​នឹង​វិស័យ​ផ្សេងៗ និង ៣០​ភាគរយ​​នៃ​ផល​ទុន​ជាតិ​សរុប​ដែល​ទ្រទ្រង់​ដល់​កំណើន​​សេដ្ឋកិច្ច។ បើ​តាម​ឯកឧត្តម កៅ ថាច បញ្ជាក់​ថា ក្នុង​រយៈពេល​២​ ទៅ ៣​ឆ្នាំ​ខាង​មុខ​ កម្ពុជា​នឹង​ប្រែ​ក្លាយ​ប្រទេស​របស់​ខ្លួន​ទៅ​ជា​ប្រទេស​កសិកម្ម៕




អត្ថបទបន្ទាប់


កម្ពុជា​ស្នើ​មហាមិត្ត​ជប៉ុន​ឲ្យ​ជួយ​លើ​ការ​បង្កើត​រោងចក្រ​កែ​ច្នៃ​សំរាម

ព័ត៌មាន
ឆ្លៀត​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​រោងចក្រ​កែច្នៃ​សំរាម SHIN-KOTO INCINERATION PLANT ដែល​គ្រប់គ្រង​ដោយ​«អាជ្ញាធរ​សម្អាត​ទីក្រុង​តូក្យូ» …

AirAsia បើក​ការ​ហោះហើរ​ត្រង់​កូឡាឡំពួ-​ក្រុង​ព្រះសីហនុ

ព័ត៌មាន
នៅ​ទីបំផុត ដូច​ទៅ​នឹង​ការ​សន្យា​របស់​លោក អានតូនី ហ្វឺណាដែស ប្រធាន​​នាយកប្រតិបត្តិ ក្រុមហ៊ុន AirAsia កាល​ពី​ខែ​ឧសភា​កន្លង​ទៅ នៅ​ថ្ងៃ​…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ