សួនទឹក​កម្សាន្ដ​ដ៏ធំដំបូងគេ​នៅកម្ពុជា

សួនទឹកកម្សាន្តធំជាងគេបង្អស់មិនធ្លាប់មាននៅកម្ពុជា នឹងបើកជាផ្លូវការនៅដើមខែមេសា ឆ្នាំ២០២០


សួនទឹកកម្សាន្តដែលមានឈ្មោះថា ហ្គាឌិន ស៊ីធី វ័តធើផាក ដែលជាសួនទឹកកម្សាន្ដធំជាងគេមួយនៅអាស៊ាននឹងបើកសម្ពោធដំណើរការនៅដើមខែមេសា ឆ្នាំ ២០២០ខាងមុខនេះហើយ។ នេះបើយោងតាមការបញ្ជាក់សារជាថ្មីម្តងទៀត ពីម្ចាស់គម្រោងវិនិយោគដ៏ធំមួយនេះ។
សួនទឹកកម្សាន្តធំជាងគេបង្អស់មិនធ្លាប់មាននៅកម្ពុជា នឹងបើកជាផ្លូវការនៅដើមខែមេសា ឆ្នាំ២០២០ (រូបភាព៖ ខេមបូណូមីស)
ដោយ

សួនទឹកកម្សាន្ត​ធំទី១ មិនធ្លាប់មាន​នៅកម្ពុជានេះ វិនិយោគ​សាងសង់​ក្នុងទឹកប្រាក់​ប្រមាណ ៥៥លាន​ដុល្លារអាមេរិក ។ វិនិយោគសាងសង់​ដោយឯកឧត្តម​អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធាន​ក្រុមប្រឹក្សា​ភិបាល​នៃក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប ដែលជាក្រុមហ៊ុន​វិនិយោគ​ខ្មែរដ៏ធំល្បីល្បាញ​មួយនៅ​ក្នុង​ប្រទេសកម្ពុជា។

សួនទឹកកម្សាន្ត  ហ្គាដិនស៊ីធី វ័តធើផាក នេះ អភិវឌ្ឍសាងសង់​នៅលើផ្ទៃដីជិត​៧ហិកតា ដែលស្ថិតនៅ​ក្នុងតំបន់​អភិវឌ្ឍន៍​ទីក្រុងរណបថ្មី របស់ឯកឧត្តម អ្នកឧកញ៉ា លី យ៉ុងផាត់ ក្នុងសង្កាត់​ព្រែកតាសេក ខណ្ឌជ្រោយ​ចង្វារ​ប្រមាណ​ជាង ១៥ គីឡូម៉ែត្រ​ពីរាជធានីភ្នំពេញ។

កន្លងមក​ក្រុមហ៊ុនធ្លាប់​បានអះអាងថា សួនទឹកកម្សាន្តនេះ នឹងបើកដំណើរការ​នៅចុងឆ្នាំ ឬដើមឆ្នាំ ២០២០ ប៉ុន្តែពេលនេះម្ចាស់​គម្រោង​វិនិយោគ​បានបញ្ជាក់​អះអាង​ពេលវេលា​ច្បាស់ជាថ្មី​ម្តងទៀតថា នឹងបើកដំណើរការ​ជាផ្លូវការ​នៅ​ថ្ងៃទី០១ ខែមេសា ឆ្នាំ ២០២០ខាងមុខ។

សួនទឹក​កម្សាន្ដ​ ហ្គាឌិន ស៊ីធី វ័តធើផាក (រូបភាព៖ ខេមបូណូមីស)

លោក ស៊ូរ៉ាឆេត ប៊ូនយ៉ាសីតពិឆៃ ប្រធានគ្រប់គ្រង​គម្រោង​សាងសង់​សួនទឹក ហ្គាដិនស៊ីធី វ័តធើផាក បានអះអាងថា ការរៀបចំដេគ័រ រៀបចំសួនច្បារ ផ្លូវដើរខាងក្នុង និង សម្អាតតែប៉ុណ្ណោះ។

លោក ស៊ូរ៉ាឆេតបន្តថាលក្ខណៈពិសេស​របស់សួន​ទឹកកម្សាន្ត​ដ៏ធំដំបូងគេ​បង្អស់​នៅកម្ពុជានេះ មានកន្លែង​សំខាន់ៗ ដូចជា សមុទ្រ​សិប្បនិម្មិត ទឹកជ្រោះធ្លាក់​លើភ្នំ​សិប្បនិម្មិត កន្លែងរំអិល ទឹករាំ​តាម​ចង្វាក់ភ្លេង ទោងរំអិល​ដ៏ធំបំផុត មាន​ស្ទីមកម្តៅ កន្លែង​ក្មេងលេង​ជាច្រើន។

ប្រធាន​គម្រោងសាងសង់​សួនទឹកនេះបញ្ជាក់ថា នេះជាគម្រោង​ដ៏ធំបំផុត នៅកម្ពុជា ​បើប្រៀបធៀប​ទៅនឹងប្រទេស​ក្នុង​អាស៊ាន វាគឺជា សួនទឹកដ៏ល្អ​បំផុត​ប្រចាំ​តំបន់អាស៊ាន។ វាជារឿងដ៏ល្អណាស់ សម្រាប់​ប្រជាជន​កម្ពុជា ដែលចង់​មក​លេងកម្សាន្ត ជាពិសេស វានឹងទាក់ទាញ​ភ្ញៀវ​ទេសចរបរទេស ឲ្យចូលមក ប្រទេសកម្ពុជា ថែមទៀតផង។

លោក ស៊ូរ៉ាឆេត ប៊ូនយ៉ាសីតពិឆៃ ប្រធានគ្រប់គ្រងគម្រោងសាងសង់សួនទឹក ហ្គាដិនស៊ីធី វ័តធើផាក (រូបភាព៖ ខេមបូណូមីស)

លោក ឧកញ៉ា សេង ញ៉ក់ នាយកក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប បានឲ្យ​ដឹងថា ដោយសារតែ​មើលឃើញ​​ថា នៅរាជធានី​ភ្នំពេញយើង ក៏ដូចជា​ប្រទេសខ្មែរយើង ខ្វះកន្លែង​កម្សាន្ត​កម្រិតស្តង់ដារ​អន្តរជាតិ​បែបនេះហើយ ទើបក្រុមហ៊ុន​របស់​លោកសម្រេចចិត្ត​សាងសង់​សួនទឹកកម្សាន្ត​ដ៏ធំជាងគេ​មួយនេះឡើង។ 

ឧកញ៉ា សេង ញ៉ក់ អះអាងថា សួនទឹកកម្សាន្ត​ហ្គាដិន​ ស៊ីធី វ័តធើផាក នេះ គឺជាគម្រោង​ធំជាងគេទី១​ក្នុងតំបន់​អាស៊ាន ពោលគឺដណ្តើម​តំណែងធំ​ជាងសួន​ទឹកកម្សាន្ត នៅប៉ាតាយ៉ា ប្រទេសថៃ ដែលមានឈ្មោះថា  Cartoon Network Waterpark រហូតដល់​ទៅ ៥០ភាគរយឯណោះ។ 

សួនទឹក​កម្សាន្ដ​ ហ្គាឌិន ស៊ីធី វ័តធើផាក (រូបភាព៖ ខេមបូណូមីស)

សួនទឹកកម្សាន្តនេះ សាងសង់​រំលេចទៅ​តាម​បែបរចនាបថ​សម័យ​អង្គរ ដែលមានរូប​អប្សរា ដំរី ប្រសាទ​បាយ័ន អង្គរវត្ត លាយឡំទៅ​នឹងរចនាបថ​សម័យ​ទំនើប​មកពីអឺរ៉ុប និងអាមេរិក ផងដែរ។

លោកឧកញ៉ា សង្ឃឹមថា នៅពេលដែលសួនទឹកកម្សាន្ត​នេះសាងសង់​រួចរាល់ហើយ វាមិនត្រឹមតែ​ទាក់ទាញ​ភ្ញៀវទេសចរ​ក្នុងស្រុកប៉ុណ្ណោះទេ វាក៏នឹងទាក់ទាញ​ភ្ញៀវទេសចរ​ពីក្រៅប្រទេស​មកកម្សាន្ត​នៅប្រទេសកម្ពុជា​យើងផងដែរ។ ហើយនៅពេលនោះ អ្នករស់នៅភ្នំពេញ និងតាមបណ្តាខេត្តនានា​ក្នុងប្រទេស​មិនចាំបាច់​ចំណាយ​ពេលវេលា និងថវិកាច្រើនដើម្បី​ធ្វើដំណើរកម្សាន្ត​ទៅក្រៅស្រុក​នោះដែរ។

សួនទឹក​កម្សាន្ដ​ ហ្គាឌិន ស៊ីធី វ័តធើផាក (រូបភាព៖ ខេមបូណូមីស)

លោកឧកញ៉ា សេង ញ៉ក់ បានបញ្ជាក់បន្ថែមថា ក្រុមហ៊ុននឹងធ្វើឲ្យ​កន្លែងនេះក្លាយ​ជាចំណុចទាក់ទាញ​ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ពោលជាតំបន់​ទេសចរណ៍​ដ៏សំខាន់សម្រាប់​រាជធានីភ្នំពេញ ក៏ដូចជា​ប្រទេសកម្ពុជា និងអន្តរជាតិផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


លោក កឹម សុខា៖ បើ​មនុស្ស​គ្រប់​រូប​មិន​ត្រូវ​បាន​គេ​រំលោភ​បំពាន សង្គម​នឹង​មាន​ស្ថិរភាព

ព័ត៌មាន
លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ បាន​និយាយ​នៅ​ថ្ងៃ​អង្គារ ទី១០ ខែ​ធ្នូ​នេះ ថា សង្គម​មួយ​មាន​ស្ថិរភាព​ទៅ​បាន លុះត្រា​តែ​មន…

ប្រាក់ឈ្នួលនៅថៃកើនឡើងនៅឆ្នាំ២០២០ ខណៈការងារមួយចំនួនត្រូវបាត់បង់

ព័ត៌មាន
ប្រាក់ឈ្នួល នៅក្នុងប្រទេសថៃ នឹងមានការកើនឡើងអប្បបរមា ៥បាតក្នុងមួយថ្ងៃ គិតចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២០ខាងមុខនេះតទៅ តែយ៉ាងណាមិញ មជ្ឈម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ