Advertisement
Advertisement
Advertisement
នាំចេញវិស័យកាត់ដេរ

ការនាំចេញក្នុងវិស័យកាត់ដេរថយចុះជិត១០%ក្នុងឆ្នាំ២០២០


ការនាំចេញ ផ្នែកវិស័យកាត់ដេរវាយនភណ្ឌ របស់កម្ពុជា បានថយចុះប្រមាណជាជិត១០% ក្នុងឆ្នាំ២០២០កន្លងទៅ បើធៀបនឹងឆ្នាំ២០១៩ ធ្លាប់មានទំហំទឹកប្រាក់នាំចេញដល់ទៅជាង ៩ពាន់៣រយលានដុល្លារអាមេរិក។ នេះបើតាមការអះអាងរបស់អ្នកជំនាញ នៅក្នុងវិស័យកាត់ដេរកម្ពុជា។
នាំចេញក្នុងវិស័យកាត់ដេរធ្លាក់ចុះ១០%
ដោយ
Advertisement

លោក កេន លូ អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរកម្ពុជា បានប្រាប់ខេមបូណូមីស តាមទូរស័ព្ទថា ហេតុផលចម្បង ដែលធ្វើឲ្យ ការនាំចេញរបស់កម្ពុជា នៅក្នុងវិស័យកាត់ដេរ នៅឆ្នាំ២០២០ បានការថយចុះប្រមាណជិត ១០%នេះ គឺ ដោយសារតែបញ្ហាឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។

ដោយឡែក នៅក្នុងឆ្នាំ២០២១នេះវិញ លោក កេន លូ បញ្ជាក់ថា មិនទាន់អាចប៉ានស្មាននៅឡើយនោះទេ ដោយសារបញ្ហាកូវីដ-១៩ នៅមិនទាន់បានធូរស្បើយទាំងស្រុង ព្រោះបណ្តាប្រទេសនៅតំបន់អឺរ៉ុប និងអាមេរិក ដែលកម្ពុជាត្រូវនាំទំនិញទៅគឺនៅមានបន្តរីករាលដាលដដែល។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៩កន្លង កម្ពុជា បាននាំចេញផលិតផលវាយណភណ្ឌកាត់ដេរ និងសម្លៀកបំពាក់ និងសម្ភារៈធ្វើដំណើរ នៅក្នុងទំហំ ទឹកប្រាក់ប្រមាណ ៩ពាន់៣រយលានដុល្លារ បើប្រៀបធៀបឆ្នាំនឹងឆ្នាំ២០១៨ កើនឡើង១១%។

សូមបញ្ជាក់ថា នៅឆ្នាំ២០២១នេះ វិស័យកាត់ដេរ ពិសេសការនាំចេញ ផលិតផលធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ក៏កំពុងជួបប្រឈមនឹងបញ្ហាមួយទៀតដែរ ដោយសារតែប្រព័ន្ធអនុគ្រោះពន្ធទូទៅ GSP ដែលផ្ដោយដោយអាមេរិក ត្រូវបានផុតរលត់សុពលភាព កាលពីថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២០ មិនទាន់បានបន្ដឡើងវិញនៅឡើយទេ។ ប្រការនេះ បានតម្រូវឲ្យផលិតផលសម្រាប់ការធ្វើដំណើរទាំងអស់របស់កម្ពុជា ដែលនាំចេញទៅអាមេរិកត្រូវបង់ពន្ធនាំចូលរហូតដល់ប្រព័ន្ធអនុគ្រោះពន្ធរបស់អាមេរិកមួយនេះ ត្រូវបានផ្ដល់សុពលភាពឡើងវិញ។

បើទោះបីយ៉ាងណា អ្នកនាំចូលទំនិញទៅអាមេរិក អាចនឹងទទួលបានប្រាក់ពន្ធ ដែលខ្លួនបានបង់នោះ ត្រឡប់មកវិញ នៅពេលដែលការផ្ដល់ភាពអនុគ្រោះពន្ធ GSP នឹងត្រូវបន្ដផ្ដល់ជូនឡើងវិញនាពេលឆាប់ៗនេះ៕

Advertisement
© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


បុរសនៅពីក្រោយភាពជោគជ័យ របស់ហ្គេម PUBG ដែលគ្រោងបោះផ្សាយ IPO តម្លៃពាន់លានដុល្លារ!

ព័ត៌មាន
ក្រុមហ៊ុនផលិតហ្គេម PUBG ដ៏ល្បីរបស់ពិភពលោក កំពុងមានផែនការបោះផ្សាយលក់ភាគហ៊ុន ឬហៅ ថា IPO នៅក្នុងពេលឆាប់ៗនេះ ហើយបើតាមតម្លៃប៉ាន់ស្មាន ...

នាយកAIB៖កម្ពុជាមានអ្នកជំនាញគណនេយ្យស្តង់ដាអន្តរជាតិតិចតួចនៅឡើយ

ព័ត៌មាន
បើតាមអ្នកជំនាញបានឲ្យដឹងថា មកដល់សព្វថ្ងៃ ទាំងនៅក្នុងប្រទេសកម្ពុជានិងបណ្តាប្រទេសមួយចំនួនទៀត នៅក្នុងតំបន់អាស៊ាន កំពុងតែមានតម្រូវការគណនេយ្...

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ