តម្លៃប្រេងក្នុងស្រុក​

តម្លៃប្រេងឥន្ធនៈនៅកម្ពុជា បន្តឡើងថ្លៃជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ


តម្លៃប្រេងឥន្ធនៈនៅកម្ពុជា បានបន្តឡើងថ្លៃជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ លោក ស៊ាង ថៃ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរបស់ក្រសួងពាណិជ្ជកម្ម អះអាងថា ការឡើងថ្លៃនេះ ដោយសារតម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិឡើងថ្លៃ។
តម្លៃប្រេងឥន្ធនៈនៅកម្ពុជា បន្តឡើងថ្លៃជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ
ដោយ

តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម មកដល់ដើមខែកុម្ភៈនេះ តម្លៃប្រេងឥន្ធនៈ បានបន្តឡើងថ្លៃ៥០រៀលថែមទៀតក្នុង១លីត្រ ដោយប្រេងសាំងធម្មតាត្រូវលក់ចេញចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២១ ក្នុងតម្លៃ ៣.៤០០រៀលក្នុង១លីត្រ ខណៈប្រេងម៉ាស៊ូតលក់ចេញក្នុងតម្លៃ ៣.០៥០រៀលក្នុង១លីត្រ។ 

តម្លៃប្រេងឥន្ធនៈ បានចាប់ផ្ដើមឡើងថ្លៃចាប់តាំងពីពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២០ មកម្ល៉េះ ពោលគឺ បើប្រៀបធៀបតម្លៃប្រេងសាំង និងម៉ាស៊ូតបច្ចុប្បន្ន ជាមួយតម្លៃ កាលពីពាក់កណ្ដាលខែវិច្ឆិកា ឆ្នាំ២០២០ ប្រេងសាំងធម្មតាបានឡើងថ្លៃខ្ពស់ជាងមុន ៤៥០រៀល ខណៈប្រេងម៉ាស៊ូតឡើង ៥០០រៀលក្នុងមួយលីត្រ។ 

បើតាមឯកឧត្តម ស៊ាង ថៃ រដ្ឋលេខធិការក្រសួងពាណិជ្ជកម្ម មូលហេតុដែលធ្វើឲ្យតម្លៃប្រេងនៅកម្ពុជាឡើងថ្លៃនេះ ដោយសារផ្អែកលើតម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិឡើងថ្លៃ។ ពោលគឺក្រសួងគ្មានសិទ្ធិក្នុងការបញ្ចុះ ឬដំឡើងតម្លៃប្រេងនោះទេ គ្រាន់តែជាអ្នកសម្របសម្រួលប៉ុណ្ណោះ។  

បើក្រលេកទៅមើល តម្លៃប្រេងឆៅនៅលើទីផ្សារពិភពលោក ដូចជានៅទីផ្សារ WTI របស់អាមេរិកឃើញថា មានស្ទុះងើបឡើងវិញចាប់តាំងពីខែវិច្ឆិកាឆ្នាំ២០២០មក ដោយងើបឡើងពីតម្លៃជិត ៣៦ដុល្លារអាមេរិក ក្នុងមួយបារ៉ែល មកដល់តម្លៃជាង ៥៤ដុល្លារក្នុងមួយប៉ារ៉ែលគិតត្រឹមថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ ខណៈដែលតម្លៃប្រេងឆៅនៅលើទីផ្សារអង់គ្លេស នៅតែបន្ដកំណើនដូចគ្នាដែរ ដោយគិតនៅថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ២០២១ ប្រេងមួយបារ៉ែលតម្លៃជិត៥៧ដុល្លារ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រដ្ឋប្រហារនៅមីយ៉ាន់ម៉ា៖ថៃខាតបង់មួយថ្ងៃ ១,៥ លានដុល្លារពីពាណិជ្ជកម្មតាមព្រំដែនជាមួយមីយ៉ាន់ម៉ា

ព័ត៌មាន
ប្រទេសថៃបានប៉ាន់ប្រមាណថា ខ្លូននឹងខាតបង់លើការធ្វើពាណិជ្ជកម្មចេញចូលច្រកតាមព្រំដែនជាមួយមីយ៉ាន់ម៉ាក្នុងមួយថ្ងៃ ៥០លានបាត ឬស្មើនឹងជាង ១,៥ លាន…

សេដ្ឋកិច្ចចិនត្រូវបានរំពឹងថានឹងងើបឡើងវិញឆាប់រហ័សទោះក្នុងស្ថានភាពមិនច្បាស់លាស់ឆ្នាំ២០២១

ព័ត៌មាន
សេដ្ឋកិច្ចរបស់មហាយក្សចិន ត្រូវបានអ្នកជំនាញសេដ្ឋកិច្ចរំពឹងថា នឹងមានការស្ទុះងើបឡើងវិញយ៉ាងលឿននៅឆ្នាំនេះ បើទោះបីជា មានការផ្លាស់ប្ដូរបន្ដិចបន្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ