ចំណូលពន្ធដារ

ចំណូលពន្ធដារ ថយចុះ ៨% នៅខែមករា ឆ្នាំ២០២១


ចំណូលពន្ធ និងអាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាននៅក្នុងខែមករាឆ្នាំ២០២១ សម្រេចបានប្រមាណជាង២១៧ លានដុល្លារអាមេរិក ស្មើនឹងជិត១០%នៃផែនការប្រចាំឆ្នាំ។ ក៏ប៉ុន្ដែ បើប្រៀបធៀបនឹងខែមករាឆ្នាំ២០២០ លទ្ធផលចំណូលនេះ មានការថយចុះជាង១៩លានដុល្លារ ឬស្មើនឹងអត្រាធ្លាក់ចុះប្រមាណជាង ៨%។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានពន្ធដារ។
អគ្គនាយកដ្ឋានពន្ធដារ
ដោយ

តាមរបាយការណ៍​បានបញ្ជាក់ទៀតថា នៅខែមករា ឆ្នាំ២០២១ ចំណូលពន្ធ ៣ប្រភេទ​នៅតែរក្សាបាន​កំណើន​គួរឲ្យ​កត់សម្គាល់​ ក្នុងនោះ ពន្ធ​លើប្រាក់ចំណូល​បាន​កើនឡើង​ជាង​៧%, អាករពិសេស​កើនជាង​៥,៥% និងពន្ធលើប្រាក់បៀវត្ស​កើនឡើង​ជាង​១០%។

សម្រាប់ពេញមួយឆ្នាំ២០២១នេះ អគ្គនាយកដ្ឋាន​ពន្ធដារ​មានកាតព្វកិច្ច​ប្រមូលចំណូលពន្ធ​អាករ ប្រមាណជាង​២ពាន់២រយលាន​ដុល្លារ​ ទៅតាម​ផែនការ​ច្បាប់​ហិរញ្ញវត្ថុ​ដែលបាន​កំណត់។

កាលពីឆ្នាំ២០២០ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូល​បាន​ជិត​២ពាន់​៣រយ​លាន​ដុល្លារអាមេរិក កើនឡើង​ជិត​៤% ធៀបនឹង​ឆ្នាំ២០១៩។

តាមច្បាប់ស្ដីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ២០២១ របស់​ក្រសួង​សេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ បាន​ឲ្យដឹងថា នៅឆ្នាំ២០២១ ​ប្រាក់ចំណូល​ដែលអគ្គនាយកដ្ឋាន​ពន្ធដារ​ប្រមូល​បាន​ធៀបទៅនឹង​តាមផែនការ​ច្បាប់​ហិរញ្ញវត្ថុ​ ត្រូវបាន​រំពឹងថា​នឹងមានការធ្លាក់ចុះ១៥%។

ការថយចុះ​នៃ​ចំណូល​ដែលប្រមូលដោយ​អគ្គនាយកដ្ឋាន​ពន្ធដារ ត្រូវបាន​គេកត់សម្គាល់ឃើញថា ដោយសារតែ​បញ្ហាមេរោគរាតត្បាតកូវីដ-១៩ បានបង្កឲ្យមាន​ផលប៉ះពាល់​ជាច្រើន​ដល់​ដំណើរការអាជីវកម្ម​ក្នុងស្រុក ពិសេស​អាជីវកម្ម​នៅក្នុង​វិស័យ​ទេសចរណ៍​តែម្ដង ដែលវា​ក៏ជា​មូលហេតុ​មួយ​ធ្វើឲ្យ​រដ្ឋ​បាត់បង់​ចំណូលពន្ធ​ទៅតាមនោះដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាមេរិកប្រាប់ប្រទេស G20 ថាខ្លួននឹងគាំទ្រប្រទេស G20 ក្នុងការជំរុញឲ្យសេដ្ឋកិច្ចសកលឲ្យស្ទុះងើបឡើងវិញ

ព័ត៌មាន
រដ្ឋការរបស់លោកចូ បៃឌិនប្រធានាធិបតីអាមេរិក បានបញ្ជាក់ប្រាប់ទៅកាន់សម្ព័ន្ធមិត្តរបស់ខ្លួន គឺបណ្ដាប្រទេសរីកចម្រើនG20 ថា អាមេរិកនឹងនៅតែនឹងបន្…

សេដ្ឋកិច្ចជប៉ុនធ្លាក់ចុះ៤,៨%នៅឆ្នាំ២០២០ជាការធ្លាក់ចុះអាក្រក់បំផុតនៅរយៈពេលជាង១ទសវត្សរ៍មកនេះ

ព័ត៌មាន
ធនាគារកណ្តាលជប៉ុននាពេលថ្មីៗនេះ បានបង្ហាញរបាយការណ៍ថ្មីមួយ ស្តីពីការដាំក្បាលចុះខ្លាំងនូវទំហំផលិតផលក្នុងស្រុកសរុប ឬGDP របស់ជប៉ុនធ្លាក់ចុះ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ