ប្រទេសអាល្លឺម៉ង់

ក្រុមសិទ្ធិមនុស្សនៅអាល្លឺម៉ង់ប្តឹងក្រុមហ៊ុនលក់សម្លៀកបំពាក់ ដែលទិញសម្លៀកបំពាក់ផលិតនៅតំបន់ស៊ិនជាំងប្រទេសចិន


ក្រុមអ្នកសិទ្ធិមនុស្សមួយក្រុមបានដាក់ពាក្យបណ្តឹងទៅអាជ្ញាធរប្រទេសអាល្លឺម៉ង់កាលពីថ្ងៃច័ន្ទដើមសប្តាហ៍នេះ ដោយបានចោទប្រកាន់ក្រុមហ៊ុន និងហាងលក់រាយ ម៉ូដសម្លៀកបំពាក់ជាច្រើន ថាបានកេងចំណេញលើការបង្ខិតបង្ខំឲ្យធ្វើការ រំលោភលើសិទ្ធិរបស់ជនជាតិអ៊ុយហ្គ័រ នៅក្នុងតំបន់ស៊ីនជាំងប្រទេសចិន។ភាគីចិនបានច្រានចោល ការលើកឡើងនេះ ដោយបានអះអាងថាមិនមានការធ្វើបាប ឬបង្ខិតបង្ខំជនជាតិភាគតិចមូស្លីមអ៊ុយហ្គ័រ នៅតំបន់ស៊ីនជាំង ឲ្យធ្វើការក្នុងឧស្សាហកម្មកប្បាសនោះទេ។ ដោយឡែកភាគីក្រុមហ៊ុនក៏បានចេញមុខមកទាល់ចោលការចោទប្រកាន់នេះដែរ។
កម្មករកាត់ដេរ កំពុងដេរសម្លៀកបំពាក់នៅក្រុមហ៊ុនសម្លៀកបំពាក់ ប្រទេសអាល្លឺម៉ង់
ដោយ

ពាក្យបណ្តឹង​កម្រាស់​៩៦​ទំព័រ​ដែល​ក្រុម​អ្នកធ្វើការ​ផ្នែក​សិទ្ធិ​មនុស្ស​ប្រចាំ​ក្រុង​ប៊ែ​រ​ឡាំង ហៅ​កាត់​ថា ECCHR បាន​ចោទប្រកាន់​ទៅ​ក្រុមហ៊ុន​លក់​សម្លៀក​បំពាក់​ដ៏​ល្បី Hugo Boss និង​ហាង​លក់រាយ​ជា​ច្រើន​ផ្សេង​ទៀត​ថា​បាន កេង​ចំណេញ​ដោយ​ផ្ទាល់ និង​ខ្លះ​ទៀត​ដោយ​ប្រយោល​ពី​កម្លាំង​ពលកម្ម​ដែល​កើត​ចេញពី​ការ​បង្ខិតបង្ខំ​ជនជាតិ​អ៊ុយ​ហ្គ័​រ នៅ​ក្នុង​ឧស្សាហកម្ម​កប្បាស​ក្នុង​តំបន់​ស៊ី​ន​ជាំ​ង​ប្រទេស​ចិន​។

ក្រុម​អ្នក​សិទ្ធិ​មនុស្ស​បាន​គូសបញ្ជាក់​ថា វា​ជា​ការណ៍​ដែល​មិន​អាច​ទទួលយក​បាន​ទេ ដែល​រដ្ឋាភិបាល​អ៊ឺ​រ៉ុ​ប​ជា​អ្នក​រិះគន់​ប្រទេស​ចិន​ចំពោះ​ការ​រំលោភសិទ្ធិ​មនុស្ស​នៅ​ស៊ី​ន​ជាំ​ង ខណៈ​ដែល​ក្រុមហ៊ុន​របស់​អឺរ៉ុប​វិញ មក​សំងំ​ទទួលយក​ផល​ចំណេញ​ពី​ការ​កេងប្រវ័ញ្ច​លើ​ពួក​គេ​។ ក្រុម​សិទ្ធិ​មនុស្ស​ដដែល បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​អា​ល្លឺ​ម៉​ង់ បើក​កា​រសើប​អង្កេត​ជុំវិញ​សំណុំរឿង​នេះ ហើយ​ប្រសិនបើ​រក​ឃើញ​ថា​វា​ជា​ការ​ពិតមែន​នោះ ក្រុមហ៊ុន​ត្រូវ​មានការ​ទទួលខុសត្រូវ​ខ្ពស់​ចំពោះ​មុខ​ច្បាប់​។

ភាគី​ចិន​បាន​ច្រានចោល ការ​លើក​ឡើង​នេះ ដោយ​បាន​អះអាង​ថា​មិន​មានការ​ធ្វើបាប ឬ​បង្ខិតបង្ខំ​ជនជាតិភាគតិច​មូ​ស្លី​ម​អ៊ុយ​ហ្គ័​រ នៅ​តំបន់​ស៊ី​ន​ជាំ​ង ឲ្យ​ធ្វើការ​ក្នុង​ឧស្សាហកម្ម​កប្បាស​នោះ​ទេ​។ ដោយឡែក​ភាគី​ក្រុមហ៊ុន​ក៏​បាន​ចេញ​មុខ​មក​ទាល់​ចោលការ​ចោទប្រកាន់​នេះ​ដែរ​។ 

គួរ​ជម្រាប​ថា មិន​ត្រឹមតែ​ក្រុមហ៊ុន​នៅ​អា​ល្លឺ​ម៉​ង់​នោះ​ទេ​ដែល​រង​ការ​ចោទប្រកាន់​បែប​នេះ កន្លង​មក​ហាង​លក់​សម្លៀក​បំពាក់ Zara នៅ​ប្រទេស​បារាំង ក៏​ធ្លាប់​ត្រូវ​បាន​អាជ្ញាធរ​ប្រទេស​នេះ បើក​ការ​ស៊ើបអង្កេត​ក្នុង​សំណុំរឿង​ដូច​គ្នា​នេះ​ដែរ​។

ទិន្នន័យ​ពី​អង្គការសហប្រជាជាតិ​បាន​បង្ហាញ​ថា យ៉ាង​ហោច​ណាស់​មាន​ជនជាតិ​អ៊ុយ​ហ្គ័​រ​ប្រមាណ​១​លាន​នាក់​ត្រូវ​បាន​គេ​បង្ខាំង​ទុក​ក្នុង​ជំរុំ និង​បង្ខំ​ឲ្យ​ធ្វើការ ក្នុង​តំបន់​ស៊ី​ន​ជាំ​ង ប្រទេស​ចិន​។

ដោយឡែក ក្រោម​ហេតុផល​រំលោភសិទ្ធិ​មនុស្ស សហរដ្ឋអាមេរិក​កាលពី​ខែមករា បាន​ប្រកាស​បញ្ឈប់​ការ​នាំ​ចូល​កប្បាស ដែល​ដាំ​ដុះ​នៅ​តំបន់​ស៊ី​ន​ជាំ​ង ប្រទេស​ចិន​ផង​ដែរ​។ ប្រការ​នេះ​បាន​ជះ​ឥទ្ធិពល​ដល់​ឧស្សាហកម្ម​កប្បាស​នៅ​ចិន​យ៉ាង​ខ្លាំង ដោយសារ​តែ​កប្បាស​ដែល​ដាំ​ដុះ​នៅ​ប្រទេស​ចិន បាន​តំណាង​ឲ្យ​ទិន្នផល​២០% នៃ​ទិន្នផល​កប្បាស​សរុប​នៅ​ទូ​ទាំង​ពិភពលោក ខណៈ ដែល​៨៥%​នៃ​ទិន្នផល​កប្បាស​របស់​ចិន ត្រូវ​បាន​ដាំ​ដុះ​នៅ​តំបន់​ស៊ី​ន​ជាំ​ង​នេះ​ផ្ទាល់​តែ​ម្តង​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនបារាំងតូតាល់ ចុះកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ាក់ក្នុងទំហំទឹកប្រាក់ ២៧ពាន់លានដុល្លារ

ព័ត៌មាន
ក្រុមហ៊ុនប្រេងដ៏ធំមួយរបស់បារាំង គឺ តូតាល់ បានចុះហត្ថលេខាជាមួយនឹងរដ្ឋាភិបាលប្រទេសអ៊ីរ៉ាក់ លើកិច្ចព្រមព្រៀងមួយដែលមានតម្លៃទឹកប្រាក់ដល់ទៅ២…

មន្រ្តីជាន់ខ្ពស់កម្ពុជា ៩៧នាក់ បានបញ្ចប់កម្មវិធីបណ្តុះបណ្តាលស្តីពីការនាំមុខផ្នែកឌីជីថលូបនីយកម្មនិងបរិវត្តកម្មនៃសេដ្ឋកិច្ចកម្ពុជា

ព័ត៌មាន
សូមអបអរសាទរ ដល់មន្រ្តីជាន់ខ្ពស់មកពីវិស័យឯកជននិងសាធារណៈចំនួន ៩៧នាក់ ដែលបាន បញ្ចប់កម្មវិធីបណ្តុះបណ្តាលស្តីពី “ការនាំមុខផ្នែកឌីជីថលូបនីយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ