អាល្លឺម៉ង់-ចិន

សូម្បី​អាល្លឺម៉ង់ដែលធ្លាប់ស្វាគមន៍ ឥឡូវ ក៏ញញើត​នឹង​វិនិយោគចិនដែរ!!!


បើ​និយាយ​ពី​ប្រទេស​អាល្លឺម៉ង់ គេ​អាចនិយាយ​បាន​ថា ជាបងធំ​នៅ​ក្នុង​ប្លុក​អឺរ៉ុប ប៉ុន្តែ ថ្មីៗ​នេះ អាល្លឺម៉ង់​ហាក់​បង្ហាញ​នូវ​ភាព​ប្រយ័ត្នប្រយែង​ និង​ញញើត​ចំពោះ​វិនិយោគ​ចិន​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន បន្ទាប់​ពី​មាន​ចរន្ត​កើនឡើង​នៃ​វិនិយោគិនចិន​ទិញ​យក​ក្រុមហ៊ុនអាល្លឺម៉ង់។
សូម្បី​អាល្លឺម៉ង់ដែលធ្លាប់ស្វាគមន៍ ឥឡូវ ក៏ញញើត​នឹង​វិនិយោគចិនដែរ!!!
ដោយ

សារព័ត៌មាន The South China Morning Post ថ្មីៗ​នេះ បានចុះ​ផ្សាយ​អត្ថបទ​មួយ ថា និន្នាការនៃការទិញក្រុមហ៊ុន​ក្នុងស្រុក​អាល្លឺម៉ងដោយ​វិនិយោគិន​ចិន បានធ្វើ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ប៊ែរឡាំង បង្កើន​ការ​ប្រយ័ត្ន​ប្រយែង​ចំពោះ​ការ​ផ្ដល់​លទ្ធភាព​ចូលទីផ្សារ​របស់​ខ្លួន ដល់​វិនិយោគិន​បរទេស។ 

ប្រទេសបងធំ​អឺរ៉ុប​មួយ​នេះ ដែលតែងតែ​គាំទ្រ​ពាណិជ្ជកម្ម​សេរី​នៅ​លើ​ឆាក​អន្តរជាតិ ឥឡូវ ហាក់​បង្ហាញនូវ​ភាព​ញញើត​និងប្រុងប្រយ័ត្ន​ចំពោះ​លំហូរ​ចូល​នៃ​វិនិយោគចិន បន្ទាប់​ពី​មាន​រលក​នៃការ​ទិញ​យក​ក្រុមហ៊ុន​បច្ចេកវិទ្យា​អាល្លឺម៉ង់ ពីសំណាក់​វិនិយោគិនចិន។ 

កាលអំឡុងខែ​កក្កដា គណៈរដ្ឋមន្ត្រី​របស់​អធិការបតី​អាល្លឺម៉ង់ អ៊ែនជេឡា មើឃែល បាន​សម្រេច​រារាំង​កិច្ចព្រមព្រៀងទិញ​ក្រុមហ៊ុន​អាល្លឺម៉ង់​មួយ ពីសំណាក់​អ្នក​វិនិយោគិនចិន។ នេះ​បើ​តាម​ការចុះ​ផ្សាយ​របស់​សារព័ត៌មាន The South China Morning Post។ ក្រុមហ៊ុនចិន Yantai Taihai Group បាន​ដក​សំណើ​សុំ​ទិញ​ក្រុមហ៊ុន​ផលិតឧបករណ៍​របស់​អាល្លឺម៉ង់ ឈ្មោះ Leifeld Metal Spinning នៅនាទីចុងក្រោយ បន្ទាប់ពីរដ្ឋាភិបាលអាល្លឺម៉ង់​បាន​ផ្ដល់​សញ្ញាថា ខ្លួន​នឹង​រារាំង​ការទិញក្រុមហ៊ុន​នេះ ដោយ​សំអាង​លើ​«ហេតុផល​សន្តិសុខ»។ 

ក្រុមហ៊ុន Leifeld ផលិត​ឧបករណ៍ដែលប្រើប្រាស់​ក្នុង​វិស័យ​ថាមពល​នុយក្លេអ៊ែរ និង​លំហ​អាកាស។ នៅមុន​ការដួលរំលំ​នៃ​ការប៉ុនប៉ង​ទិញ​ក្រុមហ៊ុន​នេះ​បន្តិច ធនាគាររដ្ឋ​អាល្លឺម៉ង់ KfW បាន​ប្រកាស​ថា ខ្លួន​នឹង​ទិញ​ហ៊ុន​ ២០% នៅ​ក្នុង​ក្រុមហ៊ុន​គ្រប់គ្រង​បណ្ដាញ​អគ្គិសនី 50Hertz ដើម្បីការពារ​ក្រុមហ៊ុននេះ​ពីការ​ប៉ុនប៉ង​ទិញ​ពី​សំណាក់​ក្រុមហ៊ុន​រដ្ឋ​របស់​ចិន ឈ្មោះ State Grid Corporation of China។

កាលអំឡុងខែសីហា ឆ្នាំនេះ រដ្ឋាភិបាលអាល្លឺម៉ង់​ក៏បានប្រកាស​ផែនការ​បន្ទាប​លក្ខខណ្ឌ​តម្រូវ​អប្បបរមា​ដើម្បី​ត្រួតពិនិត្យ​វិនិយោគបរទេស​នៅក្នុងវិស័យនានា ដែលពាក់ព័ន្ធ​នឹង​វិស័យ​ការពារជាតិ ឬសន្តិសុខ​ជាតិ។ 

កាលឆ្នាំទៅមិញ រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​ពង្រឹងការគ្រប់គ្រងលើ​វិនិយោគ​បរទេស ដោយ​ផ្ដល់​អំណាច​ឲ្យ​ខ្លួន​អាច​ធ្វើ​អន្តរាគមន៍ ប្រសិន​បើ​វិនិយោគិន​បរទេស​មួយ​មាន​ហ៊ុន​ ២៥% នៅ​ក្នុងក្រុមហ៊ុន​អាល្លឺម៉ង់។ ហើយ​ឥឡូវនេះ រដ្ឋាភិបាល​ក្រុងប៊ែរឡាំង ចង់​ត្រួតពិនិត្យ​កិច្ចព្រមព្រៀង​ទិញ​លក់​ក្រុមហ៊ុន​ឲ្យកាន់តែ​ហ្មត់ចត់​ថែមទៀត ដោយ​បន្ថយ​កម្រិត​អប្បបរមា​នៃ​ហ៊ុន​ដែលកាន់កាប់​ដោយ​បរទេស មកត្រឹមតែ ១៥%។ 

វិធានការទាំងនេះ ដែលបង្ហាញពីការប្រុងប្រយ័ត្ន​របស់​អាល្លឺម៉ង់​ចំពោះ​វិនិយោគចិន កើតឡើង​បន្ទាប់ពី​មាន​ចរន្ត​ទិញ​ក្រុមហ៊ុន​អាល្លឺម៉ង់​ពីសំណាក់​វិនិយោគិន​ចិន​យ៉ាងច្រើន។ 

នៅឆ្នាំ​២០១៧ កិច្ច​ព្រមព្រៀង​ទិញ​ និង​ច្របាច់​បញ្ចូលគ្នា​នូវក្រុមហ៊ុនអាល្លឺម៉ង់​ ពីសំណាក់​វិនិយោគិន​ចិនមកពី​ចិនដីគោក និងចិនហុងកុង បាន​កើន​ឡើង​យ៉ាងខ្លាំង ដោយ​មាន​ដល់ទៅ ៦៩​ កិច្ចព្រមព្រៀង បើធៀប​នឹង​ឆ្នាំ​២០១១ ដែលមានតែ ១៨ កិច្ច​ព្រមព្រៀង​ប៉ុណ្ណោះ។ ទឹក​ប្រាក់វិនិយោគរបស់ចិន​នៅ​ក្នុង​ក្រុមហ៊ុន​អាល្លឺម៉ង់បាន​កើន​ឡើងពីប្រមាណ ៨០០លានដុល្លារ​អាមេរិក នៅឆ្នាំ​២០១១​ មក​ដល់​ជាង ៨ពាន់​លាន​ដុល្លារអាមេរិក នៅឆ្នាំ​២០១៦៕




អត្ថបទបន្ទាប់


គម្រោងផ្ទះតម្លៃសមរម្យលោក​ឧកញ៉ា សៀ ឫទ្ធី នឹងចាប់ផ្ដើមប្រគល់ផ្ទះជូនអតិថិជន នៅត្រីមាសទី១ ឆ្នាំ២០១៩

ព័ត៌មាន
ក្រោយពីមានការគាំទ្រយ៉ាងផុសផុល និងទន្ទឹងរង់ចាំយ៉ាងអន្ទះសា ពីសំណាក់អតិថិជនដែលបានចុះឈ្មោះទិញផ្ទះតម្លៃសមរម្យ នៅក្នុងគម្រោងទីក្រុងរណបសិរីមង្គ…

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារ នឹងបន្តលក់ភាគហ៊ុនកាន់តែច្រើន ពីព្រោះពិបាកដកដង្ហើមប្រកួតប្រជែង

ព័ត៌មាន
រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សុខភាពនៅក្នុងវិស័យធនាគារ និង ហិរញ្ញវត្ថុ ហាក់បីដូចជារាងថប់ដង្ហើម ចង្អៀតពិបាកក្នុងឈរជើងប្រកួតប្រជែងនៅក្នុង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ