តម្រូវការសាច់ជ្រូក​ក្នុងប្រទេសចិន

ការស្រាវជ្រាវ៖ ការនាំចូលជ្រូកទៅចិន នឹងនៅតែមានឱកាសល្អសម្រាប់ ១ឆ្នាំ ទៅ២ឆ្នាំទៀត


ការស្រាវជ្រាវ របស់ក្រុមអ្នកស្រាវជ្រាវ និងវិភាគមកពីប្រទេសបារាំង បានឲ្យដឹងថា អ្នកនាំចេញសាច់ជ្រូកទៅកាន់ទីផ្សារចិន នៅតែមានអត្ថប្រយោជន៍ដ៏ធំ និងឱកាសដ៏ល្អ សម្រាប់ពេល ១ឆ្នាំ ឬ ២ឆ្នាំទៀត ក្នុងការបំពេញចន្លោះប្រហោងនៃ តម្រូវការសាច់ជ្រូកនៅក្នុងប្រទេសចិន ព្រោះថា ផលិតកម្មសាច់ជ្រូករបស់ចិន នៅតែទទួលរងឥទ្ធិពលពីជម្ងឺប៉េស្តជ្រូក ពុំទាន់អាចផ្គត់ផ្គង់ទីផ្សារក្នុងស្រុកបានគ្រប់គ្រាន់ និងកំពុងតែខ្វះខាតសាច់ជ្រូកជាច្រើន។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មានអន្តរជាតិ CNBC។
ចិនប្រមូលទិញសាច់ជ្រូក ផ្គត់ផ្គង់បុណ្យចូលឆ្នាំចិនដោយសង្ឃឹមថាខ្វះខាត (រូបភាព៖http://www.asianews.it/)
ដោយ

ក្រុមហ៊ុនស្រាវជ្រាវ និងប្រឹក្សា​យោបល់ GIRA មកពី​ប្រទេសបារាំង បានបង្ហាញពី ចន្លោះប្រហោង​នៃការផ្គត់ផ្គង់​សាច់ជ្រូកនៅ​ក្នុងប្រទេសចិន ហើយគូស​បញ្ជាក់ថា វាជាឱកាស​ដ៏ល្អបំផុត ក្នុងការទាញ​យកប្រាក់​ចំណេញ ព្រោះតម្លៃ​សាច់ជ្រូក កើនថ្លៃជាង ៣ ទៅ ៤ដង​នៃថ្លៃ​ដើមផលិត។

បើតាមទិន្នន័យពី មន្ទីរ​កសិកម្ម​សហរដ្ឋអាមេរិក បានបញ្ជាក់ថា បច្ចុប្បន្ន​មានទីផ្សារ​ចំនួន ២០ រួមមានទាំង សហរដ្ឋអាមេរិក កាណាដា និងសហភាពអឺរ៉ុប ដែលត្រូវបាន​អនុញ្ញាតឲ្យនាំចេញ​សាច់ជ្រូក ទៅកាន់​ប្រទេសចិន។

ជម្ងឺប៉េស្តជ្រូក​បានបំផ្លាញ​ និងកាត់បន្ថយ​ខ្សែច្រវាក់​ផលិតកម្ម​សាច់ជ្រូក​ច្រើនបំផុត មិនធ្លាប់​មាន បើទោះបីជា មេរោគកូវីដ-១៩ កាត់បន្ថយ​ផលិតកម្ម​ខ្លះក៏ដោយ តម្លៃសាច់ជ្រូក​ នៅតែកើន​ឡើង​ទ្វេដង ធៀបនឹង ២ឆ្នាំមុន។

តម្លៃសាច់ជ្រូកក្នុងស្រុក​របស់​ប្រទេសចិន កាលពីខែ​ឧសភា កើនឡើង ៨១% ធៀបនឹង​ឆ្នាំមុន ហើយក្នុង​រយៈពេល ៤ខែដើមឆ្នាំ​ ២០២០ ការនាំចូល​សាច់ជ្រូក​ពីក្រៅ​ប្រទេស បានកើនឡើង ​១៧០% ធៀបនឹង​ពេលដូចគ្នា កាលពីឆ្នាំមុន។

ប្រទេសប្រេស៊ីល និងសហរដ្ឋអាមេរិក​ដែលជា​ទីផ្សារនាំចេញ​សាច់ជ្រូក​ទៅកាន់ ចិន ដ៏សំខាន់​ដែរនោះ បានផ្អាកដំណើរការ​រោងចក្រ​កែច្នៃសាច់​មួយចំនួនធំ បន្ទាប់ពីមាន​បុគ្គលិក​ឆ្លងមេរោគ​កូវីដ-១៩ ដែលធ្វើឲ្យ​ការផ្គត់ផ្គត់​សាច់ជ្រូក​ទៅចិន​កាន់តែ​មាន​ចន្លោះប្រហោង។

យ៉ាងណាក៏ដោយ បើសិនជា​វិស័យ​ផលិតកម្ម​សាច់ជ្រូក ទាក់ទាញ​ការវិនិយោគ​ច្រើន​ហួសពេក វានឹង​អាច​មានការផ្គត់ផ្គង់​លើសពី​តម្រូវការ​នៅក្នុង​រយៈពេល ២ឆ្នាំ ឬ ៣ឆ្នាំខាងមុខ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


លំហូរទឹកប្រាក់វិនិយោគសកល នឹងធ្លាក់ចុះជាង ៤០% នៅឆ្នាំ២០២០

ព័ត៌មាន
លំហូរនៃទឹកប្រាក់វិនិយោគទៅក្រៅប្រទេស នៅទូទាំងសកលលោក នឹងធ្លាក់ចុះជាង ៤០% មកនៅក្រោម ១ទ្រីលានដុល្លារអាមេរិកប៉ុណ្ណោះ ក្នុងឆ្នាំ ២០២០ ដែលជាត…

ក្នុងវិបត្តិកូវីដ-១៩នេះ ការធ្វើពិពិធកម្មគ្រប់វិស័យអាចនឹងជួយស្រោចស្រង់សេដ្ឋកិច្ច

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មបានអះអាងថា ជាគោលនយោបាយដើម្បីឆ្លើយតប ទៅនឹងវិបត្តិកូ វីដ-១៩ ក្រសួងពាណិជ្ជកម្ម ប្រកាសគាំទ្រ និងលើកទឹកចិត្តឲ្យម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ