បញ្ហា Covid-19 នៅកម្ពុជា

សមាគមរោងចក្រកាត់ដេរនៅកម្ពុជា អំពាវនាវភាគីពាក់ព័ន្ធទាំងអស់«រួមដៃគ្នា ដើម្បីអាចបន្ដរស់បានទាំងអស់គ្នា»


អំឡុងពេលស្ថានការណ៍វិវត្តន៍នៃការរីករាលដាលនៃមេរោគ Covid-19 កាន់តែយ៉ាប់យឺននៅទូទាំងសកលលោក បច្ចុប្បន្ននេះ វាក៏បានធ្វើឲ្យមានភាពចលាចលដល់ជីវិតរបស់នៅ និងការធ្វើពាណិជ្ជកម្មនានាផងដែរ។ នៅថ្ងៃទី ២៤ ខែមីនានេះ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានចេញសេចក្ដីអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ឲ្យរួមដៃគ្នា ដើម្បីទាំងអស់គ្នាអាចបន្ដរស់បាន នៅក្នុងស្ថានភាពដ៏អាក្រក់នេះ។
កម្មករ​ចេញ​ពី​រោងចក្រ​មួយ​កន្លែង នៅក្នុងរាជធានីភ្នំពេញ ប្រទេស​កម្ពុជា។ រូបភាព​ឯកសារ
ដោយ

បើតាម​សមាគមរោងចក្រ​កាត់ដេរ​នៅកម្ពុជា បាន​ឲ្យដឹងថា ចំពោះ​អ្នកបញ្ជាទិញទាំងអស់ នៅក្នុងកាលៈទេសៈនេះ សូមកុំបោះបង់​កម្ពុជា សមាគម​បានជំរុញ​អ្នកបញ្ជាទិញ​បំពេញ​កាត្វកិច្ច​របស់ខ្លួន តាមកិច្ចសន្យា ដែលបានចុះរួចហើយ ដោយទទួលយក​ការដឹកទំនិញ​ដែលបាន​ផលិតរួច និងទំនិញ​ដែលបច្ចុប្បន្ន​កំពុង​ផលិត និងទូទាត់ ប្រាក់​តាមលក្ខខណ្ឌធម្មតា។ សមាគមរោងចក្រ​កាត់ដេរ នៅកម្ពុជា បញ្ជាក់ថា «ការធ្វើបែបនេះ នឹងអាចធ្វើឲ្យរោងចក្រ​មាន​លទ្ធភាព​បើកប្រាក់ឈ្នួល ដល់កម្មករ និងបន្ដការងារ​សម្រាប់ពួកគេ។»

ដោយឡែក ចំពោះរោងចក្រវិញ សមាគមបានគូសបញ្ជាក់ថា សុវត្ថិភាពកម្មករ ជាកត្តចម្បង។ និងស្នើឲ្យរោងចក្រ​យកចិត្តទុកដាក់ និងអនាម័យ​កម្រិតខ្ពស់​ ជាវិធានការ​ការពារ​នៅកន្លែងការងារ ដើម្បីការពារ​កម្មករ​ និងជួយបង្ការ​ការឆ្លង​រីករាលដាល​នៃវីរុសនេះ។

រីឯ ចំពោះ​កម្មរ និងសហជីពទាំងអស់វិញ សមាគម សូម​ឲ្យមាន​ទំនុកចិត្ត លើវិធានការ​ការពារ​លក្ខណៈ​វិទ្យាសាស្ត្រ ដែលកំពុងអនុវត្ត នៅកន្លែងធ្វើការងារ។ លើសពីនេះ ត្រូវធ្វើជាផ្នែកមួយនៃ ដំណោះស្រាយ ជាពិសេស​បន្ដការនៅឆ្ងាយ និងកាត់បន្ថយ​ជាអតិបរមា ចំពោះពិធី​ជួបជុំផ្សេងៗ និងត្រូវលាងដៃឲ្យបាន​ញឹកញាប់​ និងមិនយកដៃប៉ះមុខ​នោះឡើយ។

សូមបញ្ជាក់ថា បើតាម​ប្រធានសមាគម​រោងចក្រ​កាត់ដេរ​នៅកម្ពុជា ធ្លាប់បាន​គូសបញ្ជាក់ថា បច្ចុប្បន្ននេះ រោងចក្រ​កាត់ដេរ​នៅកម្ពុជា ក្រោយពី​បញ្ហាកង្វះវត្ថុធាតុដើមផលិត​ត្រូវបាន​ដោះស្រាយ​បាន​មួយអន្លើហើយនោះ ឥឡូវនេះ ក៏ត្រូវប្រឈម​នឹងបញ្ហាមួយទៀត ដោយសារតែ​អ្នកបញ្ជាទិញពីអឺរ៉ុប និងអាមេរិក បាន​ប្រាប់​ឲ្យរោងចក្រ​កាត់ដេរ​នៅកម្ពុជា​បន្ដ​ការផ្អាក​ប្រតិបត្តិការ​ផលិត​បន្ដទៀត ដោយសារតែ​បញ្ហា​ Covid-19 កំពុងរាតត្បាត​ខ្លាំង​នៅបណ្ដាប្រទេស​ទាំងនោះ។

មិនមែនតែនៅកម្ពុជានោះទេ ដែលជួបញ្ហានេះ បើតាម​ការចុះផ្សាយ​របស់សារព័ត៌មាន​វៀតណាម VN Express ការផ្អាកការបញ្ជាទិញពីអឺរ៉ុប និងអាមេរិកនេះ ក៏បានធ្វើឲ្យប៉ះពាល់ដល់រោងចក្រ​វាយនភណ្ឌ សម្លៀកបំពាក់ និងស្បែកជើង​នៅវៀតណាម គួរឲ្យកត់សម្គាល់ផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


IMF ៖ ឆ្នាំ២០២០ វិបត្តិសេដ្ឋកិច្ចសកល អាចនឹងកើតឡើង ហើយអាច​អាក្រក់ជាងកាលពីឆ្នាំ២០០៨-២០០៩ ទៅទៀត

ព័ត៌មាន
សេដ្ឋកិច្ចពិភពលោក បានចាប់ផ្ដើមទ្រោមខ្លាំង តាំងពីមានផ្ទុះរាលដាលនៃមេរោគ Covid-19 ហើយរហូតមកទល់ពេលនេះ បញ្ហាមេរោគឆ្លងនេះ នៅតែបន្តរីករាលដាល…

ពលរដ្ឋ​ខ្មែរ​ប្រមាណ ១៥០០០​នាក់ បាន​វិល​ត្រលប់​ពី​ថៃ​វិញ និង​ត្រូវ​បាន​ជំរុញ​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​​ពី​គេ

ព័ត៌មាន
ឧបនាយករដ្ឋមន្ត្រី សម្តេច ស ខេង នៅថ្ងៃ​អង្គារ ទី​២៤ ខែមីនា ឆ្នាំ២០២០​នេះ បាន​មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​ប្រមាណ​ជា ១៥០០០​នាក់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ