វិស័យកាត់ដេរ

សមាគមរោងចក្រកាត់ដេរ៖ នាវាដឹកវត្ថុធាតុដើម ១២ គ្រឿងបន្ថែមទៀតនឹងចូលមកកម្ពុជា នៅចុងសប្ដាហ៍នេះ


សមាគមរោងចក្រកាន់ដេរនៅកម្ពុជា រំពឹងថា នឹងមានកប៉ាល់ដឹកវត្ថុធាតុដើម សម្រាប់បម្រើឲ្យវិស័យកាត់ដេរ ចំនួន ១២ គ្រឿងបន្ថែមទៀត នឹងចូលចតនៅកំពង់ផែក្រុងព្រះសីហនុ រហូតដល់ថ្ងៃអាទិត្យចុងសប្ដាហ៍នេះ ខណៈដែលនាវាដឹកជញ្ជូនចំនួន ៥ គ្រឿង ឈ្មោះ SITC Fujian បានចូលចតមកក្នុងកំពង់ផែខេត្តព្រះសីហនុ រួចហើយ កាលពីយប់ថ្ងៃទី០៩ មីនា ឆ្នាំ២០២០ និង២គ្រឿងទៀត ចូលចតនៅកំពង់ផែក្នុងប្រទេសវៀតណាម ដើម្បីត្រៀមផ្គត់ផ្គត់តាមរោងចក្រនៅតំបន់សេដ្ឋកិច្ចពិសេសបាវិត។
ក្រសួងការងារ៖ រោងចក្រដែលបានបិទ អាចនឹងបើកឡើងវិញ ក្រោយនាវាដឹកជញ្ជូនវត្ថុធាតុដើមពីចិនមកដល់កម្ពុជា៧គ្រឿង
ដោយ

វត្តមានកប៉ាល់​ដឹកវត្ថុធាតុដើមសម្រាប់បម្រើ​ដល់វិស័យ​កាត់ដេរ​នេះ គឺធ្វើឡើង​បន្ទាប់ពី មានកិច្ចអន្តរគមន៍​ពីសំណាក់​ប្រមុខរាជរដ្ឋាភិបាល​កម្ពុជា ទៅកាន់​ភាគីចិន ដើម្បី​ដឹកជញ្ជូន​វត្ថុធាតុ​ពីប្រទេសចិន សម្រាប់​បំពេញ​តម្រូវការ​របស់រោងចក្រកាត់ដេរ ដែលកំពុង​មានការខ្វះខាត និងមានរោងចក្រ​ខ្លះ​បាន​ព្យួរ​ការងារ​កម្មករ ព្រោះតែកង្វះ​វត្ថុធាតុដើមផលិតនេះ។ 

ថ្លែងនៅក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូនដល់​និស្សិត​នៃវិទ្យាស្ថានមួយ នៅក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ មីនាកន្លងទៅនេះ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់​ប្រាប់​ថា ដោយមាន​ការស្នើពីភាគីកម្ពុជា មិត្តចិន បាន​ដឹកវត្ថុធាតុដើមសម្រាប់​វិស័យ​​កាត់ដេរ​ តាម​នាវា​ដឹក​ជញ្ជូន​ចំនួន​៧​គ្រឿង​ក្នុងនោះ ​មាន​៥​គ្រឿង​បាន​ចូល​ចត​នៅ​កំពង់​ផែ​ក្រុងព្រះសីហនុ​ហើយកាលពីយប់ថ្ងៃទី៩ មីនា និងកប៉ាល់​ ២​គ្រឿង​ទៀត​ចត​នៅ​កំពង់​ផែ​វៀតណាម​សម្រាប់​ផ្គត់ផ្គង់​រោងចក្រ​នៅ​ទីតាំង​ក្រុង​បា​វិត ខេត្តស្វាយរៀង​។ 

សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា បាន​បញ្ជាក់ថា ក្រោយពី​វត្ថុធាតុដើម បានដឹក​ចូល​ក្នុងកំពង់ផែ​ក្រុងព្រះសីហនុ អាជ្ញាធរ​មានសមត្ថកិច្ច ដូចជា អគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានជួយសម្រួល​នីតិវិធី និងបែបបទ បញ្ចេញទំនិញភ្លាមៗ ពីកំពង់ផែ ហើយ​បានដឹកជញ្ជូន​ទៅកាន់​រោងចក្រ​នៅតាមតំបន់ផ្សេងៗ រួមទាំង​រាជធានីភ្នំពេញផងដែរ។

ជាមួយគ្នានោះ រដ្ឋបាល​រាជធានីភ្នំពេញ ក៏បាន​អនុញ្ញាត​ជាពិសេស ឲ្យ​រថយន្ដ​កុងតឺន័រទាំងនោះ អាចធ្វើ​ចរាចរណ៍​ចូលក្នុង​រាជធានីភ្នំពេញ​បានទាំងពេលយប់ និងពេលថ្ងៃ និងបាន​ចាត់វិធានការ​ឲ្យមានការសម្រួល​ចរាចរណ៍​ក្នុងករណី​ចាំបាច់ ដើម្បី​ធ្វើការដឹកជញ្ជូន​សម្ភារៈ​វត្ថុធាតុដើមទាំងនោះ ទៅកាន់រោងចក្រ​ដែលមាន​មូលដ្ឋាន​នៅក្នុង​រាជធានីភ្នំពេញឲ្យបាន​ឆាប់រហ័ស។ 

សូមបញ្ជាក់ថា​ កាលពីពេល​កន្លងទៅថ្មីៗនេះ អ្នកនាំពាក្យ​ក្រសួងការងារ និងបណ្ដុះបណ្ដាល​វីជ្ជាជីវៈ ឯកឧត្តម ហេង សួរ បាន​បញ្ជាក់ថា មានរោងចក្រ​ប្រមាណ ២០០ រោងចក្រ​ បាននិងកំពុង​ប្រឈម​នឹង បញ្ហា​កង្វះវត្ថុធាតុដើមនេះ ខណៈដែលមានរោងចក្រ​មួយចំនួន ក៏បាន​ព្យួរការងារ​កម្មករ​ផងដែរ។ ទោះយ៉ាងណា​ឯកឧត្តម ហេង សួរ បាន​បញ្ជាក់ទៀតថា វត្ថុធាតុដើម ដែល​ទើបតែ​ដឹកពីប្រទេសចិន ចូលមកកម្ពុជានេះ នឹងជួយធ្វើឲ្យ​ស្ថានភាព​វិស័យកាត់ដេរ​នឹងមានភាព​ប្រសើរឡើង ហើយ​វា​ក៏អាច​ជួយឲ្យ​រោងចក្រ​ដែលបាន​បិទទ្វារ​បណ្ដោះអាសន្ន​មួយចំនួន អាច​បើកដំណើរការឡើងវិញផងដែរ៕ 

© 2022 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


៣ថ្ងៃទៀត ធនាគារអេស៊ីលីដានឹងបិទដំណាក់កាល Book Building សម្រាប់ការទិញភាគហ៊ុនរបស់ខ្លួន

ព័ត៌មាន
ធនាគារអេស៊ីលីដា បានឲ្យដឹងថា ការកំណត់ថ្លៃ និងលក់ភាគហ៊ុនរបស់ខ្លួន ក្នុងដំណាក់កាលដំបូង ឬហៅថា Book Building នឹងបិទនៅក្នុងរយៈពេល៣ថ្ងៃទៀ…

សមាគមអ្នកចញ្ចឹមសត្វកម្ពុជា៖ ជំងឺCovid 19 ធ្វើឲ្យការផ្គត់ផ្គង់សាច់គ្រប់ប្រភេទនៅក្នុងស្រុកថយចុះ

ព័ត៌មាន
លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានអោយដឹងថា នៅអំឡុងពេលប៉ុន្មានថ្ងៃនេះ ការផ្គត់ផ្គង់សាច់ជ្រូកនៅក្នុងស្រុក មានការថយចុះពី៧០០…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ