រោងចក្រ​កាត់ដេរ​ព្យួរការងារ​កម្មករ

សមាគមរោងចក្រកាត់ដេរ៖ រោងចក្រព្យួរការងារកើនដល់ជាង ១៩០ រោងចក្រហើយ ប៉ះពាល់ការងារកម្មករជាង១៣ម៉ឺននាក់


សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ GMAC បានបញ្ជាក់នៅថ្ងៃទី១២ ខែឧសភានេះថា រោងចក្រដែលបានព្យួរការងារកម្មករបានកើនឡើងដល់ជាង ១៩០រោងចក្រហើយ ខណៈដែលកម្មករនិយោជិតប្រមាណជាង ១៣ម៉ឺននាក់ ត្រូវបានប៉ះពាល់ការងារ។
កម្មករកម្មាការិនីរោងចក្រ​កាត់ដេរ​កម្ពុជា (រូបភាព៖ ហ្វេសប៊ុក​ក្រសួងការងារ)

លោក គេន លូ ​អគ្គលេខាធិការ​​សមាគម​រោងចក្រ​​កាត់ដេរ​នៅកម្ពុជា បាន​អះអាង​នៅថ្ងៃទី ១២ ខែ​ឧសភានេះថា ចំនួន​រោងចក្រ​ដែលបាន​ព្យួរការងារ មាន​ការកើនឡើង​ដល់ទៅជាង ១៩០ រោងចក្រហើយ និងបាន​ប៉ះពាល់​ដល់​ការងារ​កម្មករ​និយោជិត​ជាង ១៣ម៉ឺននាក់។

​លោក គេន លូ បានបន្ថែមទៀតថា មកទល់នឹង​ពេលនេះ ទីផ្សារ​នៅអឺរ៉ុប និងអាមេរិក នៅតែមិនទាន់​បើកដំណើរការ​នៅឡើយ ខណៈដែល​អ្នកបញ្ជាទិញ​នៅតែមិនទាន់​ឃើញមាន​ការកម្ម៉ងទំនិញ​ពីកម្ពុជា​នោះទេ។ ដោយឡែក នៅពេលខាងមុខ ថាតើ ចំនួនរោងចក្រ​​​អាចនឹងព្យួរបន្ថែមទៀត ឬយ៉ាងណានោះ លោកថា ក៏មិនទាន់ដឹងច្បាស់ដែរ គឺរង់ចាំមើល​បន្ដទៀត។

ឯកឧត្តម ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ និងបណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ឲ្យដឹងដែរថា យ៉ាងហោចណាស់​​មកទល់ពេលនេះ មានកម្មករនិយោជិត ដែលត្រូវបាន​ព្យួរការងារ ​ប្រមាណជាង ១,៥ ម៉ឺននាក់ កំពុង​ស្ថិត​នៅក្នុងបញ្ជី​ ដែល​រាជរដ្ឋាភិបាល​​ត្រៀម​នឹងផ្ទេរប្រាក់​ឧបត្ថម្ភ​ជូនដល់​ពួក។ 

បើតាម​ការអះអាង​របស់​មន្ត្រី​ជាន់ខ្ពស់​ ក្រសួង​ការងារ បាន​ឲ្យដឹងទៀតថា ខាង​ក្រសួង​បាន​និងកំពុង​សហការគ្នា​ជាមួយ​នឹង​ធនាគារឯកទេស​វីង ដើម្បីអនុវត្ត​​ផ្ទេរប្រាក់​ឧបត្ថម្ភនេះ ជូនដល់​កម្មករ​តាមរយៈ​លេខទូរសព្ទ​របស់ពួកគេ។

អ្នកនាំពាក្យ​ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឯកឧត្តម ហេង សួរ​ បានអះអាងថា បច្ចុប្បន្ននេះ ខាងក្រសួង​ និងធនាគារឯកទេស​វីង បាន​រៀបចំ​ដោះស្រាយ​​ដំណើរការ​រួចរាល់អស់ហើយ និង​កំពុង​សហការ​អនុវត្ត​ការផ្ទេរ​ថវិកា​ឧបត្ថម្ភ​របស់​រដ្ឋ ទៅកាន់​លេខទូរសព្ទ​របស់​​កម្មករនិយោ​ជិត តាមរយៈ​ធនាគារឯកទេសវីង។

ទោះយ៉ាងណា នៅពេល​ដែលត្រូវបាន​សួរថា តើ​នឹង​អាច​រួចរាល់​ផ្ទេរ​ប្រាក់​ចូល​លេខ​ទូរស័ព្ទ​របស់​កម្មករនិយោជិត នៅពេលណានោះ ឯកឧត្តម​ ហេង សួរ មិនបាន​ឆ្លើយតប​បញ្ជាក់នោះ​ទេ។

ឯកឧត្តម ហេង សួរ បន្ថែមថា កន្លងមកនេះ ក្រសួង​មានជួបឧបសគ្គ​ខ្លះៗដែរ ក្នុងការ​បំពេញ​ការងារ​ផ្ទេប្រាក់​ឧបត្ថម្ភ​ជូនដល់​កម្មករនិយោជិតនេះ គឺដោយសារតែ​មានកម្មករខ្លះ​ផ្ដល់លេខទូរស័ព្ទ​មកកាន់​ក្រសួង​ មិនបានត្រឹមត្រូវ​​។

បើតាម​ក្រសួងការងារ កម្មករ​ដែលត្រូវបាន​រោងចក្រ​ព្យួរការងារ និងត្រូវទទួលបាន​ប្រាក់ឧបត្ថម្ភ​ពីរាជរដ្ឋាភិបាលនេះ គឺសម្រាប់តែរោងចក្រ​ដែលមាន​ដាក់ពាក្យ​សុំ​ព្យួរ​កិច្ចសន្យាការងារ​ និងទទួលបាន​ការអនុញ្ញាត​ឲ្យព្យួរ​ពីក្រសួង​ការងារតែប៉ុណ្ណោះ។

សូមបញ្ជាក់ថា តាមអ្វីដែលប្រមុខរាជ​រដ្ឋាភិបាល​បាន​ប្រកាស​កាលពីកន្លងមក កម្មករ​និយោជិត ដែលត្រូវបានព្យួការងារ គឺនឹងទទួលបាន​ប្រាក់ឧបត្ថម្ភ​ពីរដ្ឋ​ចំនួន ៤០ ដុល្លារ​ក្នុងមួយខែ ហើយថៅកែ​រោងចក្រ​ ក៏នឹង​ផ្ដល់ជូន ៣០​ដុល្លារ​ក្នុងមួយខែផងដែរ សរុបទៅ​កម្មករ​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ ៧០​ដុល្លារ ក្នុងមួយខែ នៅអំឡុង​ពេល​ពួកគេ​ត្រូវបាន​ព្យួរការងារ៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំងឺកូវីដ-១៩ វ័យចំណាស់ជាងគេនៅកម្ពុជាបានជាសះស្បើយហើយ!

ព័ត៌មាន
នៅទីបំផុតទៅ អ្នកជំងឺកូវីដ-១៩ម្នាក់ទៀត ដែលមានវ័យចំណាស់ជាងគេ គឺ៧៥ឆ្នាំ រស់នៅខេត្តកំពង់ឆ្នាំង បានជាសះស្បើយហើយ កាលពីថ្ងៃទី១១ ឧសភា ម្សិលម…

ក្រសួងទេសចរណ៍ នឹងបញ្ចប់ផែនការមេវិស័យទេសចរណ៍សម្រាប់ខេត្តមណ្ឌលគិរី នៅខែសីហាឆ្នាំនេះ

ព័ត៌មាន
ខេត្តមមណ្ឌលគិរី ត្រូវបានក្រសួងទេសចរណ៍បាននិងកំពុងរៀបចំផែនមេការវិស័យទេសណ៍ ដើម្បីជំរុញឲ្យខេត្តភាគឦសាននៃប្រទេសកម្ពុជានេះ ក្លាយជាមេដែកឆក់ដ៏…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ