រោងចក្រកាត់ដេរ​កម្ពុជា

សមាគមរោងចក្រកាត់ដេរកម្ពុជា៖ រោងចក្រ ១៨០ហើយបានព្យួរការងារ ខណៈរោងចក្រ ៦០ទៀត នឹងឈានទៅរកការព្យួរដែរ


សមាគមរោងចក្រកាត់ដេរនៅកម្ពុជា នៅថ្ងៃទី ៤ ខែឧសភានេះ បានអះអាងនៅក្នុងលិខិតមួយរបស់ខ្លួនថា គិតមកទល់ពេលនេះ មានរោងចក្រចំនួន ១៨០ រោងចក្រហើយ បានព្យួរប្រតិបត្តិការរបស់ខ្លួន ហើយរោងចក្រចំនួន ៦០បន្ថែមទៀត នឹងឈានទៅរកការព្យួរដែរ ដែលកំពុងប៉ះពាល់ដល់កម្មករជាង ១៥ម៉ឺននាក់។
រូបថត​ឯកសារ​ នៃ​កម្មករកម្មការិនី​រោងចក្រ​កាត់ដេរ​ធ្វើ​ដំណើរ​ចេញពីរោងចក្រ​ត្រឡប់ទៅផ្ទះតាមរថយន្ត។ រូបថត​សហការី​​
ដោយ

បើតាម​សមាគមរោងចក្រ​កាត់ដេរ នៅពេលឆាប់​នេះ នឹងមានកម្មករ​និយោជិត​ប្រមាណជិត​ ២០ម៉ឺននាក់ នឹង​​ត្រូវព្យួរការងារ ដែលនឹងប៉ះពាល់​មិនត្រឹមតែ​កម្មករ​នោះទេ ប៉ុន្ដែ ថែមទាំងសមាជិកគ្រួសារ​ប្រមាណ ២លាន​នាក់​ ដែល​ពឹងផ្អែក​លើពួកគេផងដែរ។

ស្ថិត​ក្នុងកាលៈទេសៈ​ដ៏លំបាកនេះ សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា ក៏នៅតែ​ទទូច​អំពាវនាវ​ជាថ្មីទៀត ទៅកាន់អ្នកបញ្ជាទិញ​ទាំងអស់ ឲ្យ​គោរព​តាមលក្ខខណ្ឌ​ទូទាត់​ប្រាក់​សម្រាប់​ទំនិញ​ដែលបាន​ទទួលរួចហើយ និង​ទំនីញដែលកំពុង​ដឹក​ទៅឲ្យ​អ្នកបញ្ជាទិញទាំងនោះ។

តាមរៈលិខិត អំពាវនាវ​ដល់​អ្នកបញ្ជាទិញ​ទាំងអស់​ដែល​ទិញសម្លៀក​បំពាក់​ ស្បែកជើង និងផលិតផល​ធ្វើដំណើរ​ពីកម្ពុជា សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា បាន​ឡើងថា «យើងយល់​អំពី​ភាពលំពាក​ ដែលអ្នកបញ្ជាទិញ​កំពុងប្រឈម ប៉ុន្ដែ យើងពិតជា​អំពាវនាវ​យ៉ាងខ្លាំង​ទៅអ្នកបញ្ជាទិញ​ទាំងអស់ មេត្ត គោរព​តាម​លក្ខខណ្ឌ​ទូទាត់​ប្រាក់​សម្រាប់​ទំនិញ ដែលបាន​ទទួលរួចហើយ និង/ឬ ដែលកំពុង​ដឹកទៅឲ្យ​អ្នកបញ្ជាទិញ។ រោងចក្រ​នៅកម្ពុជា កំពុង​រងគ្រោះ​រួចហើយ ពីការ​លុបចោល​ការបញ្ជាទិញ​ជាច្រើន និងគ្មាន​បញ្ជាទិញថ្មីៗ ហើយ​មិនអាច​ទ្រាំ​ទ្រ​នឹង​ការមិនទូទាត់​ប្រាក់នោះទេ»។

សមាគម​បាន​បន្ថែមទៀតថា ខណៈ​ផលិតផល​កំពុង​ត្រូវបាន​នាំចេញ រោងចក្រ​ត្រូវតែទទួល​បាន​ការទូទាត់ នូវអ្វី​ដែលត្រូវបាន​ជំពាក់ ហើយការផ្ដល់​អ្វីតិចជាងនេះ គឺមិនត្រឹមត្រូវនោះទេ។

ចំពោះលក្ខខណ្ឌ​ទូទាត់​ប្រាក់​វិញ ត្រូវបាន​សមាគមរោងចក្រ​កាត់ដេរកម្ពុជា​អះអាងថា អាចពិភាក្សា​គ្នាបាន ប៉ុន្ដែ ការ​មិនទូទាត់​ គឺមិនអាច​ទទួល​យកបានទេ។ ដូច្នេះ សមាគម​អំពាវនាវ​ដល់​អ្នកបញ្ជាទិញទាំងអស់ មេត្តាទូទាត់​បំណុល​របស់ខ្លួន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃសម្រេចបើកជើងហោះហើរអន្តរជាតិមួយចំនួនឡើងវិញ ក្រោយពីបានបិទអស់មួយរយៈ

ព័ត៌មាន
ក្រោយពីបានបិទអស់មួយរយៈ នៅពេលនេះ ជើងហោះហើរអន្តរជាតិតាមអាកាសយានដ្ឋានអន្តរជាតិមួយចំនួន ក្នុងប្រទេសថៃ ត្រូវបានបើកដំណើរការឡើងវិញហើយ។ ប៉ុ…

ក្នុងអំឡុងពេលកូវីដ១៩ អ្នកមិនបាច់ទៅផ្សារទេ! Delishop.Asia ដឹក​គ្រឿងទេស​​ទៅ​ដល់​ផ្ទះលោកអ្នក!

ព័ត៌មាន
ដើម្បីឆ្លើយតប​ទៅ​នឹង​បញ្ហា​ប្រឈម​ថ្មី​ដែល​បង្ក​ឡើង​ដោយ​ជំងឺ​រាតត្បាត​កូវីដ១៩ ផ្សារ​លក់​គ្រឿងទេស​តាមអនឡាញ​នៅ​កម្ពុជា Delishop.Asia បាន​…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ