សមាគមរោងចក្រកាត់ដេរកម្ពុជា

GMAC អំពាវនាវឲ្យម្ចាស់អគារទាំងអស់ ចុះថ្លៃឈ្នួល៣០%យ៉ាងតិច ដល់រោងចក្រកាត់ដេរ


នៅថ្ងៃទី ៨ ខែឧសភានេះ សមាគមរោងចក្រកាត់ដេរកម្ពុជា បានចេញលិខិតអំពាវនាវដល់ម្ចាស់ អគារនានា ដែលកំពុងជួលអគារឲ្យរោងចក្រកាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរទាំងអស់ មេត្តាចុះថ្លៃឈ្នួលរបស់ខ្លួនយ៉ាងតិច ៣០% សម្រាប់រយៈពេល៣ទៅ៦ខែ ព្រោះតែព្យុះនៃវិបត្តិកូវីដកំពុងបោកបក់យ៉ាងធ្ងន់ធ្ងរ ដល់វិស័យកាត់នៅកម្ពុជា។
GMAC អំពាវនាវឲ្យម្ចាស់អគារទាំងអស់ ចុះថ្លៃឈ្នួល៣០%យ៉ាងតិច ដល់រោងចក្រកាត់ដេរ (រូបភាព៖ ហេង ភារម្យ)
ដោយ

នៅ​ក្នុង​លិខិត​អំពាវនាវ​របស់​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា បាន​បញ្ជាក់​ថា ការ​ចំណាយ​របស់​រោងចក្រ​លើ​ថ្លៃ​ឈ្នួល​អគារ និង​ទីតាំង គឺជា​បន្ទុក​ចំណាយ​ដ៏​ធ្ងន់ធ្ងរ​មួយ​ស្រប​ពេល​ដែល​សមាជិក​របស់​សមាគម​មួយ​នេះ កំពុង​រង​គ្រោះ​ដោយសារ​ការ​លុប​ចោល នៃ​ការ​បញ្ជា​ទិញ​ជា​ច្រើន និង​គ្មាន​ការ​បញ្ជា​ទិញ​ថ្មី ក៏​ដូច​ជា​ការ​ចំណាយ​ផ្សេង​ៗ​ទៀត​។

ហេតុ​ដូចនេះ ការ​ចុះថ្លៃ​ឈ្នួល​នេះ នឹង​អាច​ជួយ​សម្រាល​បន្ទុក​ចំណាយ​របស់​រោងចក្រ និង​ចូលរួម​ចំណែក​ស្តារ​សេដ្ឋកិច្ច​នៅ​កម្ពុជា​ដើម្បី​ទ្រទ្រង់​វិស័យ​នេះ​បន្ត​ទៅ​មុខ​ទៀត​។

ឧស្សាហកម្ម​កាត់ដេរ​សម្លៀក​បំពាក់ ផលិត​ស្បែកជើង និង​ផលិតផល​ធ្វើ​ដំណើរ ជា​ឧស្សាហកម្ម​មួយ​ក្នុង​ចំណោម​ឧស្សាហកម្ម​នានា ដែល​បាន​និង​កំពុង​ទទួល​រង​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដោយសារ​ជំងឺ​កូ​វី​ដ​-១៩ ដោយ​ផល​ប៉ះពាល់​នេះ ត្រូវ​បាន​គេ​មើលឃើញ​ថា មាន​សភាព​ធ្ងន់ធ្ងរ​ទៅ​ៗ​។ 

ជាក់ស្តែង​រោងចក្រ​ចំនួន ១៨០ បាន​ព្យួរ​ផលិតកម្ម​របស់​ខ្លួន ខណៈ​ដែល​រោងចក្រ​ចំនួន​៦០​ផ្សេង​ទៀត នឹង​ព្យួរ​នៅ​ពេល​ខាង​មុខ​នេះ​ទៀត​ដែរ​។ ការ​ព្យួរ​ប្រតិបត្តិការ​របស់​រោងចក្រ​ទាំងនេះ ក៏​ដោយសារ​តែ​មិន​មាន​លទ្ធភាព​គ្រប់គ្រាន់ ក្នុង​ការ​ទ្រទ្រង់​រាល់​ការ​ចំណាយ​ដែល​មិន​មាន​ចំណូល​ដូច្នេះ តទៅ​ទៀត​បាន​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទុរេនកំពតប្រមូលផលបានជាង ៦ម៉ឺនតោនហើយ នៅ៤ខែមកនេះ ខណៈតម្លៃក៏ថ្លៃជាងឆ្នាំមុនដែរ

ព័ត៌មាន
ទុរេនកំពត បានចាប់ផ្តើមប្រមូលផលតាំងពីដើមឆ្នាំមកម្ល៉េះ ដោយក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០២០នេះ កសិករប្រមូលផលបានប្រហែល៥០%ហើយ ដែលស្មើនឹងប្រមាណជា…

ក្រសួងសុខាភិបាល៖ គ្មានការលើកទឹកចិត្តឲ្យមានការរៀបមង្គលការ នៅអំឡុងពេលនេះទេ!

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់នៃក្រសួងសុខាភិបាលកម្ពុជា បានអះអាងប្រាប់ខេបូណូមីស នៅថ្ងៃទី ៨ ខែឧសភានេះថា ក្រសួងមិនបានលើកទឹកចិត្ត ឲ្យប្រជាពលរដ្ឋទាំងនៅរាជធ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ