អត្ថបទ​ពាណិជ្ជកម្ម

ដំណឹង​ល្អ​សម្រាប់​អ្នក​ចង់​ធ្វើ​ដំណើរ​ទៅ​កម្សាន្ត​នៅ​ទីក្រុង​ឌូបៃ ជាមួយ​អាកាសចរណ៍ អ៊ែមមឺរឹត!


ក្រុមហ៊ុន​អាកាសចរណ៍ អ៊ែមមឺរឹត កំពុង​ពន្យារ​ពេល​កម្មវិធី​ពេញនិយម My Emirates Pass ដល់​អតិថិជន​ដែល​មក​លេង​ទីក្រុង​ឌូបៃ នៅ​សិសិររដូវ​នេះ។ កម្មវិធី​នេះ​ផ្តល់​ជូន​ដល់​អតិថិជន អ៊ែមមឺរឹត នូវ​ការ​បញ្ចុះ​តម្លៃ​ពិសេសៗ នៅ​ទូទាំង​ទីក្រុង​ឌូបៃ ដោយ​ប្រែក្លាយ​ប័ណ្ណ​ឡើង​យន្តហោះ​របស់​អ៊ែមមឺរឹត (Emirates Boarding Pass) ទៅ​ជា​ប័ណ្ណ​សមាជិក​ពិសេស។
យន្តហោះប្រភេទ​ Boeing 777 របស់​ក្រុមហ៊ុន អេមីរ៉ាត ចុះ​ចត​លើក​ដំបូង​នៅ​ភ្នំពេញ កាលពីថ្ងៃទី១ កក្កដា ២០១៧
ដោយ

អ្នកធ្វើ​ដំណើរ​ទៅកាន់ ឬ​ឆ្លងកាត់​ទីក្រុង​ឌូបៃ ចន្លោះ​ថ្ងៃទី១ ខែ​មករា ដល់​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០១៨ អាច​ទទួល​បាន​អត្ថប្រយោជន៍​ពី​កម្មវិធី​ពិសេស​នានា នៅ​ទីតាំង​ប្រជុំជន​ល្បីៗ​នៅ​ទីក្រុង​ឌូបៃ ដោយ​គ្រាន់ តែ​បង្ហាញ​ប័ណ្ណ​ឡើង​យន្តហោះ​របស់​អ៊ែមមឺរឹត និង​ឯកសារ​សម្គាល់​អត្តសញ្ញាណ ដែល​មាន​សុពលភាព។ តម្លៃ​ពិសេស​ពី​ទីក្រុង​ភ្នំពេញ ទៅកាន់​ទីក្រុង​ឌូបៃ នៅ​សិសិររដូវ​នេះ គឺ​ចាប់​ផ្តើម​ពី ៥២៣​ដុល្លារ។

My Emirates Pass ក៏​បាន​ពង្រីក​កម្មវិធី​ជាមួយ​ដៃគូ​បន្ថែម ដូច្នេះ ឥឡូវ​នេះ អតិថិជន​អាច​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​ពិសេសៗ នៅ​តាម​ភោជនីយដ្ឋាន​និង​អាហារដ្ឋាន​ក្នុង​សណ្ឋាគារ​លំដាប់​ពិភពលោក ជាង ២៥០​កន្លែង នៅ​ទីក្រុង​ឌូបៃ។ កម្មវិធី​ពិសេស​ទាំងនេះ​ក៏​អាច​ប្រើ​សម្រាប់​សកម្មភាព​លំហែ​នានា រួមមាន ការ​ទស្សនា​ការ​ប្រកួត​ជើង​ឯក​កូនហ្គោល ឧទ្យាន​កម្សាន្ត​រំភើបៗ ឬ​ក៏​ស្ប៉ា​បែប​ប្រណីតៗ ទូទាំង​ទីក្រុង។ ដើម្បី​ដឹង​ពី​កម្មវិធី​ពិសេស​របស់ My Emirates Pass សូម​ចុច​ត្រង់​នេះ

បើ​តាម​លោក Abdulla Adnan  អ្នក​គ្រប់គ្រង​ក្រុមហ៊ុន​អាកាសចរណ៍​ អ៊ែមមឺរឹត នៅ​ប្រទេស​កម្ពុជា បាន​មាន​ប្រសាសន៍​ថា៖ «ឌូបៃ ជា​ទីក្រុង​រស់​រវើក​ជាង​គេ​មួយ​នៅ​លើ​ពិភពលោក ដោយសារ ​បទ​ពិសោធន៍​ជាច្រើន​ដែល​តម្រូវ​ចិត្ត​មនុស្ស​គ្រប់​គ្នា ហើយ​នាំ​ចិត្ត​ទេសចរ​ឱ្យ​មក​ទីក្រុង​នេះ​ម្តង​ហើយ​ម្តង​ទៀត។ ឆ្នាំ​នេះ យើង​បង្កើន​ចំនួន​ដៃគូ​បាន​ទ្វេ​ដង​ នៅ​ក្នុង​កម្មវិធី My Emirates Pass ដើម្បី​ផ្តល់​ជូន ដល់​អ្នក​ដំណើរ​មក​ពី​ប្រទេស​កម្ពុជា ដែល​ចូលចិត្ត​សាក​ល្បង​បទ​ពិសោធន៍​ថ្មីៗ នូវ​ជម្រើស​កាន់​តែ​ច្រើន និង​គុណ​តម្លៃ​កាន់​តែ​ប្រសើរ ពេល​ពួកគាត់​មក​លេង​ទីនេះ។ មិន​ថា លោក​អ្នក​មក​លេង​ទីក្រុង​នេះ​ជា​លើក​ដំបូង ឬ​ត្រឡប់​មក​លេង​វិញ​ទេ គឺ​មាន​របស់​ប្លែកៗ​ភ្នែក​រហូត។» 

ជាមួយ​សីតុណ្ហភាព​នៅ​ស្ថេរ​ចន្លោះ​២០ និង ២៥​អង្សារ ក្នុង​ខែ​រងា ទីក្រុង​ឌូបៃ​ជា​ទីតាំង​ដ៏​សុខដុម​បំផុត​សម្រាប់​ទេសចរ។ ពន្លឺ​ថ្ងៃ​ពេញ​មួយ​ឆ្នាំ អីវ៉ាន់​សម្រាប់​ដើរ​ទិញ​និង​ភោជនីយដ្ឋាន​លំដាប់​ពិភព​លោក ឆ្នេរ​គួរ​ឱ្យ​គយគន់ និង​អគារ​ស្កឹមស្កៃ នាំ​មក​នូវ​អារម្មណ៍​ពិសេស​ដល់​គ្រួសារ​ទាំង​មូល។ ទេសចរ​ដែល​មក​លេង​ទីក្រុង​ឌូបៃ អាច​​ប្រើ My Emirates Pass ដើម្បី​ទស្សនា​ទីតាំង​ដែល​ខាន​មិន​បាន​ ប្រចាំ​ទីក្រុង ដូចជា Global Village ដែល​ជា​ឧទ្យាន​បុណ្យ និង​ជា​ទីតាំង​ទិញ​អីវ៉ាន់​ចម្រុះ​វប្បធម៌ ក៏ដូចជា ឧទ្យាន​កម្សាន្ត Wild Wadi Waterpark និង IMG World of Adventures។

ព្រលាន​កណ្តាល​របស់​អ៊ែមមឺរឹត នៅ​ទីក្រុង​ឌូបៃ ផ្តល់​ជូន​តំណ​ភ្ជាប់​ត្រង់ ទៅ​កាន់​ទីក្រុង​ជាង១៥០ នៃ​ជាង ៨0​​ប្រទេស។ ក្រុមហ៊ុន​អាកាសចរណ៍ មាន​បម្រើ​សេវា​លើ​យន្តហោះ​​ចម្រុះ​ជាតិ​សាសន៍ ដែល​មក​ពី​១៣៥ ប្រទេស ហើយ​ចេះ​និយាយ​ជាង ៦០​ភាសា។ ដោយ​មាន​កៅអី​ថ្នាក់​អាជីវកម្ម​ទម្រេត​រាប​ស្មើ​ដូច​គ្រែ អេក្រង់​​ក្នុង​ថ្នាក់​សន្សំ​សំចៃ​មាន​ទំហំ​ធំ​ជាង​គេ​នៅ​លើ​ពិភពលោក ដល់ទៅ ១៣.៣អ៊ិញ និង​មាន ៣០០០​ប៉ុស្តិ៍ ដែល​អាច​កម្សាន្ត​តាម​តម្រូវការ ប្រើ​ប្រព័ន្ធ​កម្សាន្ត​ក្នុង​យន្តហោះ ដែល​ជាប់​ជ័យ​លាភី គឺ ice Digital Widescreen ផ្តល់​ជូន​នូវ​ផលិតផល​និង​គុណ​តម្លៃ​ស័ក្តិសម​នឹង​ការ​ចំណាយ។

អ្នក​ដែល​ធ្វើ​ដំណើរ​ដោយ​មាន​ក្មេងៗ​មក​តាម អាច​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការ​ផ្តល់​ជូន​ជា​លក្ខណៈ​គ្រួសារ​ទ្រង់ទ្រាយ​ធំ​ពី​ការ​ហោះហើរ​អាទិភាព នៅ​គ្រប់​ព្រលាន​យន្តហោះ​ទាំង​អស់ ដោយ​មាន​អាហារ ពិសេសៗ​សម្រាប់​កុមារ ការ​កម្សាន្ត​រៀបចំ​សម្រាប់​តែ​ក្មេង​លើ​ប្រព័ន្ធ ice និង​គ្រឿង​លេង​ពិសេសៗ និង​កាតាប​សកម្មភាព​លើ​យន្តហោះ Lonely Planet Kids។ អ៊ែមមឺរឹត ជា​ក្រុមហ៊ុន​អាកាសចរណ៍​តែ​មួយ​គត់ ដែល​ប្រើប្រាស់​សុទ្ធ​តែ​យន្តហោះ​ខ្នាត​ធំ​ដូចជា Airbus A380 និង Boeing 777 ដែល​លើក​កម្ពស់​បទពិសោធន៍​បន្ថែម​ទៀត​ដល់​អ្នក​ដំណើរ​លើ​យន្តហោះ តាមរយៈ​យន្តហោះ​ខ្នាត​ធំ​ដែល​ទំនើប ​ដោយ​ប្រើ​បច្ចេកវិទ្យា​ចុង​ក្រោយ​គេ និង​ចំណុះ​ធំ​ទូលាយ៕




អត្ថបទបន្ទាប់


អ្នក​ជំនាញ៖ កម្ពុជា​នៅ​មាន​សមត្ថភាព​ខ្ចី​បុល​ពី​បរទេស​បាន​ច្រើន​ទៀត!

ព័ត៌មាន
របាយការណ៍​ថ្មី​ស្ដីអំពី​ថវិកា​ឆ្នាំ​២០១៨ របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​បង្ហាញ​ថា បំណុល​សាធារណៈ​ក្រៅ​ប្រទេស​របស់​កម្ពុជា នឹង…

តើ​ហេតុ​អ្វី​​ចាំបាច់​ត្រូវ​"កសាង​ផ្នត់​គំនិត​សហគ្រិន"? តើ​កសាង​ដូចម្ដេច?

ព័ត៌មាន
ជោគជ័យ​ដាច់​ខាត​មិន​មែន​ជា​កម្មសិទ្ធិ​របស់​សហគ្រិន​ដែល​ជួប​បញ្ហា​ហើយ ក៏​រា​ថយ​នោះ​ទេ! ហើយ​ក៏​គ្មាន​ជោគជ័យ​ដែល​មាន​តម្លៃណា ​អាច​កើត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ