ការផាកពិន័យ​ក្រុមហ៊ុនបច្ចេក​វិទ្យា​យក្សៗ

ក្រុមហ៊ុន Google ព្រមបង់​ការ​ផាកពិន័យ និងបង់ពន្ធ​ ជាង ១ពាន់លានដុល្លារ នៅបារាំង


ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក Google បានយល់ព្រម នឹងបង់ប្រាក់ពិន័យ និងបង់ពន្ធ ក្នុងតម្លៃជាទឹកប្រាក់ជិត ១,១ ពាន់លានដុល្លារអាមេរិក ទៅឲ្យរដ្ឋាភិបាលបារាំង ទាក់ទងទៅនឹងការដោះស្រាយនូវការស៊ើបអង្កេតអំពីការក្លែងបន្លំសារពើពន្ធ ដែលបានចាប់ផ្ដើមឡើងតាំងតែពី ៤ឆ្នាំ មុន។
ក្រុមហ៊ុន Google ត្រូវបានផាកពិន័យ និងតម្រូវឲ្យបង់ពន្ធ ជាង ១ពាន់លានដុល្លារ នៅបារាំង (kapamilya.com)
ដោយ

បើតាម​សារព័ត៌មាន Tech Crunch បាន​លើកឡើងថា វាជារឿង​កើតឡើងតាំង​ពី​យូរមកហើយដែរ នៃការបង្កើន​ប្រសិទ្ធភាព​ពន្ធ​សាជីវកម្ម​នៅក្នុង​​ប្រទេស​​អឺរ៉ុប។ អស់រយៈពេល​ជាច្រើនឆ្នាំមកហើយ Google បាន​​ចេញ​កិច្ចសន្យា​ផ្សាយពាណិជ្ជកម្ម​ ដោយបានធ្វើឡើង​ចេញពី​ស្នាក់ការកណ្ដាល​របស់ខ្លួន​នៃទ្វីបអឺរ៉ុប ក្នុងប្រទេស អៀឡង់។ ប្រាក់ចំណេញ ដែលបានមកពី​កិច្ចសន្យាទាំងនោះ នឹងត្រូវ​យកពន្ធ​នៅក្នុង​ប្រទេស​អៀងឡង់។

យោងតាម សារព័ត៌មាន Reuters បាន​រាយការណ៍ថា ក្រុមអ្នកស៊ើបអង្កេតបារាំង បាននិងកំពុង​ស្វះស្វែង ដើម្បី​បញ្ជាក់ថា ក្រុមហ៊ុន​ Google ដែលមាន​ការិយាល័យកណ្ដាល​នៅ​​អឺរ៉ុប ក្នុងទីក្រុង​ ឌុយប្លាំង ប្រទេសអៀឡង់  គឺបាន​ខកខាន​ ក្នុងការ​បង់​ពន្ធ ទៅកាន់​រដ្ឋាភិបាលបារាំង ដោយ​គេចវេះ​ក្នុងការ​ប្រកាស​ពន្ធ​នៃផ្នែកខ្លះ​នៃសកម្មភាព​អាជីវកម្ម​របស់ខ្លួន នៅក្នុងប្រទេសបារាំង។ 

ក្រុមហ៊ុន Google បាន​និយាយ​ក្នុងសេចក្ដីថ្លែងការណ៍​របស់ខ្លួនដែរថា ការយល់ព្រម​ទូទាត់​សងប្រាក់​ទៅកាន់​រដ្ឋាភិបាល​បារាំងនេះ គឺមាន​ការពិន័យ​ប្រមាណ​ ៥៤៩ លានដុល្លារអាមេរិក និង​បង់ពន្ធ​បន្ថែម​មាន​ប្រមាណ​ ៥១០ លានដុល្លារអាមេរិក។

ដំណោះស្រាយ​ដោយ​យល់ព្រម​បង់​ពិន័យ និងបង់ពន្ធ​ជាង ១ពាន់លាន​ដុល្លារអាមេរិកនេះ គឺមានន័យថា អាជ្ញាធរ​បារាំង​នឹង​ទម្លាក់​បទ​ចោទប្រកាន់​ទៅលើ​ក្រុមហ៊ុន​ Google នៅ​បារាំង ហើយ​វា​នឹង​គ្របដណ្ដប់​​លើសកម្មភាព​​របស់​ក្រុមហ៊ុន​តាំង​ពីឆ្នាំ ២០០៥ ដល់ឆ្នាំ២០១៨។

អ្នកនាំពាក្យ​ក្រុមហ៊ុន Google ​បាន​និយាយ ក្នុងសេចក្ដីថ្លែងការថា ដំណោះស្រាយ​​ដោយ​​ទឹកប្រាក់​ជាង​១ពាន់​លានដុល្លារអាមេរិកនេះ នឹង​នាំមកនូវ​ការបញ្ចប់​បញ្ហាពន្ធ​ ដែលបាន​តវ៉ា​គ្នា​មក​អស់រយៈពេល​ជាច្រើន​ឆ្នាំមកហើយ។ 

«ការទូទាត់​សងប្រាក់ពិន័យ ៥០០ លានផោន ដែលត្រូវបាន​បង្គាប់បញ្ជា​ដោយតុលាការបារាំង​នៅថ្ងៃនេះ ក៏ដូចជា ការចំណាយ​បង់ពន្ធបន្ថែម ៤៦៤ លានផោន ដែលយើង​បានព្រមព្រៀង​ ទូទាត់សងនេះ បាន​ឆ្លុះ​បញ្ចាំ​យ៉ាងខ្លាំង​នូវ​លទ្ធផល​នៃ​អាទិភាព​ហិរញ្ញវត្ថុ​របស់យើង។ ហើយយើងបន្ត​ជឿជាក់ថា មធ្យោបាយ​ល្អបំផុត​ក្នុងការ​ផ្ដល់នូវ​ក្របខណ្ឌច្បាស់លាស់ សម្រាប់​ក្រុមហ៊ុន មានប្រតិបត្តិការ​ជុំវិញពិភពលោក គឺ​ការធ្វើ​កំណែទម្រង់​រួមគ្នា​នៃប្រព័ន្ធពន្ធដារ​អន្តរជាតិ»។ នេះបើតាម​ការបញ្ជាក់​របស់​អ្នកនាំពាក្យ​ក្រុមហ៊ុន Google។​

ក្រុមហ៊ុន Google គឺស្ថិតនៅក្នុងផ្នែកមួយ​នៃក្រុមហ៊ុនមេ Alphabet Inc មានការ​បង់ពន្ធតិចតួច​ប៉ុណ្ណោះ នៅ​ប្រទេស​អឺរ៉ុប​ភាគច្រើន ព្រោះថា របាយការណ៍​លក់​របស់ក្រុមហ៊ុន​បញ្ជាក់ថា គឺ​ការលក់ស្ទើរតែទាំងអស់​ ​មាន​តែ​នៅក្នុងប្រទេស អៀរឡង់ប៉ុណ្ណោះ។ រឿងនេះ អាចធ្វើទៅបាន ត្រូវបាន​គេមើលឃើញថា​ គឺដោយសារតែ​​មានចន្លោះប្រហោង​នៅក្នុង​ច្បាប់​ពន្ធ​អន្តរជាតិ ប៉ុន្ដែ វា​ក៏ពឹង​ផ្អែក​​លើ​បុគ្គលិក​នៅ​ទីក្រុង​ ឌុយប្លាំង ដែលបាន​បិទបញ្ចប់​កិច្ច​សន្យាលក់​ទាំងអស់នេះដែរ។ 

ប្រទេសបារាំង ត្រូវបាន​គេមើលឃើញថា បាននិងកំពុង​ធ្វើការងារ​ លើការ​យកពន្ធ​លើ​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្សៗ​យ៉ាងសកម្ម។

 សូមជម្រាបថា ក្រុមហ៊ុន Google គឺជាក្រុមហ៊ុន បច្ចេកវិទ្យា​អាមេរិកទី២ ដែលត្រូវបាន​រង​ការផាក​ពិន័យក្នុងចំនួន​ទឹកប្រាក់​ដ៏សន្ធឹកសន្ធាប់​ នៅឆ្នាំនេះ ខណៈដែល​កាលពីខែ​កក្កដា​កន្លងនេះ ក្រុមហ៊ុន​ហ្វេសប៊ុក​ ត្រូវបាន​តម្រូវ​ឲ្យបង់​ប្រាក់ពិន័យ​រហូតដល់​ ៥ពាន់លាន​ដុល្លារអាមេរិក ពីសំណាក់​រដ្ឋាភិបាល​អាមេរិក ក្នុង​បទចោទប្រកាន់​ថា ហ្វេសប៊ុក​ខ្វះខាត មិនបាន​ការពារ​ទិន្និន័យ​ឯកជន​របស់​អ្នកប្រើប្រាស់​របស់ខ្លួន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តំណក់​ប្រេង​ដំបូង​​នៅ​កម្ពុជា​កំពុង​ប្រឈម​នឹង​ភាព​មិន​ច្បាស់​លាស់

ព័ត៌មាន
ស្ថាប័ន​ស្រាវជ្រាវ​បរទេសមួយ ឈ្មោះ Fitch Solutions Macro Research បាន​ចេញ​របាយការណ៍​នៅ​ថ្ងៃ​ពុធ ទី១១ ខែ​កញ្ញា​នេះ ថា គម្រោង​ដែល​ប្រទេ…

ទូត​​អាមេរិក​ថ្មី និយាយ​ថា «ជួប​គ្នា​ឆាប់ៗ», ប្តេជ្ញា​គាំទ្រ​ឯករាជ្យ​និង​ប្រជាធិបតេយ្យ​រឹងមាំ​នៅ​កម្ពុជា

ព័ត៌មាន
លោក​ឯកអគ្គរដ្ឋទូត​ថ្មី​របស់​សហរដ្ឋ​អាមេរិក ប្រចាំ​​កម្ពុជា គឺ​លោក W.Patrick Murphy ដែល​គ្រោង​នឹង​មក​ដល់​ប្រទេស​កម្ពុជាក្នុង​ពេល​ឆាប់ៗ​…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ