Google ត្រូវបាន​ផាកពិន័យ

រដ្ឋាភិបាលបារាំង សម្រេចផាកពិន័យក្រុមហ៊ុន Google ជាង១៦០ លានដុល្លារអាមេរិក


អាជ្ញាធរគ្រប់គ្រងការប្រកួតប្រជែងរបស់បារាំង កាលពីពេលថ្មីៗនេះបានសម្រេចផាកពិន័យលើក្រុមហ៊ុនយក្សរបស់អាមេរិក Google ក្នុងចំនួនទឹកប្រាក់ ប្រមាណ១៦៧ លានដុល្លារអាមេរិក ពាក់ព័ន្ធនឹងអាកប្បកិរិយាប្រឆាំងនឹងការប្រកួតប្រជែង និងការមានការផ្សព្វផ្សាយពាណិជ្ជកម្មមិនច្បាស់លាស់ក្នុងGoogle Ads ដែលវាជាប្រភពចំណូលសំខាន់មួយបានមកពីការផ្សាយពាណិជ្ជកម្មរបស់ ក្រុមហ៊ុន Google។
ក្រុមហ៊ុន Google ត្រូវបានផាកពិន័យ និងតម្រូវឲ្យបង់ពន្ធ ជាង ១ពាន់លានដុល្លារ នៅបារាំង (kapamilya.com)
ដោយ

ការផាកពិន័យនេះ កើតឡើង​នៅពេលដែល​បារាំង និងបណ្ដាប្រទេស​អឺរ៉ុបដទៃទៀត បានបង្កើន​ការត្រួត​ពិនិត្យ​របស់ខ្លួន​លើក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​របស់អាមេរិក ដូចជា​ Google, Facebook, Apple និង Amazon ជាដើម ដែលក្រុមហ៊ុនទាំងនេះ ត្រូវបាន​គេមើលឃើញថា បាន​បង់ពន្ធ​តិចតួចណាស់​ទៅឲ្យ​ប្រទេស​បារាំង ក៏ដូចជា​បណ្ដាប្រទេស​ផ្សេងទៀត​នៅអឺរ៉ុប។

កាលពី​ខែ​កញ្ញា​កន្លងទៅនេះ ក្រុមហ៊ុន​ Google ក៏ទើបតែ​បាន​យល់ព្រម​បង់ប្រាក់​ប្រមាណ​ជិត​១ពាន់លាន​ផោន ឬស្មើនឹង​ប្រមាណ​ជាង​១ពាន់​លាន​ដុល្លារអាមេរិក ទៅឲ្យរដ្ឋាភិបាល​បារាំង ដើម្បីដោះស្រាយ​លើការ​ស៊ើបអង្កេត​ជុំវិញ​នឹង​ការក្លែង​បន្លំ​សារពើពន្ធ​ដែលបាន​ចាប់ផ្ដើម​តាំងពី៤ឆ្នាំមុនមកនោះ។ 

Google គឺជាក្រុមហ៊ុន​អ៊ីនធើណែតដ៏​ធំបំផុត​ក្នុងពិភពលោក ដែលបានប្រឈម​នឹង​ការត្រួតពិនិត្យ​កាន់តែដិតដល់​អំពី​មាតិកា​ដែលបាន​ផ្សព្វផ្សាយ នៅក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ជកម្មរបស់ខ្លួន។

លោកស្រី Isabelle De Silva ប្រធាន​អាជ្ញាធរ​គ្រប់គ្រងការប្រកួតប្រជែង​បារាំង បាន​អះអាង​ប្រាប់​អ្នកសារព័ត៌មាន​ថា ការ​បែកធ្លាយ​នៃ​អាជីវកម្ម​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​តាមអនឡាញ​របស់ក្រុមហ៊ុន​ Google នេះ គឺជារឿង​មួយ មិនធម្មតានោះទេ ដោយក្រុមហ៊ុន​អាមេរិកមួយនេះ មាន​ចំណែក​ទីផ្សារ​ប្រមាណ​៩០% ឯណោះ​នៅក្នុង​វិស័យ​ផ្សព្វផ្សាយពាណិជ្ជកម្ម​តាម​អនឡាញនេះ។

យ៉ាងណា​ក៏ដោយចុះ ក្រុមហ៊ុន Google បាន​អះអាងថា​ខ្លួន​នឹង​ប្ដឹង​ទៅ​ឧទ្ធរណ៍​ចំពោះ​ការ​ផាកពិន័យនេះ។

នៅក្នុងខែ​មករា អង្គភាព​ឃ្លាំមើល​ការការពារ​ទិន្នន័យ​របស់បារាំង​បាន​ផាក​ពិន័យ​ក្រុមហ៊ុន Google ចំនួន ៥០​លាន​ផោន​រួចហើយ ពីបទ​រំលោភលើ​ច្បាប់​នៃ​សិទ្ធិឯកជន​តាមអ៊ិនធើណែតរបស់​សហភាពអឺរ៉ុប។

អង្គភាពនេះ​ក៏បាន​បញ្ជាក់​នៅក្នុង​ក្ដីសម្រេច​របស់ខ្លួន​ថា ក្រុមហ៊ុន Google ខ្វះតម្លាភាព និងភាពច្បាស់​លាស់​ក្នុងការ​ជូន​ដំណឹង​ទៅកាន់អ្នកប្រើប្រាស់អំពីការគ្រប់គ្រង​ទិន្នន័យ​ផ្ទាល់ខ្លួន ហើយ​​ក្រុមហ៊ុននេះ ក៏ទទួលបរាជ័យ​ក្នុងការទទួលបាន​ភាពត្រឹមត្រូវ​សម្រាប់​ការ​ផ្សាយពាណិជ្ជកម្មរបស់ខ្លួន​ផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារពិភពលោកប៉ាន់ប្រមាណសេដ្ឋកិច្ចវៀតណាមឆ្នាំ២០១៩នេះ ថា មានកំណើន ៦,៨%

ព័ត៌មាន
សេដ្ឋកិច្ចវៀតណាមនៅឆ្នាំ ២០១៩នេះ ត្រូវបានធនាគារពិភពលោកប៉ាន់ប្រមាណថា នឹងរក្សាបានកំណើន៦,៨% ដោយសារតែប្រទេសនេះ នៅតែបន្តមានអតិរេកពាណិជ្ជកម្ម…

ខ្សែរថភ្លើងក្រោមដីដំបូងរបស់វៀតណាម សាងសង់រួចរាល់ហើយ និងត្រៀមបើកដំណើរការឆាប់ៗនេះ!

ព័ត៌មាន
ការងារសាងសង់ខ្សែរថភ្លើងក្រោមដីដំបូងបង្អស់របស់វៀតណាមក្នុងរដ្ឋធានីហាណូយ ត្រូវបានបញ្ចប់រួចរាល់ហើយ នៅសល់តែការត្រួតពិនិត្យសុវត្ថិភាពប៉ុណ្ណោះ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ