រដ្ឋផ្តល់ប្រាក់ឧបត្ថម្ភដល់នយោជិតផ្នែកកាត់ដេរ

កម្មករ-និយោជិតរោងចក្រកាត់ដេរនឹង“ទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋ ២០% នៃប្រាក់ខែ” តែ៤០%ទៀតពីថៅកែ កំពុងនៅស្រពេចស្រពិល


កាលពីអំឡុងខែកុម្ភៈកន្លងទៅ រាជរដ្ឋាភិបាលធ្លាប់បានប្រកាសថា នៅពេលរោងចក្រវាយន ភណ្ឌកាត់ដេរសម្លៀក និងស្បែកជើង ផ្អាកដំណើរការ ឬព្យួរការងារដោយសារតែខ្វះវត្ថុធាតុដើម នោះកម្មករនិយោជិតដែលត្រូវបានព្យួរការងារ នឹងទទួលបានប្រាក់ឧបត្ថម្ភ ៦០% នៃប្រាក់ខែ គោល ១៩០ ដុល្លាររបស់ពួកគេ។ ដោយក្នុងនោះ រដ្ឋនឹងផ្តល់ប្រាក់ឧបត្ថម្ភ ២០% និងថៅកែត្រូវផ្តល់បន្ថែម ៤០%ទៀត។
ក្រសួងការងារ៖ រោងចក្រសហគ្រាសស្ទើរ១០០% បើកដំណើរការជាធម្មតា នៅព្រឹកថ្ងៃបុណ្យចូលឆ្នាំទី១

ប៉ុន្ដែ តែ​មក​ទល់​ពេល​នេះ មិន​ទាន់​មានកម្ម​ករ​ណា​ម្នាក់​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ ២០%​ពី​រាជរដ្ឋាភិបាល​ទេ ខណៈ​ដែល​បន្ថែម ៤០%​ទៀត​ពី​ថៅកែ ក៏​មិន​ទាន់​មាន​ភាព​ច្បាស់លាស់​ថា​នឹង​មានការ​ផ្ដល់​ជូន ឬ​ក៏​អត់​ដែរ​។

តាម​រយៈ​ការ​ឆ្លើយ​តប​ជាមួយ​អ្នក​សារព័ត៌មាន​ខេ​ម​បូ​ណូ​មី​ស​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម អំពី​ដំណើរការ នៃ​ការ​ផ្តល់​ប្រាក់​ឧបត្ថម្ភ ៦០%​ដល់​កម្មករនិយោជិត ឯកឧត្តម ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ឆ្លើយ​តប​ថា «​នោះ​គឺជា​វិធានការ​កង្វះ​វត្ថុធាតុដើម​។ បច្ចុប្បន្ន ស្ថានភាព​កូ​វី​ដ​បាន​វិ​វត្ត​ទៅ​ជា​រឿង​សកល ដែល​មិន​ទាន់​ដឹង​ថា​ពេល​ណា​ចប់ ហើយ​រដ្ឋាភិបាល​នឹង​បន្ត​ជួយ ៣៨ ដុល្លារ ប៉ុន្ដែ​និយោជក និង​កម្មករ​ត្រូវ​បន្ត​និយាយ និង​ជជែក​គ្នា ប្រកបដោយ​ស្មារតី​យោគយល់​គ្នា​»​។

នៅ​ពេល​ដែល​អ្នក​សារព័ត៌មាន​ខេ​ម​បូ​ណូ​មី​ស​សួរ​ថា បើសិនជា​ថៅកែ មិន​ព្រម​ផ្តល់​ប្រាក់​ឧបត្ថម្ភ ៤០%​ទៀត​ដល់​កម្មករ តើ​ក្រសួង​នឹង​មាន​វិធានការ​អ្វី​បន្ត​ទៀត អ្នកនាំពាក្យ​រូប​នេះ​បាន​បញ្ជាក់​ថា «​បើ​យោង​តាម​ច្បាប់​ការងារ​និយោជក មាន​កាតព្វកិច្ច​តែ​រឿង​ថ្លៃ​ដឹក​ជញ្ជូន សុំ​មើល​ច្បាប់​បន្ថែម​សរសេរ​ខ្លះ​ផង »​។

ចំពោះ​សំនួរ​ដែល​សួរ​ថា តើ​មក​ទល់​នឹង​ពេល​នេះ មាន​កម្មករនិយោជិត​ណា​ម្នាក់​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ ៣៨​ដុល្លារ​នេះ​ឬ​នៅ អ្នកនាំពាក្យ​ក្រសួង​ការងារ​ឯកឧត្ដម ហេង សួរ បាន​ឆ្លើយ​តប​ថា «​យើង​ត្រូវការ​ការ​សហការ​ពី​បងប្អូន​កម្មករនិយោជិត​។ យើង​បាន​អំពាវនាវ​ឲ្យ​ផ្តល់​លេខ​ទូរ​សព្ទ​ឲ្យ​ត្រឹមត្រូវ ដើម្បី​ទំនាក់ទំនង​។ មួយវិញទៀត កម្មករនិយោជិត​ភាគច្រើន​មិន​ទាន់​ហ៊ាន​ឡើង​ត្រឡប់​មក​វិញ យើង​ត្រូវការ​ភាព​ច្បាស់លាស់ និង​សាមីខ្លួន​ចៀសវាង​ការ​បើក​ផ្តល់​ខុស​»​។

បើ​តាម​ឯកឧត្តម​ហេង សួរ រដ្ឋ​មាន​ថវិកា​គ្រប់គ្រាន់​សម្រាប់​បើក​ជូន​កម្មករ​-​ន​យោ​ជិត​ទាំងអស់​ដែល​គ្មាន​ការងារ​ដោយសារ​រោងចក្រ​ព្យួរ​។  ប៉ុន្តែ​ប្រាក់​ឧបត្ថម្ភ​បន្ថែម​ពី​ថៅកែ ៤០%​ទៀត មិន​ប្រាកដ​ថា​បាន​ឬ​យ៉ាងណា​នោះ​ទេ​។

វិស័យ​កាត់ដេរ​កម្ពុជា បាន​ជួប​ទុក្ខ​ផ្ទួន​ៗ​នៅ​អំឡុង​ពេល​នៃ​ការ​រាតត្បាត​នៃ​មេរោគ Covid-19​នេះ តួយ៉ាង បន្ទាប់​ពី​បាន​ជួប​បញ្ហា​កង្វះ​វត្ថុធាតុដើម ពី​ប្រទេស​ចិន​អស់​មួយ​រយៈពេល​ខ្លី ដែល​បាន​ធ្វើ​ឲ្យ​រោងចក្រ​មួយ​ចំនួន​បាន​ព្យួរការងារ​រួច​មក ឥឡូវនេះ រោងចក្រ​កាត់ដេរ​កម្ពុជា ក៏​កំពុង​តែ​ប្រឈម​នឹង​បញ្ហា​ព្យួរ​រោងចក្រ​បណ្ដោះអាសន្ន​ជា​បន្ដ​ទៀត ដោយសារ​តែ អ្នកបញ្ជា​ទិញ​ពី​អឺរ៉ុប និង​អា​មេ​រិ​ក បាន​ស្នើ​ឲ្យ​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ការ​ពន្យារពេល​ផ្គត់ផ្គង់​ទំនិញ និង​បាន​លុប​ចោលការ​ក​ម្ម៉​ង់​ទិញ​រយៈពេល ២ ទៅ​៣​ខែ​ខាង​មុខ​ទៀត​។

សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ហៅ​កាត់ GMAC បាន​ចេញ​មុខ អំពាវនាវ​ឲ្យ​អ្នកបញ្ជា​ទិញ​ទាំងនោះ គោរព​តាម​កិច្ចសន្យា និង​ទូទាត់​កា​រក​ម្ម៉​ង់​ចាស់​ជាមួយ​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា បើ​មិន​ដូច្នេះ​ទេ រោងចក្រ អាច​នឹង​ត្រូវ​ប្រឈម​នឹង​បញ្ហា​លំហូរ​សាច់ប្រាក់ ក្នុង​ការ​បើក​ប្រាក់ខែ​ជូន​ដល់​កម្មករ​ជាក់​ជា​មិន​ខាន​។

បើ​តាម​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ធ្លាប់​បាន​លើក​ឡើង​ថា យ៉ាង​ហោច​ណាស់ កម្ពុជា​មាន​តម្រូវការ​សាច់ប្រាក់ ក្នុង​ការ​បើក​ប្រាក់ខែ​ជូន​ដល់​កម្មករ ក្នុង​មួយ​ខែ​ប្រមាណ​ជាង ២០០ លាន​ដុល្លារ​អា​មេ​រិ​ក ខណៈ​ដែល​កម្មករ​កម្មការិនី ដែល​ធ្វើការ​ក្នុង​រោងចក្រ​កាត់ដេរ មាន​ប្រមាណ ៧០ ទៅ​៨០​ម៉ឺន​នាក់​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រដ្ឋាភិបាលវៀតណាមឧបត្ថម្ភ ៧៧ ដុល្លារក្នុងមួយខែ សម្រាប់អ្នកបាត់បង់ការងារ ដោយសារបញ្ហា Covid-19

ព័ត៌មាន
នៅក្នុងសំណើររបស់រដ្ឋាភិបាលវៀតណាម នឹងផ្ដល់ការអនុញ្ញាតឲ្យពលរដ្ឋមានការងារធ្វើ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរ ដោយវិបត្តិ Covid-19 ទាំងអស់ នឹងទទួល…

បញ្ហា Covid-19 ជំរុញឲ្យ សម្តេច ហ៊ុន សែន សុខចិត្តធ្វើការ​អត់យកប្រាក់ខែ ៧ខែ

ព័ត៌មាន
សម្តេច ហ៊ុន សែន​នាយក​រដ្ឋមន្ត្រី​នៃកម្ពុជា នៅថ្ងៃទី ០១ ខែមេសានេះ បាន​ផ្ញើលិខិត​មួយទៅកាន់ រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវវត្ថុ និង​…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ