កាំកុងត្រូល​ដកចេញ រដ្ឋខាត​៣០លានដុល្លារ

រដ្ឋនឹងត្រូវខាត ៣០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ក្រោយពី​ដកកាំកុងត្រូល ចេញ​ពីច្រក​ព្រំដែន


នៅក្នុងជំនួបជាមួយអ្នកសារព័ត៌មាន កាលពីពេលថ្មីៗកន្លងទៅនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសឲ្យដកកាំកុងត្រូល និងស្ថាប័ននានាចេញឲ្យអស់នៅតាមបណ្ដាច្រកព្រំដែនទាំងអស់ ដោយអនុញ្ញាតឲ្យទុកតែស្ថាប័នពីរ ប៉ុណ្ណោះ គឺ គយ និងអន្ដោប្រវេស៍ ដើម្បីកាត់បន្ថយការចំណាយនានា និងសម្រួលដល់ការធ្វើពាណិជ្ជកម្មឲ្យកាន់តែលឿនរហ័សជាងមុន។ ជាមួយគ្នានេះដែរ បើតាមមន្ត្រីជាន់ខ្ពស់ ក្រសួងពាណិជ្ជកម្មបានអះអាងថា នៅពេលដែលកាំកុងត្រូលត្រូវបានដកចេញ ក្រសួងពាណិជ្ជកម្មនឹងត្រូវខាតបង់ចំណូលប្រមាណ ៣០លានដុល្លារអាមេរិក ក្នុងមួយឆ្នាំៗ។
រដ្ឋនឹងត្រូវខាត ៣០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ក្រោយពីដកកាំកុងត្រូល (រូបភាព៖ ហ្វេសប៊ុក អគ្គនាយកដ្ឋាន​កាំកុងត្រូល)
ដោយ

ឯកឧត្តម សុខ​ សុភ័ក្រ្ត​ រដ្ឋ​លេខាធិការ​​ក្រសួង​​ពាណិជ្ជកម្ម បានថ្លែង​នៅក្នុង​​​​​សន្និសីទ​​សារ​ព័ត៌មាន​ កាលពីពេលថ្មីៗ​នេះថា បន្ទាប់ពី​មាន​ការ​សម្រេចថ្មី​មួយរបស់​​រាជរដ្ឋាភិបាល ដោយនឹង​ដក​កាំកុង​ត្រូល​ ដែលជា​ស្ថាប័ន​​ត្រួតពិនិត្យ​​ទំនិញ​​ចេញចូល​​នៅតាម​ព្រំដែននោះ បើតាម​ការ​​ប៉ាន់ស្មាន ក្រសួង​ពាណិជ្ជកម្ម នឹង​ត្រូវ​បាត់​បង់​ចំណូល​​របស់ខ្លួន​​ប្រមាណ ​៣០លាន​ដុល្លារ​អាមេរិក ក្នុងមួយឆ្នាំ។

ជុំវិញទៅនឹង​​ការដក​កាំ​កុងត្រូល​​ចេញពី​​តំបន់​ច្រកព្រំដែន​នេះដែរ​ ក៏មាន​​មតិ​អ្នក​រកស៊ីមួយ​ចំនួន បានលើកឡើង​ ដោយបារម្ភ​ពីរឿង​​ការហូរ​ចូលនូវ​ទំនិញ​ពីបរទេស ដែល​មិន​មាន​គុណភាព ដែលធ្វើឲ្យ​មានការប៉ះពាល់ដល់​​ប្រជាពលរដ្ឋ និងការប្រកួត​ប្រជែង​​ទីផ្សារ​ក្នុងស្រុក​ផងដែរ។ 

តែយ៉ាងណា ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខា​ធិការ​​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ បា​នបញ្ជាក់​យ៉ាងច្បាស់ថា ការដកកាំកុង​ត្រូលនេះ គឺជារឿង​​ត្រឹមត្រូវ​ហើយ ហើយពេល​ដកចេញ មិនមែន​​បានន័យ​ថា លែង​មានការ​ត្រួតពិនិត្យ​គុណភាព​ទំនិញនៅ​តាមព្រំដែន​​នោះដែរ ពោលគឺ ការងារ​ទាំងនោះ នឹងត្រូវ​ធ្លាក់​ទៅលើ​គយ ធ្វើ​ជំនួស​វិញ។ ឯកឧត្តម វង្សី វិស្សុត បានបន្ថែមទៀតថា នៅអាស៊ាននេះ មានតែកម្ពុជាទេ ដែលមានកាំកុងត្រូលនេះ ដែលវា​ពិតខុសប្លែកជាគេណាស់។  

បើតាម​ឯកឧត្តម វង្សី វិស្សុត ការដក​កាំកុង​ត្រូល នឹងជួយ​កាត់បន្ថយ​ពេលវេលា និងការ​ចំណាយ​សម្រាប់​​អ្នកជំនួញ​​បានកាន់តែ​ប្រសើរ​ឡើងទៅ​វិញទេ។ 

គួរជម្រាបដែរថា បើតាម​​ឯកឧត្តម សុខ សុភ័ក្រ រដ្ឋលេខា​ធិការ​​ក្រសួង​ពាណិជ្ជកម្ម បាន​គូស​បញ្ជាក់ថា ដោយមានការ​សម្រេច​​ថ្មីៗ​ចុងក្រោយនេះ ពីសំណាក់​រាជរដ្ឋាភិបាល​ ក្រសួង​ពាណិជ្ជកម្ម​ អាចនឹង​ត្រូវ​បាត់បង់​​ចំណូល​​ប្រមាណ ៦០ លានដុល្លារ​អាមេរិក​​ក្នុង​មួយឆ្នាំ។

តួយ៉ាង ថ្មីនេះៗ ​រាជរដ្ឋាភិបាល​បាន​សម្រេច​​លុប​ចោល​​លើការយក​កម្រៃគ្រប់​គ្រង​ការនាំចេញ ដែលបាន​អនុវត្ត​កាល​ពីឆ្នាំ ២០១៨ ធ្វើឲ្យ​ក្រសួង​​ពាណិជ្ជកម្ម​​បាត់ចំណូល​​អស់ ២០លាន​ដុល្លារ​អាមេរិក ក្នុងមួយឆ្នាំ។

នៅខែ​នេះដែរ រាជរដ្ឋាភិបាល បាន​​សម្រេច​ឈប់​​តម្រូវឲ្យ​​ក្រុមហ៊ុន​នាំចេញ​​ទំនិញ​ទៅអឺរ៉ុប ត្រូវ​បញ្ជាក់​ប្រភពដើម​ទំនិញ (CO) ដែលវាបាន​ធ្វើក្រសួង ខាតបង់អស់ ១០លាន ដុល្លារ​អាមេរិក​​ក្នុងមួយឆ្នាំ។ បូករួមទាំង ការបាត់​ចំណូល​​ពីការដកកាំ​កុង​ត្រូល ៣០ លានដុល្លារ​ទៀត ដូច្នេះ សរុប​ទៅ ក្រសួង​​ពាណិជ្ជកម្ម នឹងត្រូវ​បាត់ចំណូល​អស់៦០លាន​ដុល្លារ​អាមេរិក ក្នុងមួយឆ្នាំ៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុន​លក់​រាយ​គ្រឿង​សង្ហារិម​ដ៏​ធំ​បំផុត​នៅលើពិភពលោក គ្រោង​បើក​ផ្សារចែកចាយ​នៅវៀតណាម

ព័ត៌មាន
IKEA (អាយគា) គឺ​ជាក្រុមហ៊ុន​លក់​រាយគ្រឿង​សិង្ហារិម​របស់​ប្រទេស​ស៊ុយអែត ដែល​ធំជាងគេ​បំផុត​នៅលើ​ពិភព​លោក។ ឥឡូវនេះ ផ្សារ​គ្រឿង​សិង្ហារ…

ការនាំចូលរបស់វៀតណាម អាចនឹងមានលើសការនាំចេញ ៣ពាន់លានដុល្លារនៅឆ្នាំនេះ

ព័ត៌មាន
នៅឆ្នាំ២០១៩នេះ ប្រទេសវៀតណាម រំពឹងថា នឹងមានឱនភាពពាណិជ្ជកម្ម (ការនាំចូលលើសការនាំចេញ) ប្រមាណ ៣ ពាន់លានដុល្លារអាមេរិក ខណៈកាលពីឆ្នាំ ២០១…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ