Advertisement
Advertisement
Advertisement
ការឧបត្ថម្ភដល់កម្មករនិយោជិតក្នុងវិស័យទេសចរណ៍

កម្មករនិយោជិតក្នុងវិស័យទេសចរណ៍នឹងទទួលបានប្រាក់ឧបត្ថម្ភ ៤០ដុល្លារក្នុង១ខែពី​រាជ​រដ្ឋាភិបាល


រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចចេញសេចក្តីណែនាំថ្មីមួយបន្ថែមស្តីពីវិធានការសំដៅជួយវិស័យឯកជន និងកម្មករ និយោជិត ចំពោះការបើកប្រាក់ឧបត្ថម្ភសម្រាប់កម្មករនិយោជិតក្នុងវិស័យទេចរណ៍ ដែលត្រូវបានព្យួការងារដោយសារវិបត្តិកូវីដ១៩ ដោយពួកគេម្នាក់ៗនឹងទទួលប្រាក់ឧបត្ថម្ភ៤០ ដុល្លារក្នុងមួយខែ ពីរដ្ឋាភិបាល។
កម្មករនិយោជិតក្នុងវិស័យទេសចរណ៍នឹងទទួលបានប្រាក់ឧបត្ថម្ភ៤០ដុល្លារក្នុង១ខែពីរដ្ឋាភិបាល(www.tripadvisor.com)
Advertisement

វិធានការ​បន្ថែម​សំដៅ​ជួយ​ដល់​វិស័យ​ឯកជន និង​កម្មករ និយោជិត​ដែល​ទទួល​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ ពី​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ ១៩ បាន​គូសបញ្ជាក់​ថា ទទ្ទឹម​នឹង​វិស័យ​កាត់ដេរ​រង​ផល​ប៉ះពាល់​វិស័យ​ទេសចរណ៍​ក៏​បាន​រង​ផល​ប៉ះពាល់​ខ្លាំង​ឡើង​ដែរ ដូច្នេះ​រដ្ឋាភិបាល​បាន​សម្រេច​ដាក់​ចេញ​នូវ​វិធាន​អន្តរាគមន៍​បន្ថែម​ជា​ជុំ​ទី​៣ ដោយ​ក្នុង​នោះ​សម្រេច​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ចំនួន ៤០ ដុល្លារ​ក្នុង​មួយ​ខែ សម្រាប់​កម្មករ និយោជិត ១​នាក់ ដែល​ធ្វើ​ការងារ​ក្នុង​វិស័យ​ទេសចរណ៍​មាន​ដូច​ជា សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និង​ភ្នាក់ងារ​ទេ​ចរណ៍​។ ដោយឡែក​សម្រាប់​សហគ្រាស និង​អាជីវកម្ម ក្នុង​វិស័យ​ទេ​ចរណ៍​ត្រូវ​រួមចំណែក​តាម​គោលការណ៍​ស្ម័គ្រចិត្ត និង​តាម​លទ្ធភាព​ជាក់ស្តែង បន្ថែម​លើ​អ្វី​ដែល​រដ្ឋាភិបាល​នឹង​ផ្តល់​ជូន​។

ក្នុង​សេច្ចក្តីណែនាំ​របស់​រាជរដ្ឋាភិបាល​បញ្ជាក់​ថា ការ​ផ្តល់​ប្រាក់​ឧបត្ថម្ភ ៤០​ដុល្លារ​ពី​រដ្ឋាភិបាល​នេះ​នឹង​ចាប់ផ្តើម​អនុវត្ត ហើយនឹង​មាន​សុពលភាព  សម្រាប់​តែ​រោងចក្រ​សហគ្រាស និង​អាជីវកម្ម​ទាំងឡាយ​ណា​ដែល​បាន​ទទួល​ការ​ឯកភាព​ឲ្យ​ព្យួរការងារ​ពី​ក្រសួង​ការងារ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ចាប់ពី​ថ្ងៃ​ទី ១០ មេ​សា ឆ្នាំ​២០២០​។

សូម​ជម្រាប​ថា ការ​ផ្តល់​ប្រាក់​ឧបត្ថម្ភ​នេះ​គឺជា​ការ​ជួយ​បណ្តោះអាសន្ន ដើម្បី​ចូលរួម​ចំណែក​សម្រួល​ជីវភាព​រស់នៅ​របស់​កម្មករ និយោជិត ដោយ​ផ្តល់​ឲ្យ​សម្រាប់​រយៈពេល​២ ខែ ស្រប​តាម​ច្បាប់​ស្តី​ពី​ការងារ មាត្រា ៧១ ចំណុច ១១​។ បន្ទាប់​ពី​រយៈពេល​២​ខែ រដ្ឋាភិបាល​នឹង​ពិនិត្យ​សា​ជា​ថ្មី ទៅ​តាម​សភាពការណ៍​វិវត្តន៍​ជាក់ស្តែង​៕

Advertisement
© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រសួងកសិកម្មកម្ពុជាកំពុងធ្វើការប៉ាន់ប្រមាណពីតម្រូវការស្បៀងក្នុងស្រុក ទប់ទល់កូវីដ ១៩

ព័ត៌មាន
រដ្ឋមន្ត្រី ក្រសួងកសិកម្មកម្ពុជាបានប្រកាសចេញសេចក្តីណែនាំស្តីពីកាពិនិត្យ សន្និធិ ស្បៀងសម្រាប់ឆ្លើយតបទៅនឹងហានិភ័យនៃការឆ្លងរាលដាលនៃជំងឺកូវីដ...

មានករណីឆ្លងថ្មី០១ករណី សរុបទាំងអស់មាន១២០ករណីហើយ ខណៈអ្នកជាសះស្បើយកើនដល់៧៥នាក់

ព័ត៌មាន
រកឃើញករណីឆ្លងថ្មី០១ករណីបន្ថែមទៀត កាលពីថ្ងៃទី១០ ខែមេសានេះ ដែលនាំឲ្យចំនួនអ្នកឆ្លងសរុបទាំងអស់មាន ១២០នាក់ ខណៈដែលអ្នកជាសះស្បើយថ្មីមាន០៣នា...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ