ករណីឆ្លងកូវីដ-១៩​ក្នុងសហគមន៍

អាជីវកម្មចំនួន ៣ ទីតាំងហើយ ត្រូវបានឲ្យផ្អាកបណ្ដោះអាសន្ន គិតមកទល់រសៀលថ្ងៃទី ២៩ វិច្ឆិកា បន្ទាប់ពីរកឃើញករណីឆ្លង​កូវីដ-១៩ ថ្មី ចំនួន ៧នាក់


ករណីរកឃើញអ្នកឆ្លងកូវីដ-១៩ សរុបចំនួន ៧នាក់កាលពីថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជាបញ្ជាក់ថា វាគឺជាការឆ្លងមួយដែលអាចាត់ទុកថា «ជាករណីឆ្លងចូលក្នុងសហគមន៍ជាលើកដំបូងរបស់កម្ពុជា» ដោយសារតែក្នុងចំនួន អ្នកឆ្លងថ្មីទាំង ៧នាក់នោះ គឺមាន៦នាក់ទៅហើយ គឺជាករណីឆ្លងដោយមិនបានដឹងប្រភពច្បាស់លាស់។ ក្នុងស្ថានភាពដ៏អាក្រក់នេះ រាជរដ្ឋាភិបាលតាមរយៈក្រសួងពាក់ព័ន្ធដែលជាសេនាធិការ ក៏បានបានសម្រេចផ្អាកសកម្មភាពអាជីវកម្មចំនួន៣ទីតាំងផងដែរ ដោយសារតែទីតាំងទាំងនេះ គឺជាប់ពាក់ព័ន្ធនឹងករណីឆ្លងថ្មីនេះ។
អាជីវកម្មចំនួន ៣ ទីតាំងហើយ ត្រូវបានឲ្យផ្អាកបណ្ដោះអាសន្ន គិតមកទល់រសៀលថ្ងៃទី ២៩ វិច្ឆិកា បន្ទាប់ពីរកឃើញករណីឆ្លង​កូវីដ-១៩ ថ្មី ចំនួន ៧នាក់
ដោយ

គិតមកទល់​នឹង​ម៉ោង ១២ រសៀល​ថ្ងៃទី ២៩ ខែ​វិច្ឆិកាឆ្នាំ ២០២០ មាន​អាជីវកម្ម​ចំនួន ៣ ទីតាំងហើយ ត្រូវបាន​​រាជរដ្ឋាភិបាល​ប្រកាស​ផ្អាក​ដំណើរការ​បណ្ដោះអាសន្ន ដោយសារតែ​ទីតាំងទីនោះ ត្រូវបាន​ជាប់ពាក់ព័ន្ធ​នឹង​ស្ត្រី​ដែលបាន​ឆ្លង​កូវីដ-១៩ ដែលបាន​រកឃើញ​ដំបូង​គេ​នៅយប់​ថ្ងៃទី ២៨ ខែ​វិច្ឆិកា។ ទីតាំង​អាជីវកម្ម​ដែលបាន​ផ្អាក​ដំណើរការបណ្ដោះអាសន្ន​ទាំងនោះ រួមមាន៖

ទី១, ផ្សារទំនើប អ៊ីអន ម៉ល ភ្នំពេញ ឬ អ៊ីអន ១ ត្រូវបាន​ក្រសួង​សុខាភិបាល​បាន​ប្រកាស​ឲ្យផ្អាក​ដំណើរ​ការ​ជាបណ្ដោះ​អាសន្ន​នៅថ្ងៃយប់​ថ្ងៃទី ២៨ ខែវិច្ឆិកា រហូតដល់​មានការ​ជូនដំណឹង​ជាថ្មី។ ការផ្អាកដំណើរការ​ផ្សារទំនើបមួយនេះ​ គឺធ្វើឡើង​ក្រោយពី​បាន​​ដឹង​លទ្ធផល​វិជ្ជមានកូវីដ-១៩​ ​​របស់​ស្ត្រី​​ម្នាក់ ហើយ​ស្ត្រីនោះ បាន​ធ្វើដំណើរ​ទៅផ្សារទំនើបមួយនេះ កាលពី​ថ្ងៃសៅរ៍ ទី ២១ វិច្ឆិកា ដើម្បីទិញទំនិញ និង​ទទួល​ទានអាហារ។

ទី២, សណ្ឋាគារ​ភ្នំពេញ នៅព្រឹក​ថ្ងៃទី ២៩ ខែ​វិច្ឆិកា ត្រូវបាន​ក្រសួង​សុខាភិបាល​សម្រេច​ផ្អាក​ដំណើរការ​រយៈពេល ២ថ្ងៃ ដើម្បី​ស្រាវជ្រាវ​រក​អ្នកប៉ះពាល់​ និងយកសំណាក​មកធ្វើតេស្ដ បន្ទាប់ពីក្រសួង​ បាន​ស្រាវជ្រាវទៅឃើញថា​ នៅថ្ងៃទី២៣ ​ខែវិច្ឆិកា ឆ្នាំ ២០២០​ អ្នកជំងឺ​កូវីដ-១៩ បានទៅ​​ហាត់ប្រាណ និងងូតទឹក​នៅសណ្ឋាគារ​ភ្នំពេញ។

ទី៣, សាលារៀន​អន្តរទ្វីប​អាមេរិកាំង សាខា​ចាក់អង្រែ នៅថ្ងៃទី ២៩ ខែ​វិច្ឆិកា ក៏ត្រូវបាន​ក្រសួង​អប់រំ​សម្រេច​ឲ្យផ្អាក​ដំណើរ​ការ​រយៈពេល ២ សប្ដាហ៍ផងដែរ ប៉ុន្ដែ​គ្រឹះស្ថាន​សិក្សានេះ ត្រូវបន្ដ​ដំណើរការ​បង្រៀន និងរៀន​តាម​ប្រព័ន្ធ​អេឡិចត្រូនិក។

សម្តេច ហ៊ុន សែន បាន​មានប្រសាសន៍កាលពី​យប់​ថ្ងៃទី ២៨ ខែវិច្ឆិកាថា «នៅថ្ងៃនេះ (ថ្ងៃទី ២៨ ខែវិច្ឆិកា) យើងបាន​រកឃើញ​​ករណីមួយ ទៅលើ​ភរិយា​របស់​អគ្គនាយក​ពន្ធធនាគារ ដែលមាន​ការកើត​នូវ​កូវីដ-១៩។ នេះជាករណី​ដំបូង​បំផុត ដែលយើង​អាច​ចាត់ទុកថា ជាការ​ឆ្លង​ក្នុងស​ហគមន៍ ហើយមានការ​ពាក់ព័ន្ធ​ជាមួយ​នឹង​ទីក្រុង​ភ្នំពេញ ខេត្ត​សៀមរាប​ ហើយនឹង​អាច​ឈាន​ទៅដល់​ខេត្ត​បន្ទាយ​មានជ័យ​ខេត្ត​មណ្ឌលគិរី»។

សូមបញ្ជាក់ថា បច្ចុប្បន្ន ក្រសួង​សុខាភិបាល​កម្ពុជា កំពុង​ដុតដៃដុតជើង​ស្រាវជ្រាវ​អ្នកដែលពាក់ព័ន្ធនឹង​អ្នកជំងឺកូវីដ-១៩ ទាំង ៧នាក់ដែលទើបរកឃើញថ្មីនេះ ដើម្បី​យកមកពិនិត្យ​សំណាក និងធ្វើចត្តាឡីស័ក។ ក្នុងនោះដែរ គេសង្កេត​ឃើញថា ថ្នាក់ដឹកនាំកំពូល​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដូចជា សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ, ឯកឧត្តម បិន ឈិន ដ្ឋមន្រ្តី​ស្តីទី​ទទួល​បន្ទុក​ទីស្តីការ​គណៈរដ្ឋមន្រ្តី, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រី​ក្រសួង​យុតិ្ដធម៌ និង​មន្ត្រីពាក់ព័ន្ធ​ជាច្រើនទៀត នៅក្នុងក្រសួងមហាផ្ទៃ ក៏កំពុង​ត្រូវ​បានធ្វើតេស្ដរក​កូវីដ-១៩ និង​ដាក់​ឲ្យធ្វើ​ចត្តាឡីស័ក​ផងដែរ៕




អត្ថបទបន្ទាប់


សម្តេច ហ៊ុន សែន អះអាងថា ករណីរកឃើញកូវីដ-១៩ នៅថ្ងៃទី ២៨ ខែវិច្ឆិកា ជាករណីឆ្លងក្នុងសហគមន៍លើកដំបូងរបស់កម្ពុជា

ព័ត៌មាន
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃទី ២៨ ខែ វិច្ឆិកានេះ បានបញ្ចេញសារជាសំឡេងថា ករណីរកឃើញឆ្លងកូវីដ-១៩ នៅយប់ថ្ងៃទី ២៨ ខែវិ…

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មថា តម្លៃឈ្នួលម៉ាស៊ីនច្រូតស្រូវឆ្នាំនេះកើនថ្លៃលើស ៣ដង ធៀបឆ្នាំមុន

ព័ត៌មាន
ដោយសារតែការប្រមូលផលស្រូវនៅឆ្នាំនេះ មានការសម្រុកខ្លាំង និងកង្វះខាតមធ្យោបាយច្រូតកាត់ បានធ្វើឲ្យតម្លៃម៉ាស៊ីនច្រូតស្រូវក្នុងមួយគ្រឿងបានហក់ស្ទុះឡ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ