ការវិនិយោគទៅកាន់ទីជនបទ

រាជរដ្ឋាភិបាលនៅតែបន្ដបញ្ចេញថវិកាចំណាយច្រើនទៅកាន់តំបន់ជនបទ រំពឹងថាជួយបង្កើតការងារ និងជំរុញផលិតកម្មកសិកម្ម


បើអំឡុងពេលនៃវិបត្តិកូវីដ-១៩ នេះរាជរដ្ឋាភិបាលបាននិងកំពុងរៀបចំថវិកាដើម្បីចំណាយដោយប្រុងប្រយ័ត្ន និងប្រកបដោយប្រសិទ្ធភាព និងតម្លាភាព ដោយក្នុងនោះ រាជរដ្ឋាភិបាលបានកាត់បន្ថយនូវការចំណាយណាមិនចាំបាច់ចោល ហើយដកយកប្រាក់សន្សំបាននោះទៅបុកបន្ថែមការចំណាយដែលចាំបាច់វិញ ដូចជាការជួយទៅលើពលរដ្ឋគ្រោះធ្ងន់ធ្ងរដោយសារតែបញ្ហាកូវីដ-១៩ និងការចំណាយលើការជំរុញអភិវឌ្ឍវិស័យកសិកម្មជាដើម។
ការចិញ្ចឹមមាន់ស្រែ (រូបថត៖ google)
ដោយ

មន្រ្តីជាន់ខ្ពស់​នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា ការវិនិយោគ​បន្ថែម​របស់​រាជរដ្ឋាភិបាល​នៅ​តាម​តំបន់ជនបទ បានផ្តល់​ឱកាសការងារ​ដល់​ពលរដ្ឋ​ដែលបាត់បង់​ការងារ​ពីទីក្រុងផង និងជំរុញ​ដល់​ការងារ​ផលិតកម្ម​កសិកម្ម​ ដែលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាល​បាន​និងកំពុង​ដុតដៃដុត​ជើងជួយ​យ៉ាងខ្លាំង។

ការជំរុញ​ការវិនិយោគ​ទៅកាន់ទីជនបទ​របស់​រាជរដ្ឋាភិបាល​នេះ គឺធ្វើឡើង​នៅចំពេលដែល​កម្លាំង​ពលកម្ម​ប្រមាណ​ជាង១៣ម៉ឺននាក់ ដែលកំពុង​តែអត់ការងារធ្វើ ដោយសារ​រោងចក្រ​សហគ្រាស​មួយចំនួន​ជាង​៨០រោងចក្រ បានបិទទ្វារ និង៤៥០រោងចក្រ បានព្យួរការងារ ។

នៅក្នុងសន្និសីទ​សារព័ត៌មាន​ស្តីពីវិធានការ​របស់រាជរដ្ឋាភិបាល ឆ្លើយតបនឹងជំងឺកូវីដ-១៩ កាលពីថ្ងៃទី០៨ខែកក្កដា ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​បានឲ្យដឹងថា មានការងារជាច្រើន បានបង្កើត​ឡើង​តាមគម្រោង​វិនិយោគ​របស់រដ្ឋ ដើម្បីអាច​បង្កើត​ការងារ​ដល់ពលរដ្ឋ ដែលបាន​បាត់បង់​ការងារពីទីក្រុង។

ឯកឧត្តម វង្សី វិស្សុត បានបញ្ជាក់ថា «ខ្ញុំសូមជម្រាបថា មកដល់បច្ចុប្បន្ននេះ យើងអត់​កាត់​លុយ [ថវិកា​ចំណាយរបស់រដ្ឋ]​ទេ ការបង្ហូរលុយ​ទៅជនបទ ការវិនិយោគ​សាធារណៈ​ទៅជនបទ ប្រឡាយទឹក ផ្លូវជនបទ គឺយើង​មានតែបន្ថែម ។ ឥឡូវនេះ មូលនិធិ​ឃុំសង្កាត់ ថែមឲ្យ​៦៨លានដុល្លារទៀត ក្នុងមួយឆ្នាំ មូលនិធិឲ្យ​ទៅស្រុក ថែមឲ្យទៀត ចឹងបាន​ន័យថា​លុយទៅជនបទ មានច្រើនដែរ»។

ឯកឧត្តម បានបន្ថែមថា​ «ទន្ទឹមនឹងនេះ កសិកម្មយើង​ចាប់ផ្តើម​ចាយលុយ​ទៅតាមផ្នែកProduct (ផលិតផល)ផងដែរ  ចំពោះត្រី ឥឡូវយើង support(គាំទ្រ) ណាស់ គឺឲ្យប្រមាណ​ជាង​២.០០០លាន​រៀល(៥០ម៉ឺនដុល្លារ) ជួយអ្នករកស៊ី​ចិញ្ចឹមត្រី ហើយឥឡូវ​កំពុង​គិតស្វាយទៀត ធ្វើម៉េចឲ្យ​អ្នកឯង​អាចនាំ​ចេញ​ស្វាយបាន ហើយកំពុង​គិតថា ត្រូវឲ្យលុយទៅ​ក្រសួង​កសិកម្ម​ប៉ុន្មាន ដើម្បីជួយ​អ្នកនាំចេញស្វាយ»។

ឯកឧត្តមរដ្ឋលេខាធិការ បានគូស​បញ្ជាក់ទៀតថា «ឥឡូវនេះ អ្វីដែលយើង​ខិតខំបង្កើត​ការងារ​គឺថា លើ​វិនិយោគ​ជនបទ​ហ្នឹងហើយ កសិ-ឧស្សាហកម្ម កសិកម្ម​ហ្នឹងហើយ ដែលជាឱកាស ទីមួយ​បំពេញ​សេចក្តីត្រូវការ​នៅក្នុងស្រុក ទីពីរបំរើ​ការនាំចេញ ប៉ុន្តែការនាំចេញ ទាមទារបញ្ហា​ច្រើន ដូចខ្ញុំ​និយាយ​អញ្ចឹង(បរិមាណ គុណភាព​ ទីផ្សារ និងតម្លៃ)»។

កន្លងទៅ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម ធ្លាប់បានប្រាប់​ខេមបូណូមីស​ដែរថា ស្ថិតនៅក្នុង​វិបត្តិកូវីដនេះ បានផ្តល់ឱកាស​មួយដល់​វិស័យកសិកម្ម ក្នុងការខិតខំ​បង្កើន​ការផលិត ក្នុងនោះ​រួមមាន​ការចិញ្ចឹមសត្វ ដាំបន្លែ និងការកែច្នៃ​ផលិតផល​កសិកម្ម​ជាដើម ដើម្បីបំពេញ​សេចក្តីត្រូវការ​ទាំងក្នុង​ស្រុក និងអាចឈាន​ចូលដល់​ការនាំចេញ​ទៅក្រៅ​ប្រទេស​ថែមទៀតផង។

នៅក្នុងបទ​សម្ភាសន៍​របស់​សារព័ត៌មាន​ខេមបូណូមីសជាមួយ អ្នកជំនាញខាងផ្នែក​កសិកម្ម​ម្នាក់ គឺលោកបណ្ឌិត យ៉ង សាំងកុមារ កាលពីពេលថ្មីៗនេះ លោកបានលើក​ឡើងថា បច្ចុប្បន្ន លោក​និងក្រុមការងារ កំពុងតែ​ក្តាប់​យកឱកាស និងទីផ្សារ​កសិកម្ម ដោយខិតខំ​ប្រឹងប្រែង​បណ្តុះ​បណ្តាល​យុវជន​ជំនាន់​ក្រោយផង ផ្តល់បច្ចេកទេស​ដល់​កសិករផង ដើម្បីអាច​ផលិត នូវផលិតផល​កសិកម្ម​ដែលមាន​គុណភាព ក្នុងបរិមាណ​មួយ​ដែលអាច​ផ្គត់ផ្គង់ក្នុងស្រុក ថែមទាំង​បង្កើត​ការងារ​នៅតាម​ទីជនបទ ជៀសវាង​ការចំណាក​ស្រុកដោយ​គ្មាន​សុវត្ថិភាពផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ពិសេសអស្ចារ្យ! បុរី ប៉េង ហួត ផ្តល់​ឱកាស​ចំណេញ​រហូត​ដល់ $35,000 ភ្លាមៗ ពីហ្សបហោស៍ម៉ូដឺន

ព័ត៌មាន
ឱកាសផ្ដល់​ជូន​ពិសេស! បុរី ប៉េង ហួត សូមផ្តល់ជូនឱកាសចំណេញ​រហូត​ដល់ $35,000 ភ្លាមៗ ពីការជាវ ហ្សបហោស៍ម៉ូដឺន គេហដ្ឋាន​សម្រាប់​អាជីវកម្ម …

ថៃកំពុងកើនឡើងការផលិតម៉ាស់កាន់តែច្រើន ក្រោយរោងចក្រម៉ាស់កើនឡើងជាបន្ដបន្ទាប់

ព័ត៌មាន
ចំនួនរោងចក្រផលិតម៉ាស់ និងការផលិតម៉ាស់នៅក្នុងប្រទេសថៃ បានកើនឡើងទ្វេដងពី ១២ រោងចក្រ កើនដល់ ២៣ រោងចក្រ ក្រោយពីដែលរាជរដ្ឋាភិបាលប្រទេសនេះ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ