អត្ថបទពាណិជ្ជកម្ម!

Grab បោះទុនវិនិយោគបន្ថែមលើការពង្រីកមហិច្ឆតាអភិវឌ្ឍន៍ខ្លួនទៅ Super App ផ្តល់សេវាកម្មលើគ្រប់វិស័យ


បើនិយាយពីការវិនិយោគរបស់ក្រុមហ៊ុន Grab នៅកម្ពុជា គឺមានតែ សេវាកម្មដឹកជញ្ជូនប៉ុណ្ណោះទេ ក៏ប៉ុន្តែក្រុមហ៊ុនបច្ចេកវិទ្យាមួយនេះ បាននឹងកំពុងបោះទុនវិនិយោគប្រឡូកនៅក្នុងសេវាកម្មជាច្រើនប្រភេទផ្សេងទៀត និងកំពុងពង្រីកមហិច្ឆតារបស់ខ្លួន អភិវឌ្ឍន៍ទៅជាកម្មវិធី Super App ដែលមានការផ្តល់សេវាកម្មលើ វិស័យជាច្រើន ដូចជា វិស័យដឹកជញ្ជូន សុខភាព និងធានារ៉ាប់រង បដិសណ្ឋាកិច្ច និងម្ហូបអាហារជាដើម។
Grab បោះទុនវិនិយោគបន្ថែមលើការពង្រីកមហិច្ឆតាអភិវឌ្ឍន៍ខ្លួនទៅ Super App ផ្តល់សេវាកម្មលើគ្រប់វិស័យ
ដោយ

បើតាមតំណាងក្រុមហ៊ុន Grab ​បានលើកឡើងថា ក្រុមហ៊ុន Grab  ទើបតែចាប់ផ្តើម​ប្រឡូកក្នុង​វិស័យផ្សេងៗក្រៅពី ការដឹកជញ្ជូន ទើបតែបាន​ជាង ១ឆ្នាំប៉ុណ្ណោះ អាចនិយាយបានថា ស្ថិតក្នុងដំណាក់កាល​ដំបូងនៅឡើយ ក្នុងការការប្រមូល​ផ្តុំ និងតភ្ជាប់សេវាកម្មនានា ចូលក្នុង App ​តែមួយ។ អ្វីដែលយើងសង្កេតឃើញ​ជាក់ស្តែង គឺថា នៅក្នុងប្រទេស​ឥណ្ឌូនេស៊ី សេវាកម្ម​ដឹកជញ្ជូន​ម្ហូបអាហាររបស់​ Grab កំពុងវាយលុក​ទីផ្សារ និងប្រកួតប្រជែង​ខ្លាំងជាងគេ ដោយសារតែ ឥណ្ឌូនេស៊ី មានប្រជាជន ជាង ២៥០លាននាក់​និងជាទីផ្សារ​ធំបំផុត ក្នុងតំបន់ ហើយលើស​ពីនេះទៅទៀត សេវាកម្ម​ដឹកជញ្ជូនអាហារនេះ កំពុង​ប្រតិបត្តិការ​នៅជុំវិញ ២០០ទីក្រុង ក្នុងប្រទេស​ចំនួន ៦ រួមមាន ឥណ្ឌូនេស៊ី វៀតណាម ថៃ ហ្វីលីពីន សិង្ហបុរី និងម៉ាឡេស៊ី។

អ្វីដែល​ក្រុមហ៊ុន Grab បានមើល​ឃើញពី សក្តានុពលដ៏ធំ​សម្បើម និងឈោងចាប់​យកឱកាស​នៃការវិនិយោគ នៅក្នុងតំបន់​អាស៊ីអាគ្នេយ៍នេះ គឺសេវាកម្ម​ដឹកជញ្ជូន​ និងម្ហូបអាហារ ដែលក្នុងនោះ ​Grab គ្រោងនឹងពង្រីក​ GrabKitchens ចំនួន ៥០បន្ថែមទៀត នៅក្នុងទីផ្សារសំខាន់​ទាំង ៥ មុនដំណាច់​ឆ្នាំនេះ ជាពិសេសគឺ ទីផ្សារថៃ និងវៀតណាម។

បើតាមគំរូអាជីវកម្ម​របស់ ក្រុមហ៊ុនមួយនេះ GrabKitchens ​គឺស្រដៀងទៅនឹង អាហារដ្ឋាន ក៏ប៉ុន្តែ វា ជាកន្លែងសម្រាប់​ការរៀបចំ​ម្ហូបកម្ម៉ង់ និងដឹកជញ្ជូន​តែប៉ុណ្ណោះ មិនទទួលភ្ញៀវ​នៅនឹង​កន្លែងនោះទេ។

ក្រៅពីនោះ ដើម្បីជំរុញ​ដល់ការលើក​ស្ទួយសហគ្រាស​ធុនតូច និងមធ្យម​នៅក្នុងប្រទេស​ឥណ្ឌូនេស៊ី​ក្រុមហ៊ុន Grab បាននាំយក​កម្មវិធី Kudo ដែលជាការ​ជំរុញ​អាជីវកម្ម​ខ្នាតតូច ដែលប្រកបរបរ​រកស៊ីបែប​ប្រពៃណី ឲ្យចេះស្វែងយល់​ពី បច្ចេកវិទ្យាទំនើប និងអាចឈាន​ជើងចូល​ទីផ្សារអនឡាញ​បាន ជៀសវាង​ការក្ស័យធន ដោយសារគ្មាន​ចំណេះដឹងបច្ចេកវិទ្យា នាពេលអនាគត។

ក្រៅពីការអភិវឌ្ឍន៍បច្ចេកវិទ្យាថ្មីៗ​ដោយខ្លួ​នឯង ក្រុមហ៊ុន Grab​ ក៏ចូលរួមចំណែកលើក​ស្ទួយដល់ ក្រុមហ៊ុនបច្ចេកវិទ្យា ​Start-up ថ្មីៗទូទាំង​តំបន់អាស៊ី​អាគ្នេយ៍ តាមរយៈ​កម្មវិធី Grab Ventures Velocity​ ដែលមានការបោះទុន​វិនិយោគ ការបណ្តុះបណ្តាល និងធ្វើកិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រុមហ៊ុនទាំងនោះ។​

សូមជម្រាបថា ក្នុងរយៈពេល​ត្រឹមតែ ១ឆ្នាំ គិតចាប់ពី​ខែមេសា ឆ្នាំ២០១៨ មកទល់ខែ​មីនា ឆ្នាំ ២០១៩ ក្រុមហ៊ុន​បច្ចេកវិទ្យា Grab បានចូលរួម​ចំណែកជាង ៥,៨ពាន់​លានដុល្លារ​អាមេរិក រុញច្រានដល់ កំណើនសេដ្ឋកិច្ច​ក្នុងតំបន់​អាស៊ីអាគ្នេយ៍ តាមរយៈ​ការប្រើប្រាស់បច្ចេកវិទ្យា​ដឹកជញ្ជូន បញ្ជាទិញទំនិញ ការទូទាត់ប្រាក់​ជាដើម ដែលមានទំនាក់​ទំនង​ជាមួយសហគ្រាស​ធុនតូចជាង ៩លាន​កន្លែងទូទាំងតំបន់។

ចាប់តាំងពី ក្រុមហ៊ុន Grab ត្រូវបានបង្កើត​ឡើងក្នុងឆ្នាំ ២០១២មក គឺបានធ្វើប្រតិបត្តិការ​ដឹកជញ្ជូន​ជាង ៤ពាន់លាន​ដងរួចទៅហើយ និងកំពុងផ្តល់សេវាកម្ម​ដឹកជញ្ជូន ការទូទាត់ប្រាក់ និងសេវាកម្មហិរញ្ញវត្ថុ​ផ្សេងៗ នៅក្នុង ៣៣៩ទីក្រុង រួមមានទាំង​ប្រទេសកម្ពុជា និងបណ្តា​ប្រទេស​ចំនួន ៧ទៀតក្នុងតំបន់អាស៊ីអាគ្នេយ៍៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ពលរដ្ឋ​រិះគន់​ការ​អនុញ្ញាត​ឡើង​វិញ​ឲ្យ​ជន​បរទេស​ប្រកប​មុខ​របរ​​រកស៊ី​កំប៉ិក​កំប៉ុក

ព័ត៌មាន
ប្រជា​ពលរដ្ឋ​សាមញ្ញ និង​ប្រធាន​សមាគម​ការងារ​ក្រៅ​ប្រព័ន្ធ​ បាន​រិះគន់​ថា ការ​អនុញ្ញាត​ឡើងវិញ​ឲ្យ​ជន​បរទេស​ប្រកប​មុខ​របរ​ស្វ័យ​និយោជន៍ ឬ…

ទស្សនៈអ្នកជំនាញ ជុំវិញនឹងភាពមិនច្បាស់លាស់នៃទីផ្សារអចលនទ្រព្យក្នុងក្រុងព្រះសីហនុ

ព័ត៌មាន
ក្រោយពីរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសឈប់ផ្ដល់អាជ្ញាបណ្ណ ដល់អាជីវកម្មល្បែងភ្នាល់តាម​អនឡាញ ឬហៅថា កាស៊ីណូអនឡាញ រួចមក គេសង្កេតឃើញថា វាបានបណ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ