អចលនទ្រព្យ

ខ្វះដី​អភិវឌ្ឍ​លំនៅដ្ឋាន ត្រូវ​រុះរើ​ផ្នូរ​ខ្មោច​៧ម៉ឺន​៥​ពាន់​ផ្នូរចេញ!


កំណើន​ប្រជាជន​នៅតាម​ទីក្រុងធំៗ នៅ​ទូទាំង​អាស៊ី ជំរុញ​ឲ្យ​មាន​ការ​អភិវឌ្ឍ​អគារ​លំនៅ​ដ្ឋាន ផ្សារ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​​ ដែល​ការ​អភិវឌ្ឍ​នេះ​មាន​សន្ទុះ​យ៉ាង​ខ្លាំងក្លា។ ក្នុង​ករណី​ខ្លះ សំណង់​អគារ​ចាស់ៗ ដីធ្លី​សាធារណៈ​កណ្ដាល​ក្រុង​ ត្រូវ​រុះរើ​ និង​ជម្លៀស​ចេញ​ដើម្បី​បើក​ផ្លូវ​ឲ្យ​ការ​អភិវឌ្ឍ​លំនៅដ្ឋាន។
នៅក្រុង​ហូជីមីញ ផ្នូរ​ខ្មោច​ ៧ម៉ឺន​៥​ពាន់​ផ្នូរ​នឹង​ត្រូវ​ជម្លៀស​ចេញ​ដើម្បី​យក​ដី​អភិវឌ្ឍ​សំណង់​លំនៅដ្ឋាន។ រូបភាព៖ VN Express
ដោយ

នៅទីក្រុង​ហូជីមីញ ប្រទេស​វៀតណាម​ក្បែរ​ខាង​កម្ពុជា សូម្បី​​ដី​ផ្នូរ​ខ្មោច​ក៏​ត្រូវ​ឈូស​ឆាយ​ចេញ​ដើម្បី​បើក​ផ្លូវ​ដល់​ការ​សាងសង់​អគារ​លំនៅដ្ឋាន​ខ្ពស់​ស្កឹមស្កៃ​ដែរ។ 

អាជ្ញាធរ​ក្រុង​ហូជីមីញ បាន​អនុម័ត​ផែនការ​អភិវឌ្ឍ​តំបន់​លំនៅ​ដ្ឋាន​ប្រជាពលរដ្ឋ​ថ្មី ៧តំបន់ នៅ​ក្នុងស្រុក Binh Tan ក្នុង​នោះ​តំបន់​មួយគឺ​ត្រូវ​សង់​លើ​កន្លែង​បញ្ចុះ​សព​​ដ៏​ធំ​ជាង​គេ​បំផុត​នៅ​ក្នុង​ទីក្រុង។ នេះ​បើ​យោង​តាម​ការ​ចុះផ្សាយ​របស់សារព័ត៌មាន VN Express។

ដី​ផ្នូរ​ខ្មោច​ទំហំ ៤០ហិកតា ដែល​មាន​ផ្នូរ​ ៧ម៉ឺន ៥ពាន់​ផ្នូរ នឹងត្រូវ​ឈូស​ឆាយ​ដើម្បី​យកដី​សង់​អគារ​ខ្ពស់​ស្កឹមស្កៃ ឧទ្យាន និង​សំណង់​សាធារណៈ​នានា។ 

អាជ្ញាធរ​ក្រុង​បានសម្រេច​ឈូស​ឆាយផ្នូរ​ទាំង​នេះតាំង​ពី​ឆ្នាំ​២០០៨ ប៉ុន្តែ ការងារ​ឈូស​ឆាយ​ទើបតែ​ចាប់​ផ្ដើម​កាល​ពី​ឆ្នាំ​២០១៦ ហើយ​ដាក់​ឱសាន​វាទ​ដល់​សាច់ញាតិ​ត្រឹម​ថ្ងៃទី៣១ ខែ​តុលា ដើម្បី​ជម្លៀស​ផ្នូរ​ទាំងនេះ។

ចំពោះ​ផ្នូរ​ទាំងឡាយណា​ដែល​គ្មាន​សាច់​ញាតិ​មក​គាស់ អាជ្ញាធរ​ក្រុង​នឹង​ធ្វើការ​គាស់ និង​រៀបចំ​បូជា​ឲ្យ​បាន​ត្រឹមត្រូវ៕




អត្ថបទបន្ទាប់


អ្នក​ចិញ្ចឹម​ក្រពើ​យក​កូន​លក់ ត្អូញត្អែរ​រឿង​តម្លៃ​ធ្លាក់​ចុះ​ខ្លាំង

ព័ត៌មាន
ប្រជាពលរដ្ឋ​ជា​អ្នក​ប្រកប​អាជីវកម្មចិញ្ចឹម​ក្រពើ​យក​កូន​លក់ នៅ​ខេត្ត​បាត់ដំបង​និង​នៅ​ខេត្ត​សៀមរាប អំពាវនាវ​សុំ​អន្តរាគមន៍​ពី​រដ្ឋាភិបាល…

ផ្ទុះ​មេរោគ​ផ្ដាសាយ​បក្សី H5N1 នៅ​ភាគ​ខាងជើង​វៀតណាម!

ព័ត៌មាន
ក្រសួង​កសិដ្ឋាន​វៀតណាម បាន​ចេញ​របាយការណ៍​មួយ​ឲ្យ​ដឹង​ថា គេ​បាន​រកឃើញ​មេរោគ​ផ្ដាសាយ​បក្សី H5N1 នៅ​ខេត្ត​ ហាណាម ភាគខាងជើង​ប្រទេស​វៀតណ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ